Ep13: ហេតុអ្វីមិនស្មើគ្នា

Start from the beginning
                                    

«អូខេ ចាំបងសិនទៅ នៅអង្គុយនឹងហើយអូនយល់ទេ?» Jungkook និយាយហើយក៏ប្រញាប់រៀបចំអាហារ និយាយទៅរឿងផ្ទះបាយ Jungkook ជាអ្នកធ្វើទាំងអស់ព្រោះមិនចង់ឲ្យអនាគតប្រពន្ធលំបាក

៚មួយសន្ទុះក្រោយមក

«នេះរបស់អូន នេះមួយទៀតឆាប់ញុំាទៅ» Jungkook នាយធ្វើសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះតែធ្វើឲ្យ Taehyung 2

«ហ្ហឹម? ហេតុអ្វីបងមានតែមួយអូនមានពីរ? ម៉េចបានជាមិនស្មើគ្មានដូចរាល់ដង?» Taehyung រាល់ដងពេលពួកគេញុំាអាហារម្ហូបអាហាររបស់ពួកគេស្មើគ្នាតែពេលនេះ Taehyung លើស Jungkook

«មិនអីទេអូនញុំាចុះ» Jungkook គ្រឿងផ្សំរបស់ម្ហូបនោះអាចបានតែមួយចានទេ ទើបនាយសុខចិត្តអត់បែបនេះ រឿងលុយប៉ាម៉ាក់របស់ Jungkook ក៏និយាយដែលបើខ្វះខាតឲ្យមកសុំពួកគាត់មកតែ Jungkook មិនអាចធ្វើចឹងបានទេ រកបានពិនណាញុំាពិនហ្នឹង

«Jeon Jungkook ឆាប់និយាយការពិតមកលឿន» Taehyung ម្ហូបដែលលើសនោះជាម្ហូបដែលរាងក្រាស់ចូលចិត្តចុះហេតុអ្វីធ្វើតែមួយចាន?

«គឺមកពី....អើ....គ្រឿងផ្សំអស់ហើយណាមួយបងគិតថាអូនចូលចិត្តទើបធ្វើឲ្យតែអូនមួយទៅ បងញុំាតែមួយមុខក៏បានដែរ អស់ចិត្តហើយមែនទេចឹងឆាប់ញុំាទៅឆាប់ឡើង» Jungkook និយាយការពិតប្រាប់ទៅរាងតូចទាំងអស់

«យ៉ាប់ណាស់.....នេះបងពាក់កណ្តាលអូនពាក់កណ្តាលពិននឹងស្មើគ្នាបាត់ហើយចាំបាច់ឲ្យអូនញុំា 2 ចានតែឯងធ្វើអី?» Taehyung យកម្ហូបនោះឲ្យ Jungkook ពាក់កណ្តាលឯខ្លួនពាក់កណ្តាល

«ចឹងក៏បានដែល......Tae» Jungkook រៀបនឹងញុំាទៅហើយប៉ុន្តែ Jungkook ក៏ហៅឈ្មោះរបស់ Taehyung

«បាទ បងមានការអីមែនទេ?» Taehyung ងើបមុខឡើងហើយក៏ឆ្លើយជាមួយរាងក្រាស់

«អូននឹកគ្រួសាររបស់អូនទេ? អូនចង់ត្រឡប់ទៅវិញដែលទេ?» Jungkook ចាប់ផ្តើមសួរម្តងមួយសំណួរ Taehyung ជាមនុស្សស្រឡាញ់គ្រួសារណាស់បើនៅជាមួយរាងក្រាស់យូរទៅខ្លាចគេធុញ

«បងឆ្កួតទេហេ៎? មកដល់ពេលនេះហើយអូនមិនខ្វល់អ្វីទៀតទេ មានបងមួយជាក្តីសុខរបស់អូនហើយ ទោះបីជាអូននៅជាមួយគ្រួសារក៏គ្មានសេចក្តីសុខចឹងដែល បងដឹងទេអូនតាំងពីតូចមិនដែលបានធ្វើអ្វីជាសេចក្តីសុខទេម៉ាក់ប៉ារបស់អូនតែងតែបញ្ជាគ្រប់ហើយពួកគាត់បិទសិទ្ធិគ្រប់យ៉ាង» Taehyung ជីវិតកុមារភាពរបស់ Taehyung នឹង Taehyu មិនដែលបានសេរីភាពទេ ទោះបីជាពួកគេធំក៏ត្រូវស្ថិតក្រោមការមើលថែរបស់លោក Kim នឹងអ្នកស្រី Kim ដែរ

