ភាគទី50 : ភាគបញ្ចប់...💕

Start from the beginning
                                    

     ព្រឹកប្រលឹមថ្ងៃចាំងដល់ភ្នែកដាស់អោយនាយ សង្ហារភ្ញាក់ពីដំណេកបម្រាស់ខ្លួនប៉ះនិងនាយតូចដែលកំពុងគេងកើយទ្រូងរបស់នាយ ។
    "ហឹម...?" ជុងហ្គុក សម្លឹងមើលរាងកាយតូចគេង នៅជិតនាយជាមួយចម្ងល់ គេងគ្មានសម្លៀកបំពាក់នៅមានស្នាមជាំពេញសាច់ទៀត យប់មិញគ្រែងចូល គេងអោបធម្មតាតើ? ជុងហ្គុក ងើបអង្គុយមើលបរិវេន បន្ទប់ប្រទះនិងសម្លៀកបំពាក់ពួកគេនៅរប៉ាតរប៉ាយពេញបន្ទប់ តែការចងចាំនាយចាំត្រឹមយប់ចុងក្រោយ មុនកើតរឿងប៉ុណ្ណោះ ។
    "យប់មិញ..?"
    "ជុង..." ថេហ្យុង ភ្ញាក់ដោយការរំខានរបស់នាយ។ នាយតូចងើយសម្លឹងមើលមុខ ជុងហ្គុក ទាំង ចម្ងល់ទាំងព្រឹក ។
    "អូ៎...អូនភ្ញាក់ហើយហេស"
    "បងកើតអី?"
    "អត់ទេ បងគិតថានិងងើបទៅរៀបចំខ្លួនមានណាត់ទៅក្រុមហ៊ុនជាមួយ ជុងហ្គីហ្យុង"
    "ឈប់សិន ជុងហ្គុក! អត់មានណាត់ទេ"
    "ណាត់ជាមួយ ជុងហ្គីហ្យុង"
    "អត់ទេ វាកន្លងហួសហើយ ស្តាប់អូនអោយច្បាស់ណា បងត្រូវទៅណែនាំខ្លួនផ្លូវការនៅក្រុមហ៊ុនគឺរួចហើយ"
     "រួចហើយ? រួចយ៉ាងម៉េច បងទើបប្រាប់អូនម្សិលមិញហ្នឹង?"
     "ចុះយប់មិញបងចាំទេ?"
     "អឺ...យប់មិញ...យប់មិញពួកយើងគឺធ្វើវា"
     "អ្នកណាផ្តើមមុន?"
     "ច្បាស់ជាបងហើយ"
     "គឺអូនទេ អូនជាអ្នកចាប់ផ្តើម បងអត់ចាំទេត្រូវ ស្តាប់អូន"
     "ហេតុអីបងមិនចាំអញ្ចឹង? សុខៗក៏ភ្លេចទៅកើត រឿងកាលពីយប់មិញសោះ គ្រែងពេលនោះអូននិង បងគ្រាន់តែគេងអោបគ្នាតើ មិនអញ្ចឹង?"
     "នោះជារឿងកាលពី 1ខែមុន គឺមុនពេលដែល បងជួបគ្រោះថ្នាក់ចូលមន្ទីរពេទ្យ មិនដឹងថាអូននិយាយវាប៉ុន្មានដងទៀតទេ តែបងឈប់គិតទៅ បងត្រូវស្តាប់សម្តីរបស់អូន អូន...អូននិងព្យាបាល បងអោយដូចដើម" និយាយដល់ត្រឹមនេះ ថេហ្យុង អ៊ួលដើមករយំទាំងព្រឹក រាល់ដងគេមិនយំគេបន្លប់ នាយប្តូររឿងបានតែថ្ងៃនេះនាយដូចជាមុឺងម៉ាត់និង ចង់ដឹងខ្លាំងណាស់ ។
    "អូននិយាយបន្តមក បងកើតអី? បងទទួលយកបានទាំងអស់"
    "និយាយហើយបងភ្លេចដដែលទេ"
    "ថេហ៍...កុំយំអី សូមប្រាប់បងតាមសម្រួលមក"
    "អូនខ្ជិលនិយាយណាស់" ថេហ្យុង បញ្ចប់ប្រយោគនាយតូចងើបចេញពីគ្រែទាំងខ្លួនននល គោកទៅបន្ទប់ទឹកធ្វើមិនដឹង ។ ជុងហ្គុក មើល ថេហ្យុង ពីក្រោយហើយចាប់ផ្តើមគិតថាខ្លួនឯងកើតអ្វី ខ្លាំងឬបានជាគេលាក់បាំង?
    "ថេហ៍..." ជុងហ្គុក មានត្រឹមកន្សែងឈរគោះទ្វារ បន្ទប់ទឹក ។
    "យ៉ាងម៉េច?"
    "បើកទ្វារ"
    "ទេ..."
    "បើកទ្វារមក បងចូលជាមួយផង"
    "..." ស្ងាត់ ។
    "បងមិនដេញដោលទេ អោយបងចូលផងបងចង់ ងូតទឹកជាមួយអូនដែរ"
    "បើកទ្វារចូលខ្លួនឯង"
    លឺបែបនេះភ្លាម ជុងហ្គុក មិនបង្អង់ប្រញាប់ចូលទៅ ជាមួយតែម្តង ងូតទឹកផងប្រលែងគ្នាផងរាប់ម៉ោងទម្រាំរួចរាល់ ។
    ដោយសាររៀងថ្ងៃបន្តិចហើយទម្រាំពួកគេចុះមក ម៉ាក់របស់នាយទៅហាងបាត់ហើយ ចំណែកលោក យាយក៏មិននៅដែរ ហេរីន បាននាំគាត់ទៅខាងក្រៅ ជាមួយ ជុងហ្គី ព្រោះជាថ្ងៃសម្រាក ។ ចំណែក ជេអុីន ជុងហ្គី បានបញ្ជូនគេអោយទៅរៀនក្រៅប្រទេសវិញហើយ ។
    "ផ្ទះស្ងាត់ណាស់ ទៅណាអស់ហើយ?"
    "បងអត់មើលម៉ោងទេ?"
    "មើលតើ គ្រាន់តែឆ្ងល់ថាទៅណាអស់? ធម្មតា យ៉ាងណាក៏នៅលោកយាយដែរ"
    "បងចង់ញាំអីអូនធ្វើអោយ"
    "ញាំខាងក្រៅទៅ អូនធ្វើអីទៀតអស់កម្លាំងពេញ មួយយប់ទៅហើយនោះ?"
    "ចេញក្រៅក៏បាន តែអូនទៅយកថ្នាំបងសិន ដូចជាជិតអស់ហើយ"
    "មែនហើយ ថ្នាំនៅឯណា? បងរកមិនឃើញ"
    "អូនជាអ្នកទុក បងកុំបារម្ភបើសិនទុកជិត្តដៃបង មួយថ្ងៃអស់ 10គ្រាន់មិនខានទេ"
    "បងគ្រាន់តែចង់លេបអោយទៀងទាត់"
    "បងមិនទៀងដូចអូនទេ ចាំទីនេះហើយ"
    "Okay លោកប្រពន្ធ"
    "ឡប់!" អោយតែ ជុងហ្គុក ហៅគេបែបនេះគេតែងតែជេនាយ ស្តាប់ទៅឡប់ៗយ៉ាងម៉េចមិនដឹង?

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now