អង្គរក្ស Vampire 🩸

Start from the beginning
                                    

     ផាំង! ឡានត្រូវបុកពីរមុខមួយទំហឹង បណ្ដាលអោយខ្ចេចនៅខាងមុខអស់

     " ចុះទៅមើលៗថាពួកគេស្លាប់អស់ឬនៅ? " កូនចៅម្នាក់ដែលបានបុកនោះប្រាប់អ្នកម្នាក់ដែលនៅអង្គុយជិតខ្លួនចុះទៅមើលថាពួកគេស្លាប់អស់ឬ

     " ឯងចុះទៅយើងមិនចុះទេ " នាយមិនចុះព្រោះខ្លាច

     " ឯងនេះចំមែនហើយ " នាយប្រាប់អោយគេចុះតែគេមិនចុះក៏ចុះខ្លួនឯងនិងបានដើរទៅមើលពួកគេ តែភ្លាមនោះស្រាប់តែមានឡានប៉ូលីសជិះមកមិនចាំយូរនាយនោះក៏រត់ឡើងឡានជិះចេញពីរកន្លែងកើតហេតុបាត់

     " អូនកុំកើតអីអូនដឹងខ្លួនមក " លោកចន ដែលនៅជាប់នៅក្នុងឡានខំរើបម្រាស់ខ្លួនព្រោះជាប់នៅក្នុងឡានក្រោយរើបាន លោកចន ដើរទៅរកប្រពន្ធដែលខ្ទៀតចេញពីឡាន5 ម៉ែត្រ លោកចនដើរមកដល់អ្នកស្រីចនដែលដេកស្លាប់ក្នុងថ្លុកឈាម លោកចនបើទោះបី លោកចន ហៅយ៉ាងណាក៏ប្រពន្ធខ្លួនមិនអាចស្ដាប់ឮឬក្រោកមកបានឡើយព្រោះគាត់បាន បាត់បង់ជីវិតហើយ

     " ក្រោកមកនិយាយជាមួយបងបន្តិចមកអូន ហឹក ហឹក កុំទៅចោលបងអីបងសុំអង្វរ " លោកចននៅពេលដឹងថាប្រពន្ធបានស្លាប់ទឹកភ្នែកមិនដឹងមកពីរណាបានយូរចុះមកមិនបាច់ ហេតុអ្វីទៅចោលគាត់ទាំងដែល អំបាញ់មិញនៅសើចទាំងអស់គ្នានៅឡើយ

     " កូនជុងៗនៅទីណា ហឹក ហឹក " លោកចន អង្គុយអោបសាកសពប្រពន្ធ លោកចន ងាកមើលជុំវិញរកមើលកូនខ្លួនតែរកមើលពុំឃើញសោះ

     " ចៅហ្វាយៗ យ៉ាងម៉េចហើយ " នាយជាជំនិត លោកចន បានរត់មកនិងសួរ

     " ឯងឆាប់ខលទៅឡានពេទ្យអោយលឿនទៅ " លោកចន

      " បាទៗចៅហ្វាយ " វីណា

      " អា វីណា មកមើលប្រពន្ធយើងអូននៅត្រង់និងហើយណាបងទៅរកកូនណា " លោកចន បានហៅជំនិតខ្លួនមកជួយមើល អ្នកស្រីចន ខ្លួនវិញទៅរកកូន

     " កូនជុង! " លោកចន ដើរប្រហែល6 ម៉ែត្រទើបឃើញកូនដែលដេកមិនដឹងថាស្លាប់ឬរស់នៅឡើយទេ

    " កូនជុងក្រោកឡើងអូន ហឹកហឹក " លោកចន ចូលទៅមើលនិងបានហៅអ្នកនាយក្រាស់អោយដឹងខ្លួន លោកចន ខំហៅយ៉ាងណាក៏នាយមិនកំរើកអីបន្តិចឡានប៉ូលិសនិងឡានពេទ្យដែលវីណាខលហៅមកបានមកដល់ ល្មម

អង្គរក្ស Vampire🩸(ចប់)Where stories live. Discover now