< តែម្ដាយឪពុករបស់នាងក៏បាននិយាយសូមទោសពួកយើងរួចហើយពួកគេព្រមទទួលយកកំហុសដែលកូនរបស់ពួកគេបានធ្វើមកលើគ្រួសាររបស់យើងដូច្នេះហើយពួកយើងក៏មិនគួរទៅគុំគួនពួកគេទៀតដែរក៏ចាប់ទុកថាអោយរឿងគ្រប់យ៉ាងវាបញ្ចប់ត្រឹមនឹងទៅចុះរឿងអាក្រក់ៗពីមុនបំភ្លេចវាចោលអស់ទៅហើយសង្ឃឹមថាតទៅមុខគ្រួសារយើងនឹងគ្មានរឿងអាក្រក់អ្វីកើតទៀត > លោកយាយ
< ខ្ញុំក៏គិតសង្ឃឹមអញ្ចឹងដូចគ្នាម៉ាក់ កន្លងមក
ពួកយើងត្រូវជួបរឿងរញ៉េរញ៉ៃមកច្រើនហើយតទៅក៏សូមអោយពួកយើងបានជួបរឿងល្អៗខ្លះផងទៅ ចុះ > អ្នកស្រីស៊ូ ញញឹមចេញមកស្រាលៗនៅពេលគ្រួសារដល់សែនកក់ក្តៅនឹងមានតែសុភមង្គលរបស់គាត់ត្រឡប់មកដូចដើមវិញ
ជុងហ្គុក នឹង ថេយ៉ុង អង្គុយកាន់ដៃគ្នាទាំងញញឹមពួកគេសង្ឃឹមថាតទៅនឹងគ្មានអ្នកណាចូលមក បំបែកបំបាក់ពួកគេឬមានរឿងអាក្រក់អ្វីកើតឡើងទៀត ប៉ុន្តែមិនថាទោះជាមានរឿងអ្វីទៀតក៏ដោយពួកគេក៏គ្មានថ្ងៃនឹងប្រលែងដៃទុកគ្នាចោលដូចជាលើកមុនទៀតដែរគឺមានតែកាន់ដៃគ្នាដើរទៅមុខបន្តទៀតតែប៉ុណ្ណោះ។
@ថ្ងៃថ្មី៚
ចាប់តាំងពីត្រឡប់មកប្រទេសកូរ៉េវិញ ថេយ៉ុង
គេមិនដែលទៅលេងផ្ទះប៉ាម៉ាក់បង្កើតរបស់គេឡើយមិនដឹងថាពេលនេះនៅទីនោះយ៉ាងមិចហើយនោះទេទើបថ្ងៃនេះគេក៏បានសុំអោយប្ដីគេជូនគេ
ទៅទីនោះ
< នេះ~ > ថេយ៉ុង ចេញពីក្នុងឡានឈរសម្លឹងមើលទៅផ្ទះរបស់ប៉ាម៉ាក់ខ្លួនមានអារម្មណ៍ថាចម្លែកចិត្តយ៉ាងខ្លាំងព្រោះនៅខាងមុខផ្ទះមានដាំផ្កាជា ច្រើនយ៉ាងស្រស់ស្អាតរីឯខានក្នុងផ្ទះវិញមិនបានជារញ៉េរញ៉ៃមានសុទ្ធតែសំរាមដូចជាលើកមុនទៀតឡើយតើឪពុកចុងរបស់គេយកនរណាមករស់នៅទីនេះជាមួយមែនទេ?
< អូនមានរឿងអី ហុឹម? មិចមិនព្រមចូលទៅខានក្នុងផ្ទះ ?? > ជុងហ្គុក ដើរមកឈរនៅក្បែរគេ
< ហេតុអីទើបទីនេះមិនមែនដូចមុនអញ្ចឹង? >
ថេយ៉ុង
< មិនដូចជាមុនយ៉ាងមិចប្រពន្ធសម្លាញ់? > ជុងហ្គុក
< ក៏មានផ្កាដាំនៅមុខផ្ទះថែមទាំងធ្វើរបងផ្ទះយ៉ាងត្រឹមត្រូវចំណែកខាងក្នុងផ្ទះមើលទៅមិនបានជារញ៉េរញ៉ៃដូចពីមុនទៀតឡើយក្រែងលើកមុនបងធ្លាប់មកបងក៏ឃើញមិនចឹងថាសភាពក្នុងផ្ទះពិបាកមើលប៉ុណ្ណា? ឬក៏ឪពុកចុងអូនគាត់យកអ្នកណាមកនៅជាមួយគាត់ទេដឹង ?? > ថេយ៉ុង
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។
ភាគទី43 : តើ...តើអ្នកជាអ្នកណា ??
Start from the beginning
