ភាគ០១:ការជួបលើកដំបូង

601 38 0
                                    

-ប្រទេសជប៉ុន

ខ្ញុំឈរស្ងៀមទ្រឹងមួយកន្លែងហាកដូចជាមនុស្សគ្មានគោលដៅ មិនដឹងត្រូវដើរផ្លូវណាបន្តបន្ទាប់ពីចុះពីលើយន្តហោះហើយ។ ខ្ញុំមិនធ្លាប់ធ្វើដំណើរម្នាក់ឯងឡើយ រឹតតែមិនធ្លាប់មកប្រទេសក្រៅម្នាក់ឯង ។

កាលពីនៅតូចក្រូចឆ្មាធ្លាប់មកជប៉ុនប៉ុន្មានដងដែលជាមួយនិងគ្រួសារដល់ធំប៉ុនក្រូចធ្លុងបែរជាខ្លាចរអាៗយ៉ាងម៉េចទេឬមកពីខ្ញុំមិនទម្លាប់និងការធ្វើដំណើរទៅណាមកណាម្នាក់ឯង?

« ហុីយ » ខ្ញុំដកដង្ហើមធំជាលើកទីមួយរយឬក៏មួយពាន់ហើយក៏មិនដឹង ខ្ញុំមកទីនេះដោយសារតែមិត្តដ៏សែនល្អរបស់ខ្ញុំជាអ្នកចម្អុលបង្ហាញអោយមក គេថាមកទីនេះហើយវានិងអាចអោយខ្ញុំធូរស្រាលក្នុងចិត្តបានខ្លះព្រោះតែខ្ញុំខូចចិត្តដល់ដំណាក់កាលចុងក្រោយមកពីអតីតសង្សាដ៏សែនល្អរបស់ខ្ញុំបានក្បត់ និយាយអោយងាយទៅខ្ញុំត្រូវប្រុសបោកនិងណា៎>< ខ្ញុំមកទីនេះដើម្បីកាត់ចិត្តពីអាប្រុសថោកទាបម្នាក់ហ្នឹង

ឈរគិតមួយស្របក់ធំខ្ញុំក៏នឹកចង់ទៅឃើញផ្កាសាគូរ៉ាមុនគេ ខ្ញុំមកចំពេលរដូវផ្ការីកវាប្រាកដជាស្អាតមិនខានទេ។ ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកលេងកំសាន្តក្នុងមួយឆ្នាំៗ គ្រប់រដូវកាលតែរដូវផ្ការីកវាគឺទាក់ទាញជាងគេ។

ខ្ញុំមកតែជាមួយខោអាវមួយសម្រាប់ជាប់ខ្លួននិងស្ពាយកូនកាតាបតូចពីក្រោយឡើងកាខ្ជីកាខ្ជូតគ្មានវ៉ាលីអីរញ៉េរញ៉ែឡើយព្រោះអាងតែមានលុយចង់ទិញខោអាវស្មើណាក៏បាន។

ខ្ញុំក៏បានឡើងតាក់សុីដោយមិនដឹងថាទៅណាក៏ចេះតែប្រាប់គាត់អោយជូនទៅកន្លែងមានផ្កាសាគូរ៉ាទៅ។ បានដូចបំណងមែនគាត់យកខ្ញុំមកដាក់នៅកន្លែងមួយដែលពោពេញទៅដោយដើមផ្កាសាគូរ៉ាជាជួរពេញដងផ្លូវ ។

ស្រទាប់ផ្កាសាគូរ៉ាធ្លាក់មកលើផ្លូវដូចជាកំម្រាលក្រាលលើដងផ្លូវមួយនេះ ។ ក្លិនផ្កាក្រអូបពិដោរជាប់ច្រមុះរបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង ខ្ញុំបិទភ្នែកបន្ទិចស្រូបយកក្លិនផ្កា ខ្យល់បក់មករិចៗធ្លាក់ស្រទាប់ផ្កាមកលើខ្ទង់ច្រមុះរបស់ខ្ញុំ ។

🌸ជួបស្នេហ៍នៅរដូវផ្ការីក🌸Tempat cerita menjadi hidup. Temukan sekarang