ភាគទី20 : ធ្វើជាប្ដីដ៏ល្អ

4.1K 227 0
                                    

នៅពេលបានឃើញកូនៗចាប់ផ្តើមចុះសម្រុងត្រូវគ្នាហើយអ្នកស្រីស៊ូនឹងប្ដីរបស់គាត់ហើយលោកយាយដែលឈរសម្លឹងមើលនៅខាងក្រៅបន្ទប់ឃើញហើយក៏នាំគ្នាញញឹមដោយមានក្ដីសុខ

< ក្រាក >

< ប៉ា > ពេលលឺសម្លេងបើកទ្វារបន្ទប់ ជុងហ្គុក
ក៏ងាកទៅមើលឃើញប៉ាម៉ាក់របស់នាយនឹងលោកយាយដើរចូលមកទើបនាយប្រញាប់ងើបឈរធម្មតាវិញ

< តើពួកយើងមានមករំខានពេលវេលាពួកកូនឬអត់និង? > លោកចន

< មិនបានរំខានអ្វីឡើយលោកប៉ា > ថេយ៉ុង

< កូនថេយ៍ តើកូនយ៉ាងមិចហើយ ?? > អ្នកស្រីស៊ូ សួរដោយបារម្ភពីកូនប្រសារជាខ្លាំងព្រោះគេសន្លប់អស់ជាច្រើនម៉ោងទើបភ័យខ្លាចថាគេនឹងកើតអ្វីខ្លាំង

< ខ្ញុំមិនបានកើតអ្វីទេអ្នកម៉ាក់ គ្រាន់តែមានអារម្មណ៍ថាល្វីយអស់កម្លាំងបន្តិចប៉ុណ្ណោះ >
ថេយ៉ុង

< អឹម~ ចាំម៉ាក់ត្រឡប់ទៅផ្ទះវិញប្រាប់អោយអ្នកបម្រើធ្វើស៊ុបយកមកអោយកូនញាំដើម្បីអោយកូនឆាប់មានកម្លាំងវិញ > អ្នកស្រីស៊ូ លើកដៃអង្អែលក្បាល ថេយ៉ុង ថ្នមៗហើយនិយាយប្រាប់គេ
ទាំងញញឹម

< អរគុណអ្នកម៉ាក់ហើយ > ថេយ៉ុង

< និយាយចឹងតើកូនបានដាក់ឈ្មោះអោយចៅរបស់ប៉ារួចហើយឬនៅ ?? > លោកចន

< ជុងហ្គុក គាត់បានដាក់ឈ្មោះអោយគេរួចហើយ > ថេយ៉ុង

< ពិតមែនឬ? តើគេឈ្មោះអ្វី ?? > លោកចន

< គេឈ្មោះថា ជូវ៉ុន គឺជាចន ជូវ៉ុន > ជុងហ្គុក

< ហៃយ៉ា ចៅរបស់យាយឈ្មោះក៏ពិរោះហើយមើលមុខមាត់ក៏គួរអោយស្អប់ណាស់ > លោកយាយ អោនសម្លឹងមើលចៅរបស់ខ្លួនដែលកំពុងនៅក្នុងរង្វង់ដៃ ថេយ៉ុង ប៉ុន្តែគេបានគេងលក់បាត់ទៅហើយ

< ចឹងពេលនេះពួកយើងត្រឡប់ទៅផ្ទះវិញសិនហើយណាចាំពេលព្រឹកស្អែកពួកយើងនឹងមកមើល កូនម្ដងទៀត > អ្នកស្រីស៊ូ

< បាទ អ្នកម៉ាក់ > ថេយ៉ុង

< ជុងហ្គុក មើលថែប្រពន្ធកូនផងលឺទេ > អ្នកស្រីស៊ូ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now