ភាគទី44 : ប៉ាសុំទោស

शुरू से प्रारंभ करें:
                                    

    ក្រោយពីការញាំអាហារបានបញ្ចប់ ជុងហ្គុក នាំគេឡើងទៅខាងលើភ្នំមើលចុះមកក្រោមមានសុទ្ធតែជា ដើមតែដាំជាជួរៗស្អាតខ្លាំងណាស់ហើយនាយក៏បាន ថតរូបអោយ ថេហ្យុង ទៀតផង ពួកគេថតរូបជាមួយគ្នាច្រើនគួរសម ។
    "អា៎...ជុងហ្គុកហា៎ មានគេខលមក" កំពុងថតរូបសុខៗ មានអ្នកខលមក ថេហ្យុង ក៏ត្រូវយកទូរសព្ទ ទៅអោយ ជុងហ្គុក វិញសិន ។
    "ហាឡូ ហ្យុង?"
    "ឯងនៅឯណាពេលនេះ?"
    "នៅប៊ូសាន មានអីមែនទេ?"
    "ឡើងមកសេអ៊ូលវិញឥឡូវបានទេ? ប៉ាចង់ជួបឯង ជាលើក ចុងក្រោយ..."
    "ហ្យុងបានន័យថាម៉េច?"
    "ត្រូវតែ...ហុឹក...ប្រញាប់មក"
    "ខ្ញុំដឹងហើយ ខ្ញុំប្រញាប់ទៅវិញ" ជុងហ្គុក ប្រែទឹក មុខភ្លាមៗពេលលឺសម្លេងយំរបស់បងប្រុស ដៃរបស់ នាយក៏ញ័រជាហេតុអោយ ថេហ្យុង បារម្ភភ្លាមៗ ។
    "មានរឿងអី?"
    "ពួកយើងទៅសេអ៊ូលវិញ"
    "តើមានរឿងអីសំខាន់ឬ?"
    "គឺប៉ា..."

    ពួកគេបាននាំគ្នាត្រលប់មកសេអ៊ូលវិញភ្លាមៗក្រោយទទួលបានការហៅចូលពី ជុងហ្គី ។
    ចំណែក ជុងហ្គី ឯណេះវិញនាយប៊ិសនិងត្រូវគេ ធ្វើបាបបានសម្រេចទៅហើយ សំណាងដែលមាន កូនចៅរបស់ ជុងហ្គុក តែងតែតាមនាយក្រោយពេល នាយត្រូវបានគេធ្វើបាបកាលពីលើមុន ពួកនោះបាន ជួយ ជុងហ្គី ។ ដោយសារបែបនោះ ជុងហ្គី បារម្ភពី គ្រប់គ្នាខ្លាំងពិសេសប៉ារបស់នាយតែម្តងបានជា នាយសម្រេចចិត្តត្រលប់មកមន្ទីរពេទ្យវិញ ។ ប៉ារបស់នាយដឹងខ្លួនហើយមិនបាននិយាយអ្វីច្រើនដោយតែ គាត់ហត់ពេក គាត់សុំជួប ជុងហ្គុក ជាលើកចុងក្រោយទើបនាយខកហៅ ជុងហ្គុក មកវិញ ។

