ភាគទី​៨០:គ្រាន់តែអោប...

Start from the beginning
                                        

" ឈ្ងុយដល់ហើយ អាប៉ា ហិហិ... " មិននៅរង់ចាំយូរគេក៏ចុះទៅមើល ដើរទៅឈរត្រឹមមាត់ទ្វារសម្លឹងមើល ថេហ្យុង កំពុងតែឆាបាយដោយមាន ខាមីឡា ឈរលើកៅអីមើលគេ ។

" ជិតឆ្អិនហើយណាកូនសម្លាញ់... " ថេហ្យុង បែរមកប្រាប់កូនគេញញឹមស្រស់ខ្លាំងណាស់ មើលទៅដូចជាគ្មានកើតទុកកង្វល់អ្វីសូម្បីបន្តិច ទាំងដែលការពិតគេមានទុក្ខធំដែលមិនអាចស្ទាបស្ទុងដឹងពីជម្រៅចិត្តរបស់គេ ថាវាកំពុងតែឈឺយ៉ាងណា វេទនាយ៉ាងណានោះឡើយ ។

" ចាសអាប៉ា "​

" គេញញឹមស្រស់ស្អាតដល់ហើយ!! "​ ជុងហ្គុក ឈរសម្លឹងមួយសន្ទុះធំទើបប្រញាប់ភៀសខ្លួនឡើងទៅបន្ទប់គេងដែលនៅជាប់បន្ទប់ ថេហ្យុង វិញ ។ បបូរមាត់ក៏បើកលើកសរសើរពី ថេហ្យុង គិតទៅគេស្រស់ស្អាតគ្រប់ពេលវេលាដូច្នេះវាមិនប្លែកទេ ដែលកាលពីមុនគេស្រឡាញ់រាងតូចងប់ងុលដល់ថ្នាក់នេះ ។

"​ អាប៉ា យប់នេះគេងជាមួយកូនតើបានទេ?? " នៅពេលញុំាអាហារអស់ ថេហ្យុង កំពុងតែឈរលាងចាននាងតូច ខាមីឡា ទាញជាយអាវអាប៉ាធ្វើមុខខ្ជីខ្ជូត ដាក់សំណួរសួរ ។ យប់នេះនាងមានអារម្មណ៍ថាឯកាខ្វះភាពកក់ក្តៅណាស់ ចង់គេងជាមួយអាប៉ា ហើយអោបណែនប្រអប់ដៃដើម្បីស្រូបយកភាពកក់ក្តៅចេញពីរាងកាយ ថេហ្យុង ។

" បានណា... តោះៗរួចហើយពួកយើងទៅ " មិនប្រកែក ថេហ្យុង យល់ព្រមយ៉ាងលឿននៅពេលលាងចានរួចក៏ពរ ខាមីឡា ឡើងទៅបន្ទប់របស់គេនាំកូនងូតទឹកសើចលេងប្រលែងជាមួយគ្នាពេញតែបន្ទប់ទឹក ហើយសម្លេងនោះវាមិនអាចគេចផុតពីត្រចៀកនិងកែវភ្នែករបស់ ជុងហ្គុក បាននោះឡើយ គេតាមដានសង្កេតមើលសកម្មភាពរាងតូចគ្រប់ជំហានគ្មានចន្លោះនោះទេ ។

ព្រឹកថ្ងៃថ្មី
វាដូចតែសព្វមួយដូចអ៊ីចឹង ថេហ្យុង ក្រោកពីដំណេកលឿនងូតទឹកសម្អាតខ្លួនញុំាអាហាររួចក៏ទៅក្រុមហ៊ុនធ្វើការ ព្រោះតែភ្លេចថា ជុងហ្គុក វិលមកវិញហើយគេក៏អស់តួនាទីទៅធ្វើជាអគ្គនាយកក្រុមហ៊ុនបណ្តោះអាសន្នដូចគ្នា ។

ក្រាកក.. ក្រិបប..
" អាកាសធាតុថ្ងៃនេះត្រជាក់មែន!! " មកដល់ក្រុមហ៊ុនបើកទ្វារចូលបន្ទប់ធ្វើការភ្លាម នាយតូចជាអូមេហ្គារូបស្រស់ ដែលអម្បាញ់មិញដើរកាត់មុខបុគ្គលិកគ្រប់គ្នាធ្វើខ្លួនរឹងពឹងគ្មានរងារអ្វី ក៏ប្រែជាញ័រខ្លួនចំម្រ៉ក់ គេអោបដៃឈោងយកតេឡេបញ្ជាបើកម៉ាស៊ីនកម្តៅដោយមិនដឹងនោះទេថាកែវភ្នែកមុតស្រួចដែលម្ចាស់វាកំពុងអង្គុយនៅតុធ្វើការ សម្លឹងមើលគេមិនដាក់ភ្នែក ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now