ភាគទី08 : ត្រៀមទទួល

4.2K 346 9
                                    

   គ្រាន់តែលឺថាត្រូវចុះអេតាសុីវិល ជុងហ្គុក ចង់ទន់ ជង្គង់ នេះរៀបការឆ្គួតស្អីនៅមិនទាន់ចុះអេតាសុីវិលទៀត? ឬមួយមានរឿងអី? ជុងហ្គី មិនទុកចិត្ត ថេហ្យុង ទេដឹង? ពួកគេមានគម្រោងការអីទេដឹង? ថេហ្យុង អាចមកទីនេះដោយសារមានផែនការអ្វីជាមួយមីងរបស់គេទេដឹង? មិនដែលមនុស្សប្រុសឯណាមិនប្រកែកដែលត្រូវរៀបការជាមួយមនុស្សប្រុសដូចគ្នា ចញ្ចឹងទេ? ជុងហ្គុក មកទីនេះមិនមែនដើម្បីបំពេញ ចន្លោះដែល ជុងហ្គី ខ្វះខាតទេនាយមកដើម្បីហែកមុខកញ្ជ្រោងនៅក្នុងផ្ទះ ដូច្នេះរឿងចុះអេតាសុីវិលនាយត្រូវតែរកវិធីគេច ។
ថេហ្យុង ត្រូវបាន ជុងហ្គុក អូសមកបន្ទប់វិញដើម្បី និយាយគ្នាពេលនេះកំពុងអង្គុយលើគ្រែទល់មុខគ្នា ។
"បងថាមានរឿងនិយាយ?"
"រឿងចុះអេតាសុីវិល អូនគិតច្បាស់ឬនៅ?"
"ខ្ញុំគិតតាំងពីមុនរៀបការ ព្រោះតែរៀបការហើយ ត្រូវតែចុះអេតាសុីវិលអញ្ចឹងហើយ ឬបងមិនទាន់ព្រម និងបំពេញមង្គលការមួយនេះ?"
"មិនមែនអញ្ចឹងទេ បងខ្លាចថារៀបការមិនទាន់ស្រលាញ់គ្នា មិនទាន់ដឹងស្អីៗឯណាផងក៏ចុះអេតាសុីវិលទៅហើយ"
"បងនិយាយបែបនេះ បានន័យថាពួកយើងនិងមិន អាចនៅជាមួយគ្នារហូតទេឬ?"
"គឺមិនមែនអញ្ចឹងទេ បងគ្រាន់តែចង់អោយអូនគិត អោយច្បាស់តែប៉ុណ្ណោះ"
"ខ្ញុំគិតច្បាស់តាំងពីថ្ងៃសម្រេចចិត្តរៀបការ មែនហើយបងអាចនិងខ្លាចរឿងនោះ ពួកយើងមិនដឹងថាអាចនៅដល់ពេលណាទេ បងអាចនិងមាន ជម្រើសផ្សេងមិនមែនមនុស្សប្រុសដូចខ្ញុំ"
"សុំទោស ថេហ្យុង បងមិនមានន័យបែបហ្នឹងទេ"
"អញ្ចឹងបងមិនទុកចិត្តខ្ញុំ? បងដឹងទេ ហេតុអីខ្ញុំសម្រេចចិត្តរៀបការជាមួយបងដែលជាមនស្សប្រុស ដូចគ្នា? ព្រោះតែខ្ញុំមិនអាចស្រលាញ់មនុស្សស្រី ប៉ា ព្យាយាមអោយខ្ញុំទាក់ទងមនុស្សស្រីជាច្រើននាក់រួច ហើយវាមិនអាច គាត់ថាបើរៀបការជាមួយបងជាជម្រើសមួយគត់សម្រាប់ខ្ញុំ បើមិនរៀបការជាមួយខ្ញុំ គ្មានសិទ្ធិរៀបការជាមួយមនុស្សប្រុសណាទាំងអស់ ប៉ាថារៀបការហើយអាចរៀនយល់ចិត្តគ្នាតាមក្រោយតែពេលបងនិយាយបែបនេះ បានន័យថាបង មិនបានចង់ផ្សារភ្ជាប់រវាងយើងនោះទេមែនទេ?"
"មិនមែនអញ្ចឹងទេ..."
