ភាគទី43 : ខ្លាចខ្មោច

4.1K 363 1
                                    

   ជេហា បាត់ពីផ្ទះប៉ុន្មានថ្ងៃអ្នកស្រី គីម ជេហុី ជាម្តាយតាមរកទម្រាំឃើញពិតជាមិនងាយស្រួលនោះទេ ។ ពីរនាក់ម្តាយកូនកាន់តែអាក្រក់ឡើងៗនិងលាក់ បាំងរាងខ្លួន ។
    ជេហា បានណាត់ជាមួយម៉ាក់របស់នាយបានបន្តិច នៅពេលថ្ងៃហើយនាយប្រាប់ថានិងត្រលប់ទៅផ្ទះវិញឆាប់ៗ ហើយខណៈនេះដែរនាយកំពុងស្នាក់នៅ ក្លឹបរបស់នាយដោយមិនអោយអ្នកណាដឹង ។
    "សុងអា ខ្ញុំមិនអាចទ្រាំចាំបានទេ តាកញ្ចាស់នោះ មិនដឹងស្លាប់ពេលណាទេ"
    "វាទៅម្តងបន្តិចហើយតើ"
    "ហ៊ើយ...នៅមានទៀត សុងអា ទៅចាត់ការពីរនាក់បងប្អូននោះចោលទៅ ជួបកន្លែងណាសម្លាប់វា ចោលកន្លែងហ្នឹង វាទើសមុខមាត់របស់ ជេហា ខ្លាំងណាស់"
    "ខ្ញុំនិងរកឱកាស វាមិនងាយស្រួលនោះទេ"
    "ត្រូវតែងាយ លោកជាមនុស្សពូកែ រឿងប៉ុណ្ណឹង សោះធ្វើអោយឆាប់ឡើងទៅ"
    "ដឹងហើយៗ អោយតែនាងនិងកូនត្រូវការ"
    "បែបនោះប្រសើណាស់" អ្នកស្រី ជេហុី ញញឹម ពេញចិត្តដែលអាចបោកអោយគេបំពេញតម្រូវការ របស់គាត់បាន សម្លាប់ពីរនាក់បងប្អូននោះបានហើយ លោកចន ក៏កម្ចាត់បានដែរ ហើយចុងក្រោយគាត់និងសម្លាប់ សុងអា ចោលហើយសោយសុខតែពីរ នាក់កូនប្រុសរបស់គាត់ ចំណែកកូនស្រីពៅរបស់ គាត់គ្រាន់តែរកប្តីអ្នកមានអោយនាងរស់នៅខាងគេ ទៅបានហើយ សំខាន់អោយតែអាចអោយ ជេហា មានគ្រប់យ៉ាង ។
សភាពលោកចន កាន់តែដុនដាប ពីថ្ងៃគាត់ងើប ចេញពីបន្ទប់បាន ដល់ពេលយប់នេះវិញគាត់សូម្បីតែ ងើបអង្គុយក៏ពិបាកដែរ នៅខាងក្រៅគ្មានមនុស្សនៅ អ្នកស្រី ជេហុី មិនទាន់មកហៅអ្នកណាមិនឆ្លើយ គាត់ ឃ្លានព្រោះមិនមានអ្នកណាយកអ្វីអោយគាត់ញាំ ព្រោះអ្នកស្រី ជេហុី បញ្ជាហាមមិនអោយអ្នកណា យកទៅរង់ចាំអោយគាត់មកវិញ ។
តែក្រោយពេលដែលលោកចន ព្យាយាមចេញពី បន្ទប់បានក៏ចំពេលអ្នកស្រី ជេហុី មកដល់ដូចគ្នា ។
"លោកបង"
"អូនមកជួយបងបន្តិច"
"បងដើរមកនេះ តាមមក"
"ទេ...ជេហុី ជួយគ្រាបងបន្តិចមក"
"ខ្ញុំចង់អោយលោកបងតាមខ្ញុំមកខ្លួនឯង"
"ជុងហ្គី គេរង់ចាំបងនៅខាងក្រៅ អោយឆាប់ឡើង" អ្នកស្រី ជេហុី គ្រាន់តែបញ្ឆោតតែ ជុងហ្គី ពិតជាមកមែន ដោយសារអ៊ំមេផ្ទះហៅនាយមក ព្រោះខ្លួនជាអ្នកបម្រើមិនហ៊ានល្មើសបញ្ជារ ។
"លោកប៉ា...លោកប៉ា!" ជុងហ្គី បើកទ្វារមកចំពេលដែលលោកចន ដួលទៅហើយនាយភ័យណាស់ហើយប្រញាប់រត់ទៅជួយលើកគាត់ឡើង ។
"លោកប៉ា...លោកប៉ាកើតអី? នែ៎...មានអ្នកណា នៅខ្លះមកជួយគ្នាអោយឆាប់ឡើង លោកប៉ា... អ្នកម៉ាក់នៅធ្វើស្អីទៀតឆាប់មកជួយអោយឆាប់ឡើង"
"អូ៎...លោកបង...ហៅឡានពេទ្យមកលឿនឡើង"
"ខ្ញុំយកគាត់ទៅពេទ្យ" ជុងហ្គី បានកូនចៅក្នុងផ្ទះ មកជួយលើកគាត់ដាក់លើខ្នងរបស់នាយយកទៅឡានហើយនាំទៅមន្ទីរពេទ្យដោយខ្លួនឯង ។ ចំណែកអ្នកស្រី ជេហុី ធ្វើជាស្លត់ស្លោររួចតាមទៅពី ក្រោយដោយអោយគេបើកឡានជូនទៅ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now