Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?

1K 60 3
                                    

អតីតជាតិ

Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?

៚តាំងពីថ្ងៃយប់មិញមក Taehyung មិនបាននិយាយជាមួយ Jungkook ទេព្រោះចិត្តខឹងនឹងស្អប់វាមិនទាន់បានរលាយហើយណាមួយមនុស្សដូច Taehyung នេះស្រួលណាស់ខឹងខ្លួនឯងបាត់ខ្លួនឯង៚

«នែ៎! ថ្ងៃនេះយើងអារម្មណ៍ល្អនាំឯងទៅដើរលេងនឹងឈានចូលមើលលោកប៉ាអ្នកម៉ាក់ផង ទៅរៀបចំទៅ» Jungkook គេដើរមករាងតូចហើយនិយាយប្រាប់ថ្ងៃនេះបើតាម Taehyung ស្មាន Jungkook ប្រហែលជាខ្មោចចូលហើយព្រោះរាល់ថ្ងៃរាល់អាទិត្យមិនដែលនៅផ្ទះបានមួយថ្ងៃផង

«តែខ្ញុំអារម្មណ៍មិនល្អលោកទៅតែឯងទៅ» Taehyung និយាយហើយក៏ដើរចេញពីនាយទៅកន្លែងមួយផ្សេងទៀតនៅបន្ទប់ទទួលភ្ញៀវ

«នែ៎! ខ្ញុំប្រាប់អីធ្វើនឹងទៅកុំមកតវ៉ាព្រោះខ្ញុំមិនចូលចិត្តមនុស្សចចេស ទៅផ្លាស់ខោអាវចេញទៅ» Jungkook បញ្ជាឲ្យរាងតូចដូរខោអាវចេញឯខ្លួនអង្គុយចាំមើល

«លោក......ពិននេះបានទេ?» Taehyung សួរទៅរាងក្រាស់នៅពេលផ្លាស់ខោអាវបានមួយឆុត ខោអាវរបស់គេច្រើនណាស់មិនដឹងថាត្រូវពាក់មួយណាទេ ចឹងហើយមានតែឲ្យរាងក្រាស់ជួយរើស

«នែ៎! ពាក់បញ្ចេញសាច់ទៅណា? ឲ្យអ្នកណាគេមើលបើយើងស៊ីអស់ហើយ?» Jungkook នៅអង្គុយលើសាឡុងនៅក្នុងបន្ទប់នោះឯងនៅចាំរាងតូចផ្លាស់ប្តូរខោអាវ

«ហ្ហើស.....គ្រាន់តែសួរសោះវាពាក់ព័ទ្ធជាមួយរឿងនឹងដែលឬ?» Taehyung គ្រាន់តែសួរថាពាក់មួយណាបានសមសោះហេតុអ្វីត្រូវវែកញែកច្រើន?

«ឆាប់ទៅដូរចេញពាក់ឲ្យត្រឹមត្រូវបន្តិច» Jungkook គេបញ្ជាឲ្យរាងតូចដូរចេញព្រោះវាបញ្ចេញសាច់ពេក

«បានៗ ចាំបន្តិច» Taehyung ក៏រត់ទៅដូរខោអាវម្តងទៀតតាមដែលរាងក្រាស់បានប្រាប់

៚5នាទីក្រោយមក

«លោកបែបនេះយ៉ាងម៉េចដែល?» Taehyung ចេញមកជាមួយខោអាវថ្មីហើយសួរទៅរាងក្រាស់។ម្តងនេះគេពាក់ខោអាវវែងទាំងអស់

«ហ្ហឹម? ពិននឹងបានហើយ តោះឆាប់ទៅកុំឲ្យខាតពេល» Jungkook ពួកគេក៏ចាំផ្តើមចេញដំណើរទៅ

«អតីតជាតិ» (END)Where stories live. Discover now