    ជុងហ្គុក បើកឡានលឿនគួរសម ទម្រាំមកដល់ គ្រប់គ្នារង់ចាំពេញបន្ទប់មន្ទីរពេទ្យទៅហើយ ។ លោកចន មិនអាចទ្រាំទ្រខ្លួនបានទៀតទេ គាត់ចង់ ចួប ជុងហ្គុក គឺដើម្បីសុំទោសនាយដែលលោកមិន បានចិញ្ចឹមថែមទាំងតាំងចិត្តបំភ្លេចនាយចោលទៀតផង ។
    "ហ្យុង!"
    "លោកប៉ាចាំឯងយូរហើយ ឆាប់ឡើង"
    "...." ជុងហ្គុក ត្រឹមមើលមុខនាយដោយចម្ងល់ ប៉ានាយកើតអ្វីបានជានៅមន្ទីពេទ្យ? មិនមានអ្នកណា ប្រាប់នាយសោះ ឬនាយមិនមែនចំណែកគ្រួសារ នេះមែនទេ?"
    "លោកប៉ា??" ជុងហ្គុក សឹងមិនជឿនិងភ្នែក នាយសម្លឹងមើលទៅសភាពទ្រុឌទ្រោមរបស់គាត់ ត្រឹមតែពីរថ្ងៃសោះ ហេតុអីគាត់ធ្លាក់ដល់ដំណាក់កាល នេះ?
    "លោកប៉ា..."
    "ជុងហ្គុក មែនទេ?"
    "បាទ! លោកប៉ាកើតអី? ប៉ាឈឺពីពេលណា? ហេតុអីមិនប្រាប់ខ្ញុំ? គ្រែងខ្ញុំអោយប៉ាមកពិនិត្យសុខ ភាពរាល់ខែ គ្រែងថាមិនអីមែនទេ ហេតុអីពេលនេះ ទើបតែ..."
    "ប៉ាសុំទោស..."
    "លោកប៉ា..." គ្រាន់តែលឺពាក្យសុំទោសទឹក ភ្នែក របស់ ជុងហ្គុក ស្រក់តក់ៗទប់លែងជាប់ ។
    "ប៉ាសុំទោស ដែលប៉ាបោះបង់កូនចោល កូនខឹង ស្អប់ប៉ា មិនអត់ទោសអោយប៉ាក៏បាន"
    "អត់ទេ ខ្ញុំអត់ទោសអោយប៉ាគ្រប់យ៉ាង លោកប៉ា គ្រាន់តែរឹងមាំគឺបានហើយ"
    "ប៉ាគ្មានកម្លាំងទេ"
    "ខ្ញុំនិងទិញស៊ុបអោយប៉ា ទិញថ្នាំប៉ូវកម្លាំងជូនប៉ា ទោះប៉ាមិនដែលចិញ្ចឹមខ្ញុំ តែខ្ញុំស្រលាញ់លោកប៉ាណា លោកប៉ារឹងមាំឡើង"
    "ប៉ាសប្បាយចិត្តណាស់ ដែលលឺកូននិយាយថា ស្រលាញ់ប៉ា ប៉ុណ្ណឹងប៉ាស្លាប់បិទភ្នែកជិតហើយ"
    "ប៉ាអត់កើតអីទេ ប៉ានៅមន្ទីរពេទ្យហើយតើ គ្រូពេទ្យនៅឯណា? គ្រូពេទ្យ" ជុងហ្គុក ស្រែកហៅ ពេទ្យលឺដល់អ្នកខាងក្រោយប្រញាប់រត់ចូលមកទាំងអស់គ្នា ។
    "លោកប៉ា..." ជុងហ្គី
    "ជុងហ្គី មើលថែប្អូនអោយបានល្អ មើលថែម៉ាក់ របស់ឯងផង ផ្តាំសុំទោសនាងដូចគ្នា"
    "ម៉ាក់អត់ខឹងនិងប៉ាទេ ប៉ាងើបឡើងទៅនិយាយ ជាមួយគាត់បានម្តងសិន" ជុងហ្គុក
  "សុំទោស! ជេហុី..."
    "លោកបង ហុឹកៗ ហុឺ...លោកបង..."
    "មើលថែកូនៗអោយល្អ ពិសេសគឺ ជេអុីន ប្រាប់ ថាបងស្រលាញ់នាងណាស់ សុំទោសគ្រប់គ្នាផង"
    "លោកបងរង់ចាំបន្តិចសិនទៅ នាងកំពុងមកហើយ"
    "ថេហ្យុង ប៉ាក៏សុំទោស"
    "លោកប៉ាអត់មានខុសអីចំពោះខ្ញុំទេ" ថេហ្យុង
    "ប៉ាអាចអោបពួកឯងបានទេ?"
    "លោកប៉ា..." ជុងហ្គី យំសឹងទប់ខ្លួនមិនចង់ជាប់ នាយមានមនោសញ្ចេតនាជាមួយប៉ានាយច្រើនជាង ជុងហ្គុក ព្រោះនាយនៅជាមួយគាត់តាំងពីកើតមក ។ ទាំងពីរនាក់បងប្អូនអោនចំកលងខ្នងមកអោបប៉ារបស់ នាយដែលដេកនៅលើគ្រែ ។ គាត់ញញឹមលាយជាមួយទឹកភ្នែក ។ នាយចំណាស់អស់ចិត្តបិទភ្នែកលែងកម្រើកខ្លួន លែងដកដង្ហើម ចង្វាក់បេះដូងក៏ លែងដើរ ជីវិតរបស់គាត់ក៏បានបញ្ចប់ត្រឹមនេះ ចប់ទាំងអស់ចិត្តព្រោះវិនាទីចុងក្រោយគាត់បានអោប កូនៗរបស់គាត់ ។

To be continue....

ម្ចាស់គ្រងបេះដូង (ចប់)जहाँ कहानियाँ रहती हैं। अभी खोजें