ភាគទី40 : រឿងចូលមកផ្ទួនៗ

Start from the beginning
                                    

    ក្រឡេកទៅមើល ថេហ្យុង ឯណោះវិញ ដំបូងគេ មិននឹកថានិងមកលួចមើលនាយនោះទេ តែពេលដែលគេបានឃើញនាយបើកឡានកាត់មុខហាងគេ ឃើញនាយពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅ ព្រោះឡានមិនបើកលឿនប៉ុន្មានទេ សក់ទម្លាក់គ្របថ្ងាស ទាំងដែលមុននេះពីផ្ទះនាយពាក់អាវពណ៌ផ្ទៃមេឃ ស្រាលនិងសឹតសក់ឡើងទៅលើ ។ ដោយសារវា ខុសស្រឡះពីស្វាមីគេដែលចេញពីផ្ទះព្រឹកមិញទើប គេតាមទៅមើល ។ ចំណែក ជុងហ្កុក មកជាមួយ មីនហ្យូ ពិនិត្យមើលជុំវិញកំពង់ផែគ្រែងឡ៎មានអីមិនស្រួលបានជាឃើញ ថេហ្យុង នៅទីនោះតែម្តង ។
    ជុងហ្គី មិនពាក់អាវធំទេគ្រាន់តែអាវសាច់ក្រណាត់ មួយហើយនាយត្រូវដើរទៅពិនិត្យមើលទៅមកៗវា ទើសទែងពេកក៏ម៉ូតដៃអាវឡើងពាក់កណ្តាលត្រឹម កន្លាក់ដៃទាំងសងខាង ថេហ្យុង មើលពីចំងាយគេ បើកភ្នែកធំៗនិងភ្ញាក់ផ្អើល មិនអស់ចិត្តថែមទាំងខល ទៅរកនាយទៀតផង ។
    ជុងហ្គី ពេលឃើញលេខរបស់ ថេហ្យុង ខលមក នាយក៏ចេញមកឆ្ងាយពីកន្លែងកំពុងរវល់ដើម្បីមក និយាយទូរសព្ទតែវាកាន់តែកៀកភ្នែករបស់ ថេហ្យុង ទៅវិញ ។
    "ហាឡូ ថេហ៍?"
    "ជុង...ជុងហ្គី..?"
   "បាទ? មានអីមែនទេ?"
   "គឺ...គឺអូនរកបបួលបងទៅញាំបាយ"
    "ថ្ងៃត្រង់នេះមិនបានទេ បងរវល់ទំនិញមិនទាន់លើកហើយ ចាំល្ងាចបានទេ?"
    "អឹម! ប៉ុណ្ណឹងចុះ"
   ថេហ្យុង ដាក់ទូរសព្ទចុះ ញ័រដៃញ័រទ្រូងទឹកភ្នែក ហូរដោយមិនបាច់យំ គេថែមទាំងលួចថតរូបរបស់ នាយម្នាក់នេះទុកទៀតផង ។
    "ហុឹកៗ មិនពិតទេ..." ថេហ្យុង ក្រវីក្បាលយំស្រាក់គេបើកឡានចេញបណ្តើរ គិតបណ្តើរ ។ កាល ពីយប់នោះដែលគេមិនឃើញសាក់គឺនាយ ហើយពេលមានសាក់មិនមែននាយតែជាបងប្អូនភ្លោះរបស់ នាយតើមែនទេ? ពេលដែលហៅឈ្មោះគេគឺនាយ ពេលហៅគេថាអូន គឺជាបងប្អូនភ្លោះរបស់នាយ អញ្ចឹងមែនទេ? ខ្លួនប្រាណរបស់គេត្រូវបងប្អូនភ្លោះ នេះប្តូរគ្នាទៅមកអញ្ចឹងមែនទេ?
     តាមផ្លូវគេនឹកសម្តីរបស់នាយដែលធ្លាប់និយាយ ពីមុនមក...គិតតាំងពីចេញពីពេទ្យមក
    *បងមិនចូលចិត្តអោយអ្នកណាចេញចូលបន្ទប់
    *កុំហៅថា ជុងហ្គី ហៅ ជុង ឬ បងសម្លាញ់មក
    *គ្រប់យ៉ាងរៀបចំតាមខ្ញុំ ក្នុងនាមជាអ្នកប្រុសធំ
    *បងមករកម៉ាក់ទៅញាំបាយ ព្រោះគាត់ញាំបាយ តែឯងបងត្រូវនៅកំដរគាត់
    ការផ្លាស់ប្តូរ 190ដឺក្រេ បែរជាដឹងសុខទុក្ខម៉ាក់ជាង ប៉ាដែលរស់នៅជាមួយគ្នាជាង 20ឆ្នាំ ព្រះអើយពួកគេ បោកប្រាស់គ្រប់គ្នា? ធ្វើបែបនេះដើម្បីអី?