"វាប្លែកតាំងពីថ្ងៃដំបូងទៅហើយ អ្នកផ្សេងគេចុះអេតាសុីវិលថ្ងៃរៀបការ អ្នកផ្សេងគេរៀបការបង្ហាញមុខ មាត់គ្រប់គ្នាតែខ្ញុំអត់ទេ...មើលទៅបងអាចទើសទាល់ក្នុងចិត្តហើយមែនទេពេលនិយាយដល់រឿង ចុះអេតាសុីវិល?"
"អើយ...កាន់តែមិនមែនបែបហ្នឹងហើយ ថេហ៍! បងគ្រាន់តែចង់សួរបញ្ជាក់អូន មិនមានចេតនាចង់សម្តៅលើរឿងអស់ហ្នឹងទេ បង...បងសុំទោសពិតមែន ហៃយ៉ា...កុំយំអី ស្អែកពួកយើងទៅចុះអេតា សុីវិលជាមួយគ្នា"
"ចុះម្នាក់ឯងទៅ" ថេហ្យុង អោបខ្នើយមួយងើបចេញពីគ្រែសម្តៅទៅសាឡុងដែលនៅខាងចុងគ្រែ នោះឡើងទៅគេងបែរខ្នងមិនខ្ចីអោយនាយឃើញមុខ ។
"ថេហ្យុងហា៎...អូនសម្លាញ់កុំធ្វើបែបនេះមើល បងសុំទោស" ជុងហ្គុក មិនមានចេតនាគិតរឿងបែប នោះពិតមែន នាយគ្រាន់តែចង់ពន្យាពេលអោយ ជុងហ្គី ជាសិនហើយមកចុះអេតាសុីវិលខ្លួនឯងទេតើ? បានស្តាប់ ថេហ្យុង និយាយហើយ ជុងហ្គុក ក៏ប្តូរគំនិត តាមពិតគេគ្រាន់តែបានមនុស្សម្នាក់មើលថែគេ ប៉ុណ្ណោះតែមិនមែននាយទេគឺ ជុងហ្គី ។
"ថេហ៍...បងសុំទោស" ជុងហ្គុក ងើបដើរមកជិតនាយតូចសង្ងំលួចយំអន់ចិត្ត មិនដឹងគួរធ្វើមិចនាយក៏ ប្រើកម្លាំងចាប់ឡើងបីនាយត្រូវនៅលើសាឡុងនោះឡើយ ។ ពុទ្ធោស្មានថាធ្ងន់?
"អាយ៎...ជុងហ្គី បងធ្វើស្អី? ដាក់ខ្ញុំចុះ"
   "ឈប់ងរទៅ បងមិនពូកែលួងទេ"
   "ខ្ញុំមិនត្រូវការអោយអ្នកណាមកលួងទេ ដាក់ខ្ញុំចុះ អ្ហាយ៎..." ថេហ្យុង ស្រែកឡើងតិចៗពេលនាយទម្លាក់គេទៅលើគ្រែ ។ ភ្លាមៗមិនទាន់ងើបខ្លួនស្រួល បួលផងក៏ត្រីូវនាយមាឌធំឡើងមកចាប់ទាញគេទៅគេងអោបបន្ថែមទៅទៀត ។ នាយមិនដឹងថាលួងមនុស្សប្រុសពេលខឹងបែបណាទើបធ្វើអញ្ចឹងតែម្តងទៅ ។
    "លែង ជុង..."
    "អត់ទេ! កុំខឹងអី សុំទោសមុននេះផង ស្អែកទៅចុះ អេតាសុីវិលជាមួយគ្នា យ៉ាងណារៀបការរួចហើយ ថ្ងៃនេះមិនទាន់ស្រលាញ់ថ្ងៃក្រោយច្បាស់ជាស្រលាញ់គ្នា មានកូនមានចៅជាមួយគ្នាជាមិនខាន"
    "និយាយឡប់ស្អី?" ថេហ្យុង ប្តូរសម្លេងមកដូចកូនឆ្មារភ្លាមៗ គេបានអៀនជាមួយពាក្យប៉ុន្មានម៉ាត់ចុង ក្រោយនេះ ។
    "ណាៗ កុំខឹងអី"
    "មិនបានខឹង..."
