Ep18: ខ្ញុំស្អប់លោក

Start from the beginning
                                    

«លោកប្រធានហៅខ្ញុំមានការអី?» Yoongi សួរទៅកាន់លោក Park ព្រោះមិញនេះគាត់បានហៅទូរស័ព្ទទៅនាយឲ្យមកជួប

«អើ! Yoongi មកល្អហើយយើងចង់ឲ្យឯងទៅទទួលកូនប្រុសរបស់យើងមកពីផ្ទះយ៉ាងម៉េចដែរ?» លោក Park គាត់មិនត្រឹមតែស្រឡាញ់ចូលចិត្តរាងក្រាស់ទេថែមទាំងទុកចិត្តលើនាយទៀតផង គាត់តែងតែអនុញ្ញាតឲ្យរាងក្រាស់ចេញចូលនៅបរិវេណផ្ទះរបស់គាត់តាមសប្បាយនៅពេលរាងក្រាស់ទៅ

«បាទ ខ្ញុំអាចទៅយកបានលោកប្រធាន» Yoongi អោនគោរពលោក Park មុននឹងទទួលសំណើររបស់គាត់

«ល្អ......នេះឡានឆាប់ទៅកុំឲ្យកូនរបស់យើងចាំយូរ» លោក Park ហុចសោរឡានឲ្យទៅ Yoongi ហើយគាត់ក៏មកអង្គុយធ្វើការតាមធម្មតាវិញ

៚Yoongi បានធ្វើដំណើរទៅដល់ផ្ទះលោក Park ដើម្បីទៅយកកូនប្រុសរបស់គាត់មក។ ល្មមតែដល់វារាងយូរដែលព្រោះ Yoongi ជាអ្នកបើកបររម្យទមមិនបើកលឿនទេ៚

«សួស្តីអ៊ុំ ខ្ញុំមកយកអ្នកប្រុសតូច» Yoongi ឆ្លើយទៅម៉ែដោះដែលនៅជិតនោះតែអ្នកដែលឆ្លើយមិនមែនម៉ែដោះទេតែជា.......

«លោកប៉ាឲ្យលោកមកតាំងពីយូរហេតុអ្វីក៏យូរម្លេះមិនចង់ធ្វើការទេហេ៎? បើថាធ្វើការងារចឹងកុំធ្វើអីពិបាកខ្ញុំជេរ» Jimin មិនទាន់បានស្គាល់រាងក្រាស់ច្បាស់ផងមកដល់ក៏ជេរៗមិនប្រណីសូម្បីបន្តិច។ Park Jimin ជាកូនសំណប់ចិត្តលោក Park គាត់ស្រឡាញ់ Jimin ណាស់មិនដែលធ្វើអ្វីឲ្យរាងតូចពិបាកចិត្តទេ។ និយាយពីចរិករបស់ Jimin វិញកាចឆ្នាស់ដូចមនុស្សស្រីចឹងហើយអ្នកបម្រើនៅផ្ទះនេះអ្នកណាដែលថាមិនដែលត្រូវមាត់របស់ Jimin នោះ? សឹងតែគ្រប់គ្នាហើយដែលត្រូវ Jimin ស្តីបន្ទោស។

«អរ.....ខ្ញុំសុំទោសផងដែលឲ្យអ្នកប្រុសចាំយូរ» Yoongi អោនគោរពសុំទោសទៅ Jimin តែគេបែបជាមិនខ្វល់ទៅវិញ គេបានដើរទៅកន្លែងឡានហើយបើកទ្វាចូលដោយខ្លួនឯង

«អ្នកកម្លោះសង្ហារអ្នកប្រុសតូចរបស់ម៉ែដោះតែពិនហ្នឹងឯង សួរអ្នកផ្ទះនេះទៅអ្នកណាដែលថាមិនដែលត្រូវមាត់របស់អ្នកប្រុសតូចនោះ?» ម៉ែដោះ និយាយប្រាប់រាងក្រាស់ពីចរិកនៅផ្ទះរបស់ Jimin ។ Jimin មិនសូវចេញក្រៅទេហើយជួបរាងក្រាស់បានម្តងនៅពេលមានកម្មវិធីនៅក្រុមហ៊ុន

«មិនអីទេម៉ែដោះ ចឹងខ្ញុំទៅសិនហើយ ផ្តាំសួរសុខទុក្ខអ្នកស្រីនឹងគ្រប់គ្នាផងណា៎» Yoongi ញញឹមហើយក៏ដើរទៅឡានដើម្បីចាកចេញ