   
    ថេហ្យុង បានមកដល់ផ្ទះ គេចូលទៅរកលោកចន ភ្លាមតែម្តងហើយបង្ហាញរូបនេះទៅគាត់ ។
    "លោកប៉ា ខ្ញុំមានរឿងចង់និយាយ" បើទោះជាមីង របស់គេនៅទីនេះដែរតែគេមិនខ្វល់នោះឡើយ ។
    "ថេហ្យុង មានរឿងអី?"
    "មែនហើយ ឯងកើតអីហាស?" អ្នកស្រីគីម
    "ថ្ងៃមិនទាក់ទងនិងអ្នកមីងទេ! លោកប៉ា ម្នាក់នេះ ជាអ្នកណា?" ថេហ្យុង បង្ហាញរូបរបស់ ជុងហ្គី អោយគាត់ ដោយមិនសឹងស្ថានការគាត់ក៏ឆ្លើយត្រង់ៗតែម្តងទៅ ។
    "ជុងហ្គី និងហើយកូនមានអីមែនទេ?"
    "ប្តីខ្លួនឯងយកមកសួរទៅកើត?"
    "ប្តីរបស់ខ្ញុំមានសាក់ដៃ" មួយប្រយោគនេះ ថេហ្យុង ហូរទឹកភ្នែកដូចគេចាក់ទឹក ។
    "សាក់ដៃស្អីរបស់ឯង ជុងហ្គី ឯណាសាក់នោះ?" អ្នកស្រីគីម បន្តលូកមាត់ជាមួយហើយគាត់ក៏នឹកឃើញ ឬមួយជាប្អូនរបស់ ជុងហ្គី?
    "លោកប៉ា! សូមឆ្លើយមក"
    "សុំទោស ថេហ្យុង បើមានសាក់មិនមែន ជុងហ្គី ទេ អាចជា ជុងហ្គុក ប្អូនរបស់គេ"
    "ហុឹស..." ថេហ្យុង ទោះកំពុងយំខ្លាំងតែគេទប់ គេខលទៅរកហៅអោយនាយមកផ្ទះជាបន្ទាន់ លើក ដំបូងនាយមិនទទួលព្រោះរវល់ពេក ទុកទូរសព្ទ ចោលសិន លើកទីពីរ ជុងហ្គុក ជាអ្នកលើកម្តង ។
    "ហាឡូ ថេហ៍?"
    "មកផ្ទះបន្តិចមក"
    "គឺបង..."
    "ឥឡូវនេះ" ថេហ្យុង ថាហើយក៏ដាក់ទូូរសព្ទចុះ មុននិងស្រដីទៅកាន់អ្នកជាឪពុកក្មេក ។
     "លោកប៉ាក៏ដឹងតែព្យាយាមលាក់?"
     "លោកបងដឹងឬ? ប្អូនរបស់ ជុងហ្គី បន្លំខ្លួនចូល មករស់នៅទីនេះ? អញ្ចឹងក្មេងដែលសម្លត់អូនគឺ ចន ជុងហ្គុក មែនទេលោក?"
     "សូម្បីប៉ាក៏មើលកូនខ្លួនឯងមិនដឹងដែរ ពិតជាសុំ ទោសណាស់ ថេហ្យុង ប៉ុន្តែឯងកុំគិតផ្លូវអាក្រក់អី ពួកគេមិន..."
     "សុំទោសលោកប៉ា" ថេហ្យុង ងើបចេញពីបន្ទប់ ប៉ាក្មេករបស់គេហើយសម្តៅទៅបន្ទប់របស់ខ្លួន ។ គេសង្ងំយំម្នាក់ឯង យំខូចចិត្ត យំសោកសង្រេកនិង ភាពឆោតល្ងង់របស់ខ្លួនអោយគេបង្វិលក្បាលលេង ដូចមនុស្សឆ្គួត ។
    "ហេតុអីទើបបែបនេះ? ហេតុអី? ហុឹកៗ"
    "ថេហ៍..." សម្លេងហៅអោយអ្នកកំពុងអង្គុយយំ ងើបមកជិតហើយក៏
  
   *ផាច់!
   មួយកំភ្លៀងមុននិងយាយគ្នា មុខសង្ហាររបស់នាយក៏ បែរទៅតាមកម្លាំងដៃ មិនបាច់គេនិយាយនាយក៏ដឹង ទៅហើយថាមានរឿងអី?
   "បងសុទោស"
    "សុំទោសប៉ុណ្ណឹង?"
    "តែអូនស្តាប់បងសិន ថេហ៍! ចេតនាបងមិនដូចដែលអូនគិត"
    "មិនដូចខ្ញុំគិត? ពេលនេះនៅចំពោះមុខខ្ញុំជាអ្នកណា ខ្ញុំមិនទាំងដឹងផង លោកធ្វើបែបនេះធ្វើអី? បង្វិលក្បាលខ្ញុំលេងតាមក្រឡារបស់លោក សប្បាយខ្លាំងណាស់មែនទេ? ខ្ញុំវាល្ងង់ណាស់មែនទេ?"
    "ថេហ៍...ស្តាប់បង"
    "កុំប៉ះខ្ញុំ...ខ្ញុំរអើមខ្លួនឯងណាស់ដែលត្រូវពួក លោកប្តូរវេនគ្នាមកនៅជាមួយខ្ញុំ ពួកលោកក៏រអើមខ្ញុំ ណាស់ដែរតើមែនទេ?"
    "មិនមែនបែបហ្នឹងទេ ថេហ៍! បើទោះបងមិនមែន ជុងហ្គី តែបងស្រលាញ់អូនពិតមែន ជុងហ្គី អត់ស្រលាញ់អូនទេ គេក៏មិនដែលប៉ះពាល់អូនដែរ"
    "បានហើយ ខ្ញុំមិនចង់ស្តាប់ពាក្យកុហករបស់ លោកទៀតទេ"
    "បងនិយាយការពិត ហេតុអីអូនមិនសួរហេតុផលសិនថាហេតុអីបងធ្វើបែបនេះ?"
    "ហេតុផលលោកក៏ជាការកុហកយករួចខ្លួន ខ្ញុំមិន ចង់ស្តាប់ មិនចង់លឺអ្វីទាំងអស់ តទៅមិនបាច់ជួបគ្នា ទៀតទេ"
    "អូនទៅណាមិនបានទេ"
    "លោកគ្មានសិទ្ធិហាមឃាត់ខ្ញុំ ហើយកុំបង្ហាញមុខ អោយខ្ញុំឃើញទៀត បើឃើញមុខលោក ខ្ញុំកាន់តែ សង្វេកនិងរអើមខ្លួនឯងកាន់តែខ្លាំង" ថេហ្យុង ថា ហើយប្រញាប់ចេញពីបន្ទប់ ជុងហ្គុក ពេលបែបនេះ នាយមិនហ៊ានទៅតាមដែរ នាយចង់ទុកអោយគេ ស្ងប់អារម្មណ៍សិន ។
     "ពុទ្ធោអើយ" ជុងហ្គុក ស្រែកខ្លាំងបញ្ចេញកំហឹង ណែនណាំនៅក្នុងខ្លួន ហេតុអីវាកើតឡើងលឿន ម៉្លេះ នាយនៅមិនទាន់ត្រៀមនៅឡើយ ។
     ថេហ្យុង រត់ចេញពីផ្ទះឡើងឡានបើកចេញទៅ ក្រៅ ពេលនេះគេមិនចង់និយាយជាមួយអ្នកណាទាំងអស់ អារម្មណ៍គេពេលនេះធ្លាក់ចុះដល់បាតដី មិននឹកស្មានដល់ថាខ្លួនធ្លាក់ក្នុងស្ថានការបែបនេះនោះឡើយ។
    បើគេដឹងតើយកមុខទៅទុកឯណា? ប្តី2ឬ? រៀបការជាមួយបង តែចុះអេតាសុីវិលជាមួយប្អូន រស់នៅដោយអោយគេមកប្តូរវេនគ្នា ស្តាប់ទៅខ្មាស់ ទាំងគេ ខ្មាស់ទាំងខ្លួនឯង កាន់តែគួរអោយអាណិត និងសង្វេក ហេតុអីស្ថិតក្នុងស្ថានភាពបែបហ្នឹងទៅវិញ? ទោះស្លាប់ក៏មិនអាចលុបរឿងអាម៉ាសមួយ នេះបានដែរ តើគេបានសាងកំហុសអ្វីទើបទេវតាដាក់ ទោសគេបែបនេះ?
    ស្ថានភាពពេលនេះ ថេហ្យុង សូម្បីអ្នកផ្ទះខ្លួនឯងក៏ គេមិនចង់ឃើញមិនចង់និយាយជាមួយដែរ គេខ្មាស់ គ្រប់គ្នា គេចាកចេញទៅកន្លែងផ្សេងដើម្បីធ្វើចិត្ត ។ ជុងហ្គុក បានទាក់ទងទៅខាងអ្នកផ្ទះរបស់ ថេហ្យុង តែខាងនោះមិនបានដឹងដំណឹងរបស់ ថេហ្យុង នោះទេវាកាន់តែធ្វើអោយនាយព្រួយបារម្ភ ។
    "ថេហ្យុង បងសុំទោស! ទោះអូនមិនចង់ស្តាប់បង តែសូមអូនត្រលប់ទៅផ្ទះ បងបារម្ភពីអូនណាស់"
    ជុងហ្គុក ត្រឹមផ្ញើរសារទៅគេព្រោះតែបារម្ភពេក ពេលនេះនាយធ្វើស្អីមិនចេញដូចគ្នា ។ ឯណារឿងប្រពន្ធផង ណារឿងម៉ាក់ត្រូវគេគម្រាមផង ពិតជាចង់ តែឆ្គួតស្លាប់ទេ ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now