    "អញ្ចឹងគេងអោយស្ងៀមទៅកុំរើ"
    "មានរើឯណា?"
    "ឆ្លាត"
    "ឆើស" ថេហ្យុង ពេបមាត់ហើយលួចញញឹមតាម ក្រោយ ។ សារភាពថាគេចូលចិត្តចរិកនាយបែបនេះ ជាងពីមុន នាយប្លែកច្រើនបែបនេះក៏យល់ថាល្អសម្រាប់គេ គេនិងមិនសូវអប្សុក ។
    "អឺ...បង...បងគិតច្បាស់ហើយឬថាហ្នឹងចុះអេតាសុីវិល?"
    "អូនមានសំណើរអ្វីទេ?" ជុងហ្គុក អោនមកសួរអ្នក នៅក្នុងរង្វង់ដៃរបស់ខ្លួន ។
    "គឺ...មិនមានទេ ហឹម..."
    "ហេតុអីដកដង្ហើមធំ? មានអីក៏និយាយមក"
    "គឺ...ចង់អរគុណ អរគុណដែលទិញឡានអោយ" ថេហ្យុង ភ្នែកដូចកូនឆ្កែងើយមុខមើលទៅនាយទាំង ភ័យអរៗបុកពោះភឹបៗមុននិងងើយបន្ថែមទៅអោយ បបូរមាត់តូចស្តើងរបស់គេបានទៅប៉ះបបូរមាត់អ្នកមានឈ្មោះជាស្វាមីជាលើកដំបូងក្រោយពីរៀបការបានពីរអាទិត្យ ។
    ក្រោយទទួលបានការថើបពីអ្នកមាននាមជាបងថ្លៃ ភ្លាមៗ ជុងហ្គុក បេះដូងលោតញាប់សឹងលោតចេញមកក្រៅទៅហើយ វាជាលើកទីមួយដែលទទួលបាន ស្នាមថើបពីមនុស្សប្រុស អារម្មណ៍នាយគឺពិតជាពិបាកមិនដឹងគួរប្រាប់បែបណា គឺប្លែក ។
    "អរគុណ" ថេហ្យុង ក្រោយដកមាត់ចេញគេ និយាយតិចៗទាំងអោនមុខចុះព្រោះតែអៀនដែលខ្លួន ក្លាយហានទៅថើបនាយមុនបែបនេះ ។ ចំណែកអ្នក ដែលត្រូវគេថើបបែរជាគាំងស្តូកទៅវិញ ។
    "អឺ...គឺ...អឹម! ឆាប់គេងចុះយប់ហើយ"
    "អឹម" ថេហ្យុង ងក់ក្បាលតប គេសង្ងំគេងក្នុងរង្វង់ ដៃនាយជាយប់ទីពីរ ទទួលបានភាពកក់ក្តៅពីរង្វង់ដៃ របស់ស្វាមីធ្វើអោយគេអាវគេងលក់ស្រួលណាស់ ។
    "សុំទោស ជុងហ្គីហ្យុង" ជុងហ្គុក បន្លឺឡើងក្នុងចិត្ត នាយកំពុងច្របូលច្របល់ណាស់ មានអារម្មណ៍ថាខុសៗចំពោះបងប្រុសរបស់ខ្លួនដែលនាយកំពុងធ្វើ បើទោះជា ថេហ្យុង ជាអ្នកផ្តើមមុនតែនាយក៏កំពុងគេងអោបអ្នកជាប្រពន្ធបងប្រុសរបស់ខ្លួនដែរ ។ ប៉ុន្តែអោយធ្វើម៉េច? សម្តែងនាមជាប្តីប្រពន្ធ បើមិនមាន លួងលោមអោនថើបអោយជៀសទៅណាបាន? បើសិនជានាយមិនស្រប មិនអោប មិនថើប មិនលួង ថាមិនត្រូវស្អែក ថេហ្យុង សុំលែងលះគ្នាគិតយ៉ាងម៉េច? បញ្ចប់រឿងទៅបងប្រុសនាយមិនបាត់បង់ ប្រពន្ធទៅហើយទេហេស? អញ្ចឹងមានតែដើរតាម ក្រឡារដែលគេរៀបនេះហើយ ។

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now