« ហឹក!...ម៉ាក់អើយប៉ាអើយ!..ជួយកូនផង!..ហ្ហឹក៎!..ហ្ហឹក៎!..»ជីមីនឃ្លុំភួយបណ្ដើរស្រែករលឹកសុំជំនួយពីអ្នកមានគុណបណ្ដើរទាំងសភាពគួរអោយអាណិត ។

ផាំង!....ច្រែង!

« អា៎!...ខ្ញុំខ្លាចណាស់!..ហ្ហឹក៎!ហ្ហឹក៎!..ហឹម! »កំពុងតែស្រែកសុំជំនួយរំពេចនោះនាយតូចក៏បាត់មាត់ឈឹងដូចគេចុកដោយសារតែដឹងដល់រង្វង់ដៃដ៏សែនកក់ក្ដៅរបស់នរណាម្នាក់មកអោបរាងកាយខ្លួនហាក់កំពុងជួយបន្លប់ភាពភ័យខ្លាចរបស់នាយឲបានរសាត់។

«លោកពូ!...»ជីមីនលាន់មាត់តិចៗដឹងថានរណាជាអ្នកអោបផ្ដល់ភាពកក់ក្ដៅដល់ខ្លួនហើយនោះ ។

« កុំមាត់ហើយដេកទៅ! »សម្លេងគ្រល័រមាំបន្លឺឡើងក្បែរត្រចៀករាងតូចតិចៗបម្រាមកុំអោយរាងតូចនិយាយអីច្រើនទៀតជីមីនក៏ស្ដាប់បង្អាប់បិទភ្នែកគេងក្នុងរង្វង់ដៃក្រាស់គ្រែលយ៉ាងស្ងប់ចិត្តលែងមានអារម្មណ៍ថាភ័យខ្លាចនឹងសម្លេងផ្គររន្ទះតទៅទៀត ។

.....................

ព្រឹកថ្ងៃថ្មី៚
ជីមីនប្រាស់ខ្លួនតិចៗនៅលើពូកសក្បុកទន់ដូចសំឡីកាបាសរីឯដៃរាវរករាងកាយមាំក្រាស់ដែលបានដេកអោបក្រសោបខ្លួនពេញមួយយប់នោះ ។

« ហឹម!...»រាងតូចក្រហឹមដើមកបន្ដិចរួចក៏បើកភ្នែកព្រិចៗសម្លឹងមើលជុំវិញខ្លួនក្រោយស្ទៀបមិនប៉ះរាងកាយក្រាស់ហើយនោះ។

« តើគាត់ទៅណាហើយ? »ជីមីនរអ៊ូតិចៗព្រមទាំងងើបដើរទៅមាត់ទ្វាវ៉េរង់ដាដើម្បីគយគន់ទេសភាពនាពេលព្រឹកប្រលឹម។

តុ!..តុ!..
ក្រោយចំណោយពេលគយគន់មួយសន្ទុះធំសម្លេងគោះទ្វាក៏បន្លឺធ្វើឲរាងតូចងាកទៅរកប្រភេទសម្លេងទាំងចងចញ្ចើម ។

« នរណាហ្នឹង? »ជីមីនសួរព្រមទាំងបោះជំហ៊ានជើងដើរសម្ដៅទៅទ្វាបន្ទប់ ។

« គឺខ្ញុំ! »សម្លេងគ្រល័រនៅខាងក្រៅបន្ទប់បានបន្លឺឡើងធ្វើឲជីមីនដឹងដល់ម្ចាស់សម្លេងទើបរហ័សមូលគន្លឹះបើកទ្វាចេញមក ។

« អរ៎ពូសុីង!មានការអីមែនទេ? »ជីមីន

« ចាហ្វាយត្រូវចេញទៅសេអ៊ូលវិញបន្ដិចទៀតនេះហើយជីមីនរៀបចំខ្លួនទៅ »សុីង

មមាចប្រលែងភ្លើង🔥Where stories live. Discover now