< អូនក៏នឹងបងប្រុស > ថេយ៉ុង
< ហេមៗ > សម្លេងគ្រហឹមចេញមកពីកន្លៀតណាមិនដឹងធ្វើអោយពួកគេទាំងពីរឮហើយក៏ប្រលែងចេញពីការអោបវិញមុននឹងងាកទៅមើល
< អោបបន្តិចមិនបានទេណ៎! > ណាមជុន
សម្លក់មុខ ជុងហ្គុក ព្រោះអ្នកដែលគ្រហឹមអម្បាញ់មិញគឺជាគេ
< ប្រពន្ធខ្ញុំណាមិនមែនជារបស់សាធារណៈទេ >
ជុងហ្គុក ទាញរាងតូចអោយមកឈរនៅក្បែរខ្លួន
< គេក៏ជាប្អូនយើងដែរវើយ > ណាមជុន
< បងប្អូនគេហៅគ្នាអូនបងចឹង? ហើយមិនមែនជាបងប្អូនបង្កើតឯណា ?? > ជុងហ្គុក
< ទាល់តែបងប្អូនបង្កើតទើបហៅគ្នាអញ្ចឹងបានឬ? ពួកយើងហៅគ្នាបែបហ្នឹងតាំងពីគេមិនទាន់រៀបការជាមួយឯងម្ល៉េះ > ណាមជុន
< តែឥឡូវគេរៀបការជាមួយខ្ញុំហើយចឹងបងហាមហៅគេបែបហ្នឹងទៀតអោយសោះ > ជុងហ្គុក
< អត់ចង់ ព្រោះវាទម្លាប់ហើយ > ណាមជុន ស៊កដៃចូលក្នុងហោប៉ៅនិយាយឌឺគេ ថេយ៉ុង ឈរសម្លឹងមើលពួកគេភ្លើសៗទាំងមិនមាត់អ្វី
< បងជុន! > ជុងហ្គុក
< នែ៎ៗ ឯងគួរតែអរគុណយើងទើបត្រូវមិនមែនមកធ្វើខ្លាំងដាក់យើងចឹងទេព្រោះបើសិនជាមិនបានយើងទេម្ល៉េះប្រពន្ធឯងរសាត់អណ្ដែតដល់ណាបាត់ហើយក៏មិនដឹង > ណាមជុន
< តែដោយសារបងខ្ញុំក៏ឈឺជិតស្លាប់ដូចគ្នា >
មិនអោយនាយឈឺយ៉ាងមិច? បើនាយគិតថាគេគឺជាប្ដីថ្មីរបស់ប្រពន្ធខ្លួនទម្រាំតែដឹងការពិតនាយស្ទើរគ្រាំក្នុងទ្រូងទៅហើយ តែគិតដល់រឿងនឹងពេលណានាយពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់
< ស្អីគេមិចក៏ជាយើងវិញ? យើងធ្វើស្អីឯង ?? > ណាមជុន
< គ្មានស្អីទេតែយ៉ាងណាក៏...អរគុណសម្រាប់រឿងគ្រប់យ៉ាងដែលបានជួយមើលថែប្រពន្ធខ្ញុំកន្លងមក > ពិតមែនហើយកន្លងមកបើសិនជាមិនបាន
ណាមជុន ជួយទេមិនដឹងថាពេលនេះប្រពន្ធនាយរសាត់អណ្ដែតទៅដល់ណាហើយបាត់ក៏មិនដឹងពិតមែន
< អឺ មិនអីទេគេជាប្អូនយើងណាយើងក៏ត្រូវជួយគេស្រាប់ហើយតែឯងកុំធ្វើអោយវាមានរឿងបែបហ្នឹងកើតឡើងជាលើកទីពីរទៅបានហើយប្រយ័ត្នឯងត្រូវស្ដាយក្រោយមួយជីវិតយើងគ្រាន់តែប្រាប់ទេឬក៏យើងនឹងហើយជាអ្នកយកគេមកនៅជាមួយយើងវិញទោះគេមិនមែនជាប្អុនយើងបង្កើតតែកន្លងមកយើងស្រលាញ់គេទុកគេដូចជាប្អូនបង្កើតរបស់ យើងចឹងដូច្នេះហើយឯងកុំធ្វើអោយគេត្រូវមកឈឺសាំដែលៗពេកអោយសោះការទ្រាំរបស់មនុស្សវាក៏មានដែនកំណត់ > ថេយ៉ុង សម្លឹងមើលអ្នកជាបងតែមិនមែនបងប្រុសបង្កើតខ្លួនឡើយប៉ុន្តែពេលបាន ឮពាក្យសម្ដីរបស់គេអញ្ចឹងធ្វើអោយគេញញឹមចេញមកទាំងរលីងរលោង
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។
ភាគទី43 : តើ...តើអ្នកជាអ្នកណា ??
Start from the beginning
