< បងមិចនឹងដឹងទៅបើបងមិនធ្លាប់មកទីនេះទៀត ផងបើចង់ដឹងកាន់តែច្បាស់បងថាពួកយើងចូលទៅខាងក្នុងផ្ទះទៅ > ជុងហ្គុក ធ្វើជានិយាយកុហក់ព្រោះតែចង់អោយគេបានភ្ញាក់ផ្អើល
< អឹម > ជុងហ្គុក កាន់ដៃរាងតូចជាប្រពន្ធដើរចូលទៅខាងក្នុងផ្ទះ
< អ្នកប្រុស > ស្រ្ដីរៀងចំណាស់ម្នាក់ជាមនុស្សដែលជុងហ្គុក បានជួលអោយមកមើលថែទីនេះក៏ដើរ បានចេញមកទទួលពួកគេ ថេយ៉ុង ឃើញគាត់ហើយគេចម្លែកចិត្តកាន់តែខ្លាំង
< តើ...តើអ្នកជាអ្នកណា ?? > ថេយ៉ុង
< ខ្ញុំគឺជាអ្នកមើលថែនៅផ្ទះមួយនេះ > អ៊ុំស្រីគាត់ប្រាប់ទាំងញញឹម
< នេះ...នេះមានន័យថាយ៉ាងមិច? > ថេយ៉ុង ធ្វើមុខភ័យព្រោះគិតថាឪពុកចុងខ្លួនបានលក់ផ្ទះមួយនេះអោយទៅអ្នកផ្សេងបាត់ហើយ
< គឺបងជាអ្នកជួលគាត់មកទេ > ព្រោះតែឃើញ
ទឹកមុខភ័យៗរកយំរបស់ប្រពន្ធទើប ជុងហ្គុក ដាច់ចិត្តនិយាយប្រាប់ការពិតទៅគេ
< ហាស! > ថេយ៉ុង ងាកទៅសម្លឹងមើលមុខប្ដីយ៉ាងលឿនពេលបានឮអញ្ចឹង ជុងហ្គុក ក៏និយាយប្រាប់គ្រប់យ៉ាងទៅគេអោយគេបានយល់ព្រោះបើសិនជាគេមានការយល់ច្រលំអ្វីនោះគេដឹងតែខឹងនាយទៀតឥឡូវហើយ
< គ្រប់យ៉ាងគឺវាបែបនេះឯង > ជុងហ្គុក
< ហុឹកៗ អាប្ដីឆ្គួត > ថេយ៉ុង ហក់ទៅអោបកអ្នកជាប្ដីស្រាប់តែយំចេញមកពិតមែនព្រោះតែរំភើបគេមិនគិតថានាយហ៊ានធ្វើដើម្បីគេដល់ថ្នាក់នឹងឡើយ
< កើតអី? ហេតុអីអូនយំ? > ជុងហ្គុក សួរទាំងឆ្ងល់នាយខំគិតថាធ្វើអោយគេភ្ញាក់ផ្អើលតែនេះមាន ឯណាគេបែរជាយំទៅវិញ ??
< ព្រោះរំភើបនោះអីអូនមិនគិតថាបងនឹងហ៊ានធ្វើដើម្បីអូនដល់ថ្នាក់នឹង > ថេយ៉ុង
< ប្រពន្ធសម្លាញ់ មិនថាអ្វីក៏ដោយអោយតែជារបស់អូនស្រលាញ់របស់អូនចង់បានបងនឹងយកវាមកអោយអូនទាល់តែបាននឹង > ជុងហ្គុក ប្រលែងចេញពីការអោបនិយាយប្រាប់នឹងលើកដៃជូតទឹកភ្នែកនៅក្នុងរង្វង់ភ្នែកគេចេញ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។
ភាគទី43 : តើ...តើអ្នកជាអ្នកណា ??
Start from the beginning
