Ep19: ឆ្នាស់

Start from the beginning
                                    

៚ក្នុងអូហ្វីស

«លោកប៉ា.......លោកប៉ា....» Jimin ស្រែករកលោក Park ទាំងដែលមិនទាន់បានមើលអ្នកអង្គុយនៅលើកៅអី

«មានការអ្វីលោកកូនបានជាស្រែកម្លឹងៗ? ដឹងទេប៉ាសឹងតែសន្លប់បាត់ហើយ កូនទៅទម្លាប់ស្រែកហៅបែបនេះពីណាមក?» លោក Park ហួសចិត្តនឹងកូនរបស់ខ្លួនព្រោះចេញមកគ្មានអ្នកណាហ៊ានហាមទេឆ្នាស់បែបនេះអ្នកណាហ៊ានយកទៅ?

«លោកប៉ាចេញម្នាក់នោះចេញទៅ គេប្រហើនហ៊ានតមាត់ជាមួយកូន» Jimin ដើរទៅអែបអមលោកប៉ារបស់គេហើយនិយាយឲ្យដេញរាងក្រាស់ចេញព្រោះមិញនេះនាយធ្វើឲ្យគេបាក់មុខខ្លាំងណាស់ដែលនិយាយមិនឈ្នះនាយ

«អ្នកណាទៅដែលជាអ្នកធ្វើឲ្យកូនខឹងបែបនេះ បើដូច្នេះមែនមានន័យថាគេអស្ចារ្យហើយព្រោះមនុស្សដូចកូនតាំងពីដើមមកមិនដែលចេះខឹងអ្នកណាទេមានតែធ្វើឲ្យគេខឹងវិញ» លោក Park និយាយសរសើរម្នាក់នោះព្រោះកូនរបស់គាត់មិនដែលចឹងទេហើយនេះក៏ជាលើកទីមួយដែល ដែលឃើញបែបនេះនោះ

«គឺ......គឺជាគេណាលោកប៉ា.....គេប្រហើន» Jimin ឃើញរាងក្រាស់ដើរចូលក៏ប្រាប់ប៉ារបស់គេដោយសារតែគេមិនស្គាល់ឈ្មោះរបស់នាយទើបពិបាកហៅ

«ពុទ្ធោ កូនសម្លាញ់គេឈ្មោះ Min Yoongi ជាលេខារបស់ប៉ាណាឲ្យប៉ាដេញយ៉ាងម៉េច? អើយ Yoongi ឯងទៅធ្វើយ៉ាងម៉េចបានជា Jimin ខឹងស្រែកពេញនេះ?» លោក Park សួរទៅរាងក្រាស់ព្រោះនាយពិតជាអស្ចារ្យពិតមែនបើបែបនេះអាចយកមកបង្ក្រាបរាងតូចបានហើយ

«ខ្ញុំមិនបាននិយាយអ្វីខុសទេ ខ្ញុំគ្រាន់តែថាមិនឲ្យស្រែកនឹងឲ្យស្តាប់ចាស់ទុំប្រដៅខ្លះតែប៉ុណ្ណឹង» Yoongi ក៏ឆ្លើយវិញដោយទឹកមុខធម្មតាវាមិនប្លែកទេព្រោះគេបែបនេះស្រាប់ហើយ

«គេប្រហើនណាស់ប៉ាគេប្រហើន» Jimin នៅតែនិយាយដដែលៗថានាយប្រហើនដែលតមាត់ជាមួយខ្លួន

«បានហើយណាគេមិនបានធ្វើអ្វីផងក៏មកយំស្រែកពេញនេះទៅហើយកូនទៅចេះចរិកបែបនេះពីណាមក?» លោក Park សួរទៅរាងតូច

«ហ្ហឹកៗៗ.......លោកប៉ាឈប់ស្រឡាញ់កូនហើយ» Jimin យំទឹកភ្នែករហាមហើយក៏ដើរទៅអង្គុយនៅលើសាឡុងដែលនៅជិតនោះ

«អើយ មិនអីទេណា Yoongi កូនរបស់យើងតែពិននេះឯង នេះឯកសារឆាប់យកទៅធ្វើទៅ» លោក Park ក៏ហុចឯកសារឲ្យរាងក្រាស់ហើយនាយក៏ដើរចេញដោយមិនបានមើលទៅ Jimin ដែលកំពុងសម្លក់មកខ្លួន

«ទៅសម្លក់គេធ្វើអីហា៎ លោកកូន?» លោក Park ឃើញបែបនេះហើយក៏សួរ

«មិនដែលឃើញមនុស្សបែបនេះពីមុនមកទេ ពូកែអែបអមណាស់» Jimin និយាយពីកាយវិការរបស់ Yoongi ហើយក៏និយាយ

