« ហ្ហើយ!ទៅខ្វល់ស្អីនឹងរឿងនេះចាំយើងជូនទៅយើងធនា! » ឆុងហូ

« ហឹមចឹងចាំយើងខលប្រាប់បងយើងសិនណា៎ »ជីមីននិយាយទាំងញញឹមតិចៗចំណែកឆុងហូក៏ងក់ក្បាលយល់ស្របហើយក៏ចាប់ផ្ដើមញាំអាហារខ្លួនបន្ដទៀត ។

......................

យប់៚
កម្មវិធីជប់លៀងប្រព្រឹត្តិទៅយ៉ាងអ៊ូអរបុគ្គលិកខ្លះក៏នាំគ្នាមកចូលរួមឯអ្នកខ្លះក៏ត្រឡប់ទៅផ្ទះតាមធុរៈរៀងៗខ្លួនចំណែកជីមីនក៏ចូលរួមជាមួយឆុងហូនិងមិត្តរួមការងារឯទៀតដែរនាយតូចអង្គុយមើលពួកគេសប្បាយជុំគ្នាទាំងភ្នែកចេះតែលួចសម្លឹងទៅបុរសចំណាស់ដែលជាម្ចាស់បេះដូងរបស់ខ្លួនអង្គុយផឹកជាមួយប្រធានៗមេៗនៅតុផ្សេងទៀតជារឿយៗ ។

« ជីមីនឯងមិនផឹកទេ? »មិត្តរួមការងារម្នាក់សួរ នាយព្រមទាំងចាក់ស្រាចូលក្នុងកែវរបស់ជីមីនឡើងពេញ ។

« អូ៎ខ្ញុំមិនចេះផឹកទេ »ជីមីនរហ័សប្រកែកព្រោះគេមិនចង់ទៅផ្ទះវិញទាំងសភាពស្រវឹងឡើយ ។

« នែ៎!!យូរៗជុំគ្នាម្ដងដាក់បន្ដិចទៅណា៎ »នាយម្នាក់ នោះចាប់លើកកែវរបស់ជីមីនហើយហុចបង្ខំឲនាយទទួលជីមីនដែលឃើញគេចេះតែបង្ខំដូច្នេះក៏ទទួលទាំងចិត្តមិនចង់ ។

« បើឯងមិនចង់ផឹកមិនបាច់ផឹកទេ »ឆុងហូដែលអង្គុយក្បែរនេះនិយាយទៅកាន់មិត្តដែលមានទឹកមុខមិនល្អ ។

« មិនអីទេ! »ជីមីនតបទាំងញញឹមមិនសូវសមទៅកាន់ឆុងហូរួចក៏លើកស្រាផឹកឡើងអស់ពាក់កណ្ដោលធ្វើឲបុគ្គលិកដែលអង្គុយរួមតុជាមួយនាំគ្នាហ៊ូឲគ្រប់គ្នា ។

« អីយ៉ា!មិនចេះផឹកតែលើកឡើងចង់អស់ពីកែវហើយនៀក៎!..មោះ!ខ្ញុំចាក់ឲទៀត »នាយម្នាក់នោះប្រើសម្ដីផ្លែផ្កាអោយហើយក៏ចាក់ស្រាឲជីមីនថែមទៀតក្នុងបំណងចង់បញ្ច្រកឲស្រវឹង។

1ម៉ោងក្រោយមកជីមីនហាក់ដូចជាស្រវឹងទ្រេតទ្រតទន់ខ្លួនទៅហើយដោយសារការបង្ខំពីមិត្តរួមការងារពេក ។

« នេះជីមីនផឹកមួយកែវទៀតទៅណា »នាយម្នាក់ នោះហុចប្រគល់ស្រាដែលចាក់ពេញកែវឲជីមីនមិនដឹងជាលើកទីប៉ុន្មានហើយទេ ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now