ភាគទី43 : តើ...តើអ្នកជាអ្នកណា ??

Start from the beginning
                                        

< ប្ដីអូនល្អនឹងគួរអោយស្រលាញ់បំផុតហើយ
អូនស្រលាញ់ៗៗៗបងខ្លាំង សឺតៗ > ថេយ៉ុង
ជម្អើតជើងទៅថើបថ្ពាល់ប្ដីជាខ្សឺតដោយស្នាម ញញឹម

< ហុឹស > ជុងហ្គុក សើចនៅដើម.កហួសចិត្តនឹង
ចរឹកប្រពន្ធខ្លួនពេលចឹងនិយាយពីថាគេពូកែយក ចិត្តនាយខ្លាំងណាស់តែបើសិនជាថ្ងៃណាមួយគេទាអ្វីហើយនាយមិនធ្វើអោយដូចបំណងនោះចាំមើលគេនឹងងរងក់ចេញចរឹកមួយបែបទៀតមិនខានឡើយ

< តែនិយាយចឹងបងដឹងថាឪពុកចុងអូនគាត់ចេញ ទៅនៅកន្លែងណាដែលទេ? > ថេយ៉ុង

< បងមិនដឹងឡើយតែមុននឹងបងប្រាប់អោយគាត់ចេញទៅបងក៏បានអោយប្រាក់ទៅគាត់ច្រើនគួរសមដែរ > ជុងហ្គុក

< សង្ឃឹមថាគាត់នឹងចេះគិតយកប្រាក់ទាំងនោះទៅធ្វើអ្វីអោយវាមានប្រយោជន៍ទៅចុះ > ថេយ៉ុង
និយាយទាំងដកដង្ហើមធំលួចគិតពីឪពុកចុងគេដូចគ្នាទោះគេមិនសូវចូលចិត្តគាត់តែយ៉ាងណាគេក៏មិនចិត្តដាច់ជាមួយគាត់ដល់ថ្នាក់នឹងដែរមើលតែពីមុនទៅដឹងហើយថាយ៉ាងមិច

< បងថាពួកយើងឡើងទៅមើលខាងលើផ្ទះវិញល្អជាងព្រោះអ៊ុំស្រីនៅមើលថែទីនេះគាត់ប្រាប់ថារបស់របរដែលជារបស់ប៉ាម៉ាក់អូននឹងរូបថតគាត់បានរៀបចំទុកដាក់អោយយ៉ាងត្រឹមត្រូវវិញហើយ >
ជុងហ្គុក និយាយបង្វិលរឿងមិនចង់អោយប្រពន្ធខ្លួនគិតច្រើនធ្វើអោយគេមិនសប្បាយចិត្តព្រោះនាយមិនចង់ឃើញទឹកមុខសោកសៅរបស់គេឡើយ ហើយពួកគេទាំងពីរក៏នាំគ្នាដើរទៅមើលខាងលើផ្ទះវិញម្ដងរហូតដល់ពេលល្ងាចបានពួកគេនាំគ្នាត្រឡប់ ទៅវិញតែមិនទាន់ទៅផ្ទះឡើយគឺពួកគេត្រូវទៅទទួល ជូវ៉ុន ចេញពីសាលារៀនសិន។

@សាលារៀន៚

< បងប្រុស! នេះបងមកទទួល ម៉ាយូ ចេញពីរៀនហ្ហេស៎? >ថេយ៉ុង និយាយពេលគេចេញក្នុងឡាន
ក៏ឃើញ ណាមជុង ចេញមកពីក្នុងឡានរបស់គេដូចគ្នា

< ត្រូវហើយ ព្រោះបងទើបតែចេញមកពីធ្វើការក៏មកទទួល ម៉ាយូ ចេញពីរៀនតែម្ដងទៅខានជួបគ្នាយូរហើយមើលអោយបងសុំអោបអោយបាត់នឹកបន្តិចមក > ណាមជុន ថាហើយក៏ដើរចូលទៅអោបអ្នកដែលមានឈ្មោះជាប្អូនប្រុសរបស់ខ្លួនដោយក្ដីនឹកនា

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now