ភាគទី42 : ដោះលែងខ្ញុំ

Comenzar desde el principio
                                    

    ថេហ្យុង មកដល់ហាងមិនបានប៉ុន្មានក៏មានអ្នកមករក ។ ហេរីន បានផ្តាំ ជេយ៍ ប្អូនប្រុសរបស់នាងថាបើឃើញ ថេហ្យុង មកហាងអោយប្រញាប់ប្រាប់នាងនិង ជុងហ្គី ព្រោះតែចង់ជួបនិងបកស្រាយអោយ ជុងហ្គុក ។
"សួស្តី គីម ថេហ្យុង"
"សួស្តី អ្នកនាង..?"
"ខ្ញុំឈ្មោះ ផាក ហេរីន"
"ថេហ្យុង!"
"លោក? មកមានការអី?" ថេហ្យុង រាងស្រងាក ក្រោយលេចវត្តមានអ្នកដែលគេមិនចង់ជួប ។
"ពួកយើងមានរឿងចង់និយាយជាមួយ" ហេរីន
"តែខ្ញុំគ្មានទេ"
"ថេហ្យុង បងគឺ ជុងហ្គី! ផ្តល់ពេលវេលា 15នាទី បានទេ?"
"ជុង អ្វីក៏ដោយចុះ ខ្ញុំមិនត្រូវការនិយាយជាមួយអ្នកណាទាំងអស់"
"និយាយជាមួយខ្ញុំក៏បានណា ថេហ្យុង" ហេរីន
"នាងពាក់ពន្ធ័អីដែរ?"
"ខ្ញុំជាសង្សារចាស់របស់ ជុងហ្គុក ពួកយើងទើប តែបែកគ្នាថ្មីៗនេះ អាចអោយខ្ញុំនិយាយរឿងខ្លះជា មួយលោកបានទេ?"
"ហុឹស...ខ្ញុំប្រាប់ហើយថាមិន..."
"កុំធ្វើរឿងស្តាយក្រោយ គីម ថេហ្យុង ស្តាប់សិន ហើយពិចារណាខ្លួនឯងអោយល្អ មុនសម្រេចចិត្ត ជៀសវាសមានការស្តាយក្រោយនៅពេលក្រោយ ពេលខ្លះលោកអាចនិងគិតទៅលើ ជុងហ្គុក ខុសទាំង ស្រុងហើយរំលងការខិតខំប្រឹងប្រែងនិងទង្វើល្អៗ របស់គេកន្លងមក" ប៉ុន្មានម៉ាត់នេះអោយ ថេហ្យុង ស្ងាត់មាត់បន្តិចហើយគេក៏ព្រមទៅនិយាយជាមួយ នៅហាងមួយម្តុំៗនេះដែរ ។
    "និយាយមក" គ្រាន់តែអង្គុយចុះភ្លាម ថេហ្យុង តឿនអោយនិយាយតែម្តងមិនចង់វែងឆ្ងាយ ។
    "និយាយតែម្តងក៏បាន តាមពិតខ្ញុំជាសង្សាររបស់ ជុងហ្គុក ប៉ុន្តែពួកយើងបានបែកគ្នាថ្មីៗនេះព្រោះខ្ញុំ ដោះលែងគាត់អោយទៅរកលោក គាត់ស្រលាញ់ លោកពិតប្រាកដ"
    "ចុះនាងមិនឈឺចាប់ទេឬពេលដឹងរឿងនេះ?"