«មិញនេះលោកនិយាយដើមខ្ញុំស្អីខ្លះ?» Jimin គ្រាន់តែរាងក្រាស់ឡើងមកលើឡានភ្លាមក៏សួរ

«និយាយរឿងពិតតើ មិនបាននិយាយដើមអ្នកប្រុសឯណា» Yoongi ឆ្លើយនឹងសំណួររបស់ jimin ហើយក៏បើកឡានចេញទៅពាក្យសម្តីមិញគឺពិតទាំងអស់គេនិយាយពីរឿងពិតរបស់ Jimin មិនបាននិយាយដើមទេ

«លោកឯង......និយាយរឿងពិតក៏មិនឲ្យនិយាយដែលឮទេ? ខ្ញុំមិនចូលចិត្តឲ្យគេនិយាយពីខ្ញុំ.....យល់?» Jimin ស្រែកប្រាប់យ៉ាងឮៗព្រោះគេមិនចូលចិត្តមនុស្សនិយាយតែដើមគេទេ

«អ្នកប្រុសឆ្នាស់យ៉ាងនេះអ្នកណាយកធ្វើប្រពន្ធ?» Yoongi សើចហើយសួរទៅរាងតូចបើឆ្នាស់ម្លឹងៗអ្នកណាហ៊ានយកវៃប្តីស្លាប់ហើយ

«អ្នកណាយកឬមិនយករឿងខ្ញុំ លោកកុំមកចេះទៅបានហើយ.......ចុះលោកនៀគ៎? ថាឲ្យខ្ញុំគ្មានមើលខ្លួនឯងទេហេ៎?» Jimin សួរទៅនាយវិញគ្មានអ្នកស្រឡាញ់ដូចគ្នាសោះមកនិយាយថាឲ្យតែគេ

«ខ្ញុំមិនគិតពីរឿងនោះទេ ព្រោះខ្ញុំគ្មានលុយដណ្តឹងគេ.......និយាយចឹងអ្នកប្រុសឈ្មោះអ្វី?» Yoongi សួរចុះសួរឡើងមិនដឹងពីឈ្មោះរបស់រាងតូចសូម្បីបន្តិតព្រោះហៅតែអ្នកប្រុសតូច

«នែ៎! ភ្លើឬយ៉ាងម៉េចនិយាយជាមួយគ្នាមួយថ្ងៃហើយមិនស្គាល់ឈ្មោះគ្នានៀគ៎ ខ្ញុំឈ្មោះ Park Jimin ចុះលោក?» Jimin ការពិតទៅគេក៏មិនស្គាល់ឈ្មោះរបស់នាយដែលព្រោះចំណាំមនុស្សមិនបាន

«ខ្ញុំឈ្មោះ Min Yoongi រីករាយដែលបានស្គាល់អ្នកប្រុស Jimin» Yoongi នាយមិនត្រឹមតែសុភាពទេថែមទាំរាក់ទាក់ទៀតនិយាយទៅអ្នកធ្វើការនៅក្រុមហ៊ុន Park Group មនុស្សស្រីសឹងតែ 50% សុទ្ធតែស្រឡាញ់ចូលចិត្តរាងក្រាស់

«មិនរីករាយជាមួយទេ ឆាប់បើកឡានទៅនៅនិយាយដល់ណាទៀត មិនចេះធុញទេហេ៎?» Jimin និយាយភ្លេចមើលខ្លួនឯងតាមពិតទៅ Yoongi មិនសូវនិយាយទេបានតែ Jimin នឹងឯង

«ខ្ញុំហើយអ្នកប្រុស» Yoongi ក៏ឈប់និយាយហើយមកបើកឡានវិញ។ ដូចដែលម៉ែដោះនិយាយពិតមែនឆ្នាស់គ្មានដឹងក្បាលដឹងកន្ទុយទេនិយាយមិនចូលគ្នាសោះ គេមិនបានរករឿងផងក៏និយាយស្តីឲ្យគេនឹងហេ៎ចរិកកូនសំណប់ចិត្តរបស់លោក Park នោះ? ឮគេនិយាយ 100 ដងមិនស្មើជួបមួយម្តងទេព្រោះវាស្តែងៗនឹងភ្នែកពេកហើយ ពេលឮមានអ្នកនិយាយ Yoongi មិនជឿទេតែពេលជួបទើបដឹង។

Waiting for the next part 💗

«អតីតជាតិ» (END)Where stories live. Discover now