Ep15: មនុស្សមិនសំខាន់

1.1K 72 1
                                    

អតីតជាតិ

Ep15: មនុស្សមិនសំខាន់

៚ជាតិថ្មី

៚គ្រប់យ៉ាងត្រូវបានបញ្ចប់ទាំងអស់ពេលនេះ 25 ឆ្នាំក៏បានកន្លងផុតទៅ Jungkook នឹង Taehyung ក៏បានចាប់ជាតិជាថ្មីជាមនុស្សផ្សេងក្រៅពីជាតិមុន។ Wang Jungkook ជាមនុស្សមានចរិតព្រាននារីហើយត្រូវបានរៀបការជាមួយនឹង Min Taehyung ។ Jungkook មិនបានស្រឡាញ់គ្នាជាមួយ Taehyung ទេការដែលរៀបការព្រោះអ្នកស្រី wang ត្រូវការចៅឈាម wang នឹងឈាម min ទើប Jungkook ជួលឲ្យ Taehyung មកធ្វើជាប្រពន្ធរបស់គេដោយស្របច្បាប់ហើយនៅពេលដែល Taehyung មានកូនកាលណាពួកគេនឹងលែងលះគ្នាភ្លាម៚

Note: ខ្ញុំសុំដូរត្រកូលសិន។

«Jung លោកញុំាអាហារសិនទៅ កុំឲ្យឃ្លាន» Taehyung ហៅរាងក្រាស់ដើម្បីញុំាបាយព្រោះ Jungkook ចេញទៅធ្វើការនៅពេលព្រឹកៗទើប Taehyung ងើបរកអាហារធ្វើឲ្យញុំា(ពួកគេនៅផ្ទះជាមួយគ្នាពីរនាក់)

+Taehyung មកធ្វើជាប្រពន្ធជួលរបស់ Jungkook ដើម្បីបានលុយយកទៅព្យាបាលលោក Min ហើយ Taehyung សន្យាថាបើមានកូននាយព្រមជួយគ្រួសារ Min ដោះបំណុលហើយព្យាបាលលោក Min រហូតដល់ជាទៀត។

«មិនបាច់ទេ ញុំាត្រូវទៅញុំាអាហារជាមួយភ្ញៀវ» Jungkook ពួកគេរៀបការបាន 2 ខែជាងហើយតែ Jungkook នៅតែរឹងទទឹងដដែល

«គឺថា......ញុំាតែបន្តិចក៏បានដែលខ្ញុំធ្វើហើយអស់ហើយ» Taehyung រយៈពេល 2 ខែនេះជីវិតគេដូចចុះនរកចឹង Jungkook ចេញពីផ្ទះម៉ោង 6 ព្រឹកម៉ោង 10 យប់ទើបមកផ្ទះជួនកាលមិនមកទៀតក៏មាន។ មិនមែនការងារយូរទេតែពេញចប់ការងារនាយតែងតែចូលក្លឹបផឹកស៊ីជាមួយស្រីស្នេហ៍ ពេលខ្លះជ្រុងក៏មិនបានមកផ្ទះទៅ។ Taehyung វិញគេខ្លាចណាស់ពេលនៅម្នាក់ឯងព្រោះផ្ទះស្ងាត់។

«អ្ហឹម......ក៏បានរៀបចំទៅខ្ញុំគ្មានពេលមកអត់ប្រយោជន៍ជាមួយឯងទេ» Jungkook ក៏ព្រមស្តាប់តាមសម្តីរបស់រាងតូចហើយដាក់គូទអង្គុយ

«នេះញុំាទៅ.....» Taehyung រៀបចំរួចរាល់ក៏ដាក់ខ្លួនអង្គុយដែរ

«នែ៎? ពេលណាឯងបានកូនឲ្យយើង យើងធុញមុខរបស់ឯងណាស់រាល់ថ្ងៃហ្នឹង» Jungkook ទើបតែបានបាយចូលក្នុងពោះមួយម៉ាត់ក៏សួរ......

«អតីតជាតិ» (END)Where stories live. Discover now