    "មែនហើយ ខ្ញុំស្រលាញ់គាត់ណាស់ពីដំបូង ខ្ញុំញ៉ែនិងសុំគាត់ធ្វើសង្សារព្រោះតែចូលចិត្តចរិកគាត់ លោកប្រហែលជាដឹងហើយថាគាត់មានចរិកបែបណា ខុសឆ្ងាយពី ជុងហ្គី មានត្រឹមតែមុខមាត់ដូចគ្នា ប៉ុណ្ណោះ ប៉ុន្តែចែកផ្លូវគ្នាក៏ជាវិធីល្អព្រោះខ្ញុំរកបានអ្នកថ្មី ហើយគាត់ក៏មិនបារម្ភខ្លាចខ្ញុំឈឺចាប់ដែរ"
    "ពាក់ពន្ធ័អីជាមួយខ្ញុំ?"
    "អ្នកថ្មីរបស់ខ្ញុំគឺបង ជុងហ្គី"
    "បានន័យថាម៉េច?"
    "សុំទោស ថេហ្យុង ដែលមានរឿងបែបនេះកើត ឡើងតែកំពុងពេលនៅជាមួយគ្នាច្បាស់ជាមានអារម្មណ៍ល្អៗលើគ្នាមិនខុសពី ថេហ៍ មានទៅលើ ជុងហ្គុក ឡើយ! ហេរីន បាននៅជិតស្នឹតនិងមើលថែ បងកំឡុងពេលមានរឿងកើតឡើងរហូតមក បងសម្រាកនៅផ្ទះម៉ាក់ ចំណែក ជុងហ្គុក ដើរតួរជំនួស បងចាប់ពីពេលនោះមក បងធានាមិនមានពាក់ពន្ធ័ លូកឡំគ្នាឡើយ សូម ថេហ៍ កុំមានអារម្មណ៍មិនល្អ លើខ្លួនឯងអី បើសិនជាមានពេលខ្លះ ជុងហ្គុក អាចនិង មិនសូវជាខ្វល់នោះក៏ព្រោះតែបងហាមឃាត់គេទេ"
    "បន្តទៀតមក"
    "ថេហ៍ អាចមានអារម្មណ៍មិនច្បាស់ចំពោះមនុស្ស ពីរនាក់ដែលមុខមាត់ដូចគ្នា តែបងធានាកន្លងមកគឺ ជុងហ្គុក ជាអ្នកនៅក្បែរ ថេហ៍ មើលការខុសត្រូវ ថេហ៍ បងអត់មានចំណែកទេរាប់តាំងពីពេលចេញពី មន្ទីរពេទ្យមកដល់ពេលនេះ តាមពិតបងមិនមែនជា ស្វាមីល្អសម្រាប់ ថេហ៍ រយៈពេលនៅឆ្ងាយគ្នាមានតែ ជុងហ្គុក ខឹងបងដែលមិននឹករលឹកទៅដល់ ថេហ៍"
    "លោក គីម ថេហ្យុង សូមកុំបណ្តោយអោយកំហុសតែមួយលុបបំបាត់អំពើល្អកន្លងមកដែល ជុងហ្គុក ធ្វើទៅលើលោកអី ខ្ញុំធានាថាគ្មានអ្នកណា ល្អជាងគាត់ទេសម្រាប់លោក" ហេរីន
    "ពួកយើងមិនបង្ខំអោយត្រូវតែឈប់ខឹង ជុងហ្គុក នោះទេ គិតមួយៗសិនក៏បាន តែកុំបោះបង់គេព្រោះ តែគេជាអ្នកដែលស្រលាញ់ ថេហ៍ បំផុត" ជុងហ្គី និយាយបញ្ចប់ប្រយោគចុងក្រោយរបស់នាយ ថេហ្យុង អង្គុយនៅស្ងៀមមិនតបអ្វីទាំងអស់ ។
    "អ្នកទាំងពីរមិនយល់ទេ សុំទៅសិនហើយ" ថេហ្យុង បញ្ចប់ប្រយោគរបស់ខ្លួនហើយក៏ចេញពី ហាងនោះដើរតែម្នាក់ឯងក៏ត្រូវគេចាប់យកទៅណាមិនដឹង?

ម្ចាស់គ្រងបេះដូង (ចប់)Donde viven las historias. Descúbrelo ahora