ផ្តើមរឿង

Start from the beginning
                                    

ម៉ោង១២យប់
#មន្ទីរពេទ្យ
«ប៉ា តើមានរឿងអីកើតឡើងចំពោះម៉ាក់?ម៉ាក់គាត់យ៉ាងម៉េចហើយ?»ប្រុសកំលោះវ័យជំទង់ ស្ថិតក្នុងឯកសណ្ឋានជាសិស្សវិទ្យាល័យ ទំនងជាទើបតែមកពីសាលា តែនេះម៉ោង១២អធ្រាត្រទៅហើយ មានសាលាណារៀនទៀត? កំលោះតូចស្ទុះទៅរកលោកប៉ាដែលកំពុងអង្គុយខាងបន្ទប់សង្គ្រោះបន្ទាន់ ជាមួយនិងទឹកមុខក្រៀមក្រំ
«...»លោកម្ចាស់ មិនតប ត្រឹមដកដង្ហើមធំសម្លក់មុខកូនប្រុសបន្តិច រួចហើយក៏ក្រោកចេញពីទៅនិយាយជាមួយដុកទ័របាត់ ហាក់ដូចមិនចង់និយាយជាមួយកូនប្រុសរបស់គាត់ ទុកឲ្យគេភ័យបុកពោះ ទប់ជំហរសឹងតែមិនជាប់ ព្រោះសុខៗអ្នកផ្ទះស្រាប់តែតរទៅប្រាប់ថា ម៉ាក់របស់គេត្រូវបានបញ្ជូនមកមន្ទីរពេទ្យ។

មួយសន្ទុះក្រោយមក ដុកទ័រម្នាក់ក៏ដើរចេញពីបន្ទប់នោះដោយឫកពារប្រញាប់ប្រញាល់ខ្លាំង ដូចជាត្រូវការជំនួយអ្វីជាបន្ទាន់... ក្រុមគ្រូពេទ្យដុតដៃដុតជើង ហាក់មមាញឹកខ្លាំង ធ្វើឲ្យអារម្មណ៍កូនប្រុសជ្រួលច្រាល់ចង់ដឹងមូលហេតុជាខ្លាំង តែគ្មាននរណាប្រាប់សោះ សូម្បីតែបន្តិចក៏គ្មាន ទុកឲ្យគេឈរឆ្លេឆ្លាម្នាក់ឯងស្ទើរឆ្កួត។
មិនយូរប៉ុន្មាន លោកដុកទ័រក៏ចេញមកម្តងទៀត ដោយយកដៃដោះម៉ាសចេញពីត្រចៀក បន្លឺប្រយោគប៉ុន្មានម៉ាត់ដែលធ្វើឲ្យបេះដូងគេស្ទើគាំងឈប់លោតមួយខណៈ៖
«ប្អូនជាកូនរបស់លោកស្រីមែនទេ?»
«បាទ»
«ចូលរួមសោកស្តាយផង ពួកយើងបានខំអស់ពីសមត្ថភាពហើយ...ប៉ុន្តែ...»
«ម៉ាក់!!!»គ្រាន់តែឮប៉ុណ្ណឹងភ្លាម ជង្គង់ស្រុតចុះដល់ដី ក្មេងប្រុសស្រែកទ្រហោរយំភ្លាត់សំឡេង ផ្អើលអស់មួយមន្ទីរពេទ្យ ចំណែកលោកចនជាត្រូវជាស្វាមី ឈរនៅខាងក្រោយខ្នងកូនប្រុសជាមួយនិងទឹកមុខស្ងប់ តែក្នុងអារម្មណ៍គាត់ពេលនេះគឺស្លុតចិត្តខ្លាំងហួសស្មាន បបូរមាត់ញ័រទទ្រើក បណ្តេញទឹកភ្នែកមួយតំណក់ធំចេញមកយ៉ាងជូរចត់។
....
១២ឆ្នាំមកនេះ ជុងហ្គុក បានក្លាយជាមនុស្សដ៏សែនសោះកក្រោះ គ្រោតគ្រាត គ្មានមនោសញ្ចេនាជាមួយអ្នកណាទាំងអស់ សូម្បីតែប៉ារបស់គេ។ រូបភាពដែលគេត្រូវឈរមើលម៉ាក់បង្កើតខ្លួនឯង ម៉ាក់ជាទីស្រលាញ់តែម្នាក់គត់របស់គេ ត្រូវបានគ្រូពេទ្យយកក្រណាត់មកគ្របពីចុងជើងដល់មុខ រូបភាពដែលគេចងចាំមិនដែលភ្លេច ហើយនៅតែជាប់ដក់ក្នុងខួរក្បាលគេរហូតមក...

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now