ភាគ០២: ស្នាក់អាស្រ័យ

203 27 0
                                    


មកដល់ផ្ទះគេខ្ញុំសង្កេតឃើញថាវាស្ងាត់ល្អណាស់ នៅជុំវិញទីនេះមានកូនផ្ទះតូចៗសង់ជាប់និងដី និងមានម៉ូតរចនាស្រដៀងៗគ្នា បើតាមមើលទៅដូចជាផ្ទះជួល។

« តើលោកនៅផ្ទះតែម្នាក់ឯងទេឬ? » បុិនិងងក់ក្បាលជំនួសការឆ្លើយតប ខ្ញុំក៏មិនបានសួរអ្វីទៀតគឺចេះតែក្រឡេកមើលក្នុងផ្ទះគេ ផ្ទះនេះវារាងតូចចង្អៀតបន្ទិច មានបន្ទប់គេងតែមួយ ផ្ទះតូចមែនតែការរៀបចំវិញល្អឥតខ្ចោះ ប្រុសម្នាក់នេះពូកែរៀបចំមែនគេទុកដាក់យ៉ាងមានរបៀបមើលទៅគ្មានទើសភ្នែកត្រង់ណាសោះ។ ក្លិនក្នុងបន្ទប់ក្រអូបប្រហើរនៅជាប់ចុងៗក្រអូប គួរអោយចង់គេងដល់ហើយ។

រវល់តែមើលបន្ទប់កូនប្រុសគេភ្លេចថាម្ចាស់ផ្ទះគេទៅណាបាត់ មិនអីទេទៅណាទៅៗមើលតទៀតសិន ខ្ញុំក្រឡេកៗស្រាប់តែប៉ះភ្នែកនិងហ្គីតាមួយដែលព្យួរទុកនៅជញ្ជាំង ខ្ញុំបម្រុងនិងទៅប៉ះវាទៅហើយស្រាប់តែសំឡេងគេបន្លឺឡើង។

« កុំប៉ះវា » ខ្ញុំដកដៃចេញយ៉ាងលឿនរអៀសដៃដែលនិងហាស៎មិនគួរណាប៉ះរបស់អ្នកដទៃដោយគ្មានការអនុញ្ញាតបែបនេះសោះ។

« សូមទោស »
« មកញុំាមីមក » គេដាក់មីលើតុខ្ញុំក៏ដើរទៅអង្គុយចុះក្បែរនិងសម្លឹងមើលទៅមីគោកខ្មៅលើតុរួចលេបទឹកមាត់ក្អឹក ការពិតបាត់គេមុននេះទៅឆុងមីអោយឯងសោះ។

« អរគុណលោកហើយ រំខានដល់លោកបន្ទិចហើយចាំបានកាបូបលុយវិញខ្ញុំនិងសងលោកវិញថ្លៃមីមួយចាននេះ » គេមិនមាត់ឡើយកំពុងអង្គុយញុំាមីដែរ ខ្ញុំក៏យកចានមីចំណែកខ្ញុំមកញុំា អា៎ដាក់មួយម៉ាត់ចូលទៅក្នុងពោះជាតិតែម្តង មកពីថ្វិដៃថែមគ្រឿងគេឆ្ងាញ់ឬក៏មកពីខ្ញុំឃ្លានពេកទេបានធ្វើអោយមីមួយចាននេះវាមានរសជាតិឆ្ងាញ់យ៉ាងនេះ ពេលអស់លុយរលីងពីខ្លួនទើបដឹងថាមីវាមានរសជាតិឆ្ងាញ់យ៉ាងនេះធ្លាប់តែជាមនុស្សញុំារើស ម្ហូបឆ្ងាញ់ៗត្រៀបត្រាពេញតុ><

« មែនហើយ ខ្ញុំឈ្មោះ ជីមីនខេវីនតូ ចុះលោកវិញ? » និយាយមួយថ្ងៃហើយខ្ញុំភ្លេចប្រាប់ឈ្មោះ ខ្ញុំឈ្មោះ ជីមីន ខេវីនតូ ឪពុកជាវេជ្ជបណ្ឌិតរីឯម្តាយវិញជាតារាបង្ហាញម៉ូត ចឹងហើយកុំឆ្ងល់ថីបានខ្ញុំស្អាតគឺខ្ញុំកាត់តាមអ្នកម៉ាក់និងណា បើខ្ញុំជាស្រីវិញ100%មុខដូចម៉ាក់ៗតែម្តង ។ តែធម្មជាតិតម្រូវអោយកើតមកជាប្រុសតែមិនថ្វីទេជាប្រុសមែនក៏នៅតែស្អាត><

🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸Wo Geschichten leben. Entdecke jetzt