«បងយល់ តែបងខ្លាចថាអូននឹកម៉ាក់ប៉ា នឹងប្អូនរបស់អូន» Jungkook វិបត្តរបស់ Tae គ្រប់យ៉ាង Yu បាននិយាយប្រាប់ Jungkook អស់ហើយ

«បងនិយាយថាយល់តែមើលគិតទៅ បើម៉ាក់ប៉ាដំបូងនឹកដែលតែយូរៗទៅក៏បាត់អស់ទៅ» Taehyung មកពីដំបូងរាងតូចមិនស៊ាំនឹងកន្លែងនោះទើបនឹកផ្ទះតែឥឡូវស៊ាំហើយមិនសូវនឹកដូចកាលដំបូងៗទេ

«បងយល់ហើយ» Jungkook

«Jung ក្រែងពួកយើងចុះអុីតាសុីវិលហើយមិនចឹង? ហេតុអ្វីបានជាមកសួរអូនបែបនេះ? ប្រពន្ធណាទៅហ៊ាននៅឆ្ងាយប្តីនោះ? នឹកស្លាប់ហើយ» Taehyung

«ពិតមែនហើយប្តីក៏មិនត្រូវសួរបែបៗនេះដែល គួរតែសួរថាការយកកូនឲ្យបងទើបត្រូវ» Jungkook ធ្វើជាឆ្ងល់ហើយនិយាយទៅ Taehyung

«កុំទាន់យកកូនអី Jung អូនគិតថាចាំពេលពួកយើងធូរធារជាងមុនសិនទៅ ចាំយកភ្លោះតែម្តងកុំឲ្យពិបាក» Taehyung មិនជំទាស់ទេតែពេលនេះមិនអាចយកបានទេខ្លាចពិបាកដល់កូន

«បងនឹងខំប្រឹងឲ្យបានកូនភ្លោះណាអូនសម្លាញ់ ចាំតែបង្កើតកូនឲ្យបងទៅបានហើយ» Jungkook នាយអាយុច្រើនហើយគិតរឿងកូនប្រពន្ធក៏ល្អដែរ

«អូនព្រមតាមបងគ្រប់យ៉ាងតើមានថាអី?» Taehyung

៚ពួកគេបន្តនិយាយជាមួយគ្នានឹងញុំាអាហររហូតដល់អស់ទើបនាំគ្នាទៅដើរលេងនៅជិតនោះ សមុទ្រនេះមានទីផ្សារលក់របស់របរដូចដែលក្រុងដែលគ្រាន់តែវាជាទីជន់បទមិនសូវសម្បូរដូចទីផ្សារទេ

៚ព្រឹកឡើងថ្ងៃថ្មី៚

៚លោក Kim នឹងអ្នកស្រី Kim បានធ្វើដំណើរមកកន្លែងដែល Jungkook នឹង Taehyung នៅដើម្បីមកយក Taehyung ទៅវិញហើយរៀបការជាមួយ GechBin ម្តងទៀត។ ស្នេហារបស់ពួកគេខំតស៊ូរាល់ឧបគ្គសច្រើនណាស់មិនដឹងថាលោក Kim នឹងអ្នកស្រី Kim យក Taehyung មកវិញបានដែលឬទេ? ព្រោះមនុស្សដូច Jungkook ស្រឡាញ់របស់ណាមិនងាយឲ្យចេញពីដៃទេ ហើយសម្រាប់ Taehyung ជាមនុស្សពិសេសរបស់ Jungkook ចឹងមានន័យថានាយមិនឲ្យ Taehyung មកវិញដោយងាយៗទេ ទោះបីជាត្រូវស្លាប់ក៏ព្រមដែល នាយបាននិយាយហើយថាបើនាយស្លាប់សូមពេលនៅដកដង្ហើម 5 នាទីដើម្បីមើលមុខរបស់ Taehyung ផុតពី 5 នាទីនោះនាយបិទភ្នែកបានសុខហើយមិនបារម្ភទៀតទេឲ្យតែឃើញស្នាមញញឹមមនុស្សដែលខ្លួនស្រឡាញ់ជាលើកចុងក្រោយ សម្រាប់ Taehyung វិញក៏ដូចគ្នាពួកគេបានស្បថនឹងសន្យាជាមួយគ្នារួចហើយថាគ្នាថ្ងៃបោះបង់ចោលគ្នាទេទោះបីជាពួកគេត្រូវស្លាប់ក៏ដោយក៏មិនត្រូវចោលគ្នាដែល ត្រូវនៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន៚

Waiting for the next part 💗

«អតីតជាតិ» (END)Where stories live. Discover now