«យាប់ណាស់! ឆាប់មកជួយធ្វើការប៉ាមក» លោក Park ក៏ឈប់និយាយហើយឲ្យរាងតូចមកធ្វើការងារវិញ

៚ងាយមកមើល Taehyung ម្តងគេទើបតែងើបពីគ្រែរួចទេ៚

«ហ្ហឹកៗ......ដុសត្រូវដុសឲ្យអស់.....ហ្ហឹកៗ» Taehyung យប់ហើយយកស្បៃដុសខ្លួនមកដុសកន្លែងដែលរាងក្រាស់ប៉ះពាល់កាលពីយប់មិញនេះតែដុសយ៉ាងណាក៏ដុសមិនស្អាតដែលព្រោះកន្លែងខ្លះនាយធ្វើរហូតដល់មានស្នាមជាំទៅហើយ។«ហ្ហឹកៗ......ខ្ញុំស្អប់លោក Yang Jungkook មកពីលោកទើបខ្ញុំត្រូវអស់គ្រប់យ៉ាង.....ហ្ហឹកៗ.....បើមិនស្រឡាញ់ខ្ញុំហេតុអ្វីលោកធ្វើបាបហើយមើលងាយខ្ញុំ? ខ្ញុំអន់ខ្លាំងណាស់ឬ? មែនហើយឋានរបស់ខ្ញុំត្រឹមតែជាប្រពន្ធជួលគ្មានអ្វីដែលលោកធ្វើបាបមិនបានទេ.....ហ្ហឹកៗៗ.....ហេតុអ្វីចាំបាច់បំផ្លាញខ្ញុំ ជាតិមុនខ្ញុំជំពាក់កម្មអ្វីជាមួយលោកបានជាលោកធ្វើបែបនេះ.....ហ្ហឹកៗ.....ខ្ញុំស្អប់ខ្លួនណាស់បើយប់មិញខ្ញុំមិនព្រមជាមួយលោកក៏ខ្ញំមិនមកអង្គុយយំបែបនេះដែរ........ហ្ហឹកៗ......ខ្ញុំខុសអ្វីបានជាធ្វើដាក់ខ្ញុំបែបនេះ......ហ្ហឹកៗ» ខ្ញុំអង្គុយរៀបរាប់ទាំងភាពឈឺចាប់ខ្ញុំមិនដែលជួបបែបនេះពីមុនមកទេហើយខ្ញុំក៏មិនចង់ជួបដែលតែហេតុអ្វីពេលនេះវាធ្លាក់មកលើខ្ញុំ? ពិភពលោកនេះមើលមិនឃើញមនុស្សដូចខ្ញុំទេឬ?យ៉ាងម៉េច?«ហ្ហឹក.....មែនហើយខ្ញុំមកទីនេះដើម្បីលោកប៉ារបស់ខ្ញុំលោកប៉ារបស់ខ្ញំ....ហ្ហឹក.....លោកប៉ាអ្នកម៉ាក់បងប្រុសឲ្យខ្ញុំសុំទោសផង.....ហ្ហឹក....ខ្ញុំជាមនុស្សមិនល្អ» ខ្ញុំសោយស្តាយណាស់បើខ្ញុំប្រកែកប្រហែលពេលនេះមិនចឹងទេ។«ហ្ហឹកៗ.....ត្រូវរឹងមាំឡើងណា Min Taehyung ......ហ្ហឹកៗ» បន្ទាប់ពីយំស្អែតហើយរាងតូចក៏ដើរទៅរកអាហារដែលរាងក្រាស់បានទិញឲ្យហើយញុំាវា។បន្ទាប់មកគេក៏ទៅបោកភួយនឹងកម្រាលនៃសង្គ្រាមរបស់គេនឹងរាងក្រាស់កាលពីយប់មិញ។«ហ្ហឹក.....វាពោរពេញទៅដោយសារនៃភាពបរិសុទ្ធដែលខ្ញុំខំរក្សា ខ្ញុំឈឺទាំងកាយឈឺទាំងចិត្តរួមទាំងការគិតរបស់ខ្ញុំដែលខ្ញុំមិនដែលឃើញមនុស្សដូចលោកទេហេតុអ្វីលោកចាំបាច់មើលងាយខ្ញុំ?» ពាក្យសម្តីនៃការមើលងាយនឹងរូបភាពកាលពីយប់មិញគឺនៅពេញខួរក្បាលរបស់ Taehyung គេនៅចាំគ្រប់យ៉ាងដែលគេឮនឹងឃើញ។

Waiting for the next part 💗

«អតីតជាតិ» (END)Where stories live. Discover now