ភាគទី38 : បែកការ??

Start from the beginning
                                    

    ជុងហ្គុក ចេញពីធ្វើការលឿននាយហួសទៅផ្ទះសិនមានរឿងចង់និយាយជាមួយ ជុងហ្គី ទាក់ទងជា មួយ ជេហា ។ ជុងហ្គុក ចាប់ផ្តើមប្រាប់រឿងទាំងអស់ នោះទៅបងប្រុសរបស់ខ្លួន ជុងហ្គី ស្ទើមិនជឿទៅ ហើយ ក្រោយមកនាយសុំទៅផ្ទះដើម្បីមើលសុខទុក្ខ ប៉ារបស់នាយដំបូង ជុងហ្គុក មិនអោយទៅទេ តែនាយបានព្រមព្រៀងគ្នារួចហើយ ។
    "សម្រេចថាបងទៅផ្ទះមួយយប់"
    "មិនបាន"
    "បងទៅមើលប៉ាទេ"
    "ប៉ុន្តែបើសិនយប់នេះមិនគេងអោប ថេហ្យុង ច្បាស់ជាសួរនាំនិងអន់ចិត្តដាក់ជាមិនខាន"
    "ដំបូងឯងគេងអោបប្រពន្ធបងបាន ចុះហេតុអី..."
    "មិនដូចគ្នាទេ ពេលថ្ងៃហ្យុង អាចទៅបានតើ? យប់មិនបានទេ"
    "ទៅកាត់ថ្ងៃ បើបែកការគិតយ៉ាងម៉េច?"
    "មិនដឹងទេ! ឥឡូវអញ្ចេះចុះ ហ្យុងទៅមើលប៉ា រួចហើយមកវិញ ឯកសារនេះទុកអោយខ្ញុំយកទៅ តាមក្រោយហ្យុងប្រាប់ ថេហ្យុង ថាចេញមកយក ឯកសាររួចហើយប្តូរខ្ញុំទៅវិញ"
    "ឯងនេះពិតជា..."
    "ណាហ្យុង! ពីមុនហ្យុង មិនគិតច្រើនប៉ុន្មានទេ ព្រោះហ្យុងមិនបានស្រលាញ់ ថេហ្យុង ឯណា? ប៉ុន្តែ ឥឡូវនេះខ្ញុំកំពុងស្រលាញ់ ថេហ្យុង ហើយបើអោយ ហ្យុងទៅគេងអោបគេខ្ញុំច្បាស់ជាដាច់សរសៃឈាម ស្លាប់យប់នេះមិនខានទេ"
     "អា៎ៗ បងយល់ព្រម! បែបហ្នឹងក៏បាន ហ៊ើយ... ចំមែនហើយអាប្អូនមួយនេះ"
     "យប់បន្តិចសឹមទៅ"
     "ចុះឯងទៅណាបន្ត?"
     "មានធុរៈជាមួយ មីនហ្យូ នេះសោរឡាន រួចរាល់ការងារកុំភ្លេចខលមកខ្ញុំផង"
     "ដឹងហើយ ឯងទៅៗ"
    ទាល់តែបែបនេះទើប ជុងហ្គុក អស់ចិត្ត! តាមផ្លូវ នាយទទួលបានសារពី ថេហ្យុង ប្រាប់ថាល្ងាចអាចនិងមានភ្លៀងធ្លាក់ច្រើនហើយអោយនាយប្រញាប់ មកផ្ទះវិញ នាយគ្រាន់តែតបយល់ស្របទៅកាន់គេ តែប៉ុណ្ណឹង ។
    ពេលកំពុងពិភក្សារជាមួយ មីនហ្យូ មិនបានប៉ុន្មាន ផងភ្លៀងក៏ធ្លាក់មកយ៉ាងច្រើន ។
    "ភ្លៀងហើយ ជុងហ្គី ទៅឬនៅន៎?"
    "ជុងហ្គី ទៅណា?"
    "ទៅផ្ទះចង់ទៅមើលប៉ាគាត់មិនសូវស្រួលខ្លួន"
    "និយាយអញ្ចឹងប៉ាឯងដឹងរឿងដែរមែនទេ?"
    "គាត់ដឹង តែគាត់មិនលឺនិយាយអីផង"
    "ឯកសារយើងរៀបតាមលំដាប់លំដោយអោយ ឯងហើយ ត្តៀមខ្លួនអោយហើយទៅ"
    "ប្រសើណាស់ ហ៊ើយ..."
    "កើតអី? មិនសប្បាយចិត្ត?"
    "ចប់រឿង ជេហា យើងបារម្ភ ថេហ៍ មិនស្តាប់ ហេតុផលយើង"
    "ឯងនៅសល់ពេលគិត គិតសិនថាគួរធ្វើម៉េច?  កុំតក់ក្រហល់ពេក"
    "អឹម!"
 
    មើលទៅមេឃមិនទំនងរាំង ជុងហ្គី សម្រេចចិត្តទៅទាំងភ្លៀងយ៉ាងណាក៏នៅក្នុងឡានដែរវាមិនអីទេ ណាមួយនាយចង់នៅជាមួយប៉ារបស់នាយអោយបានយូរ មានរឿងត្រូវនិយាយក៏ច្រើន ។
    ថេហ្យុង ត្រលប់មកមុនតាំងពីមេឃមិនទាន់ភ្លៀង គេរៀបចំសម្អាតខ្លួនហើយស្រេចហើយចុះមកខាង ក្រោយមិនចង់សង្ងំនៅក្នុងបន្ទប់ ជូនជាពេល ជេហា ត្រលប់មកឃើញគេនៅម្នាក់ឯងក៏ចូលមកនិយាយជា មួយបានមួយសន្ទុះដែរទម្រាំនិង ជុងហ្គី មកដល់ ។
    នាយសង្ហារសើមមិនជោគប៉ុន្មានជាមួយអាវសរ ផងស្តើងឃើញដល់សាច់ដើរចូលមកជាមួយកាបូប ធ្វើការ ។
    "បងមកវិញហើយ"
    "ជុង! ហេតុអីមកទាំងភ្លៀង?"
    "គឺ...ខ្លាច ថេហ៍ ចាំបាយទើបប្រញាប់មកវិញ ជេហា ក៏នៅដែរហេស?"
    "បាទហ្យុង!"
    "បងទៅសម្អាតខ្លួនសិន"
    "អឹម! អូននិងអោយគេរៀបចំបាយល្ងាចតែម្តង"
    "ល្អ" ជុងហ្គី ញញឹមបន្តិចក៏ឡើងទៅខាងលើ ចំណែក ជេហា ក៏សុំខ្លួនទៅដូចគ្នាព្រោះនាយនិងចុះ មកញាំបាយជុំជាមួយគេដែរ ។
    "អេ...ប៉ុន្តែ...ឬភ្នែកខ្ញុំមានបញ្ហារ?" ថេហ្យុង នឹកគិតមុននេះអាវនាយសើមថែមទាំងស្តើងព្រោះជា អាវសរប៉ុន្តែមិនឃើញមានដាមស្នាមសាក់? គេមិនចាប់អារម្មណ៍ឬមួយភ្នែកគេមានបញ្ហារ?
    "ប្រហែលជាច្រលំហើយ មិនមានយ៉ាងម៉េច? អាចនិងស៊មភ្នែកទើបមិនចាប់អារម្មណ៍ កុំគិតច្រើន" ថេហ្យុង ប្តូរការគិតរបស់ខ្លួនទៅងើបរៀបចំតុអាហារ ជាមួយអ៊ំវិញ ។ មករស់នៅទីនេះមិនដែលបានចូល ចង្គ្រានដាំបាយធ្វើម្ហូបអោយប្តីម្តងសោះ?

    ការញាំអាហារមិនជុំគ្នាទេ មានតែ ថេហ្យុង ជុងហ្គី ជេហា និងអ្នកស្រីគីម ប៉ុណ្ណោះចំណែកលោកចន ជុងហ្គី ជាអ្នកលើអាហារទៅអោយ ។
    "បងមានការងារនិយាយជាមួយប៉ាបន្តិច ថេហ៍ ឡើងទៅសម្រាកឬគេងមុនចុះណា"
    "បងកុំនៅយូរពេក"
    "បងដឹងហើយ អ៊ំឆាប់លើកអាហារមក"
    "ចាស៎អ្នកប្រុស" អ៊ំលើកអាហារតាមក្រោយ ជុងហ្គី ទៅបន្ទប់លោកចន ចំណែកអ្នកស្រីគីម មានការនិយាយជាមួយ ជេហា ។ គ្រួសារនេះមើល ទៅដូចលាក់លៀមយ៉ាងម៉េចមិនដឹងទេ?
     ជាងមួយម៉ោងបន្ទាប់ពីចប់កិច្ចការភ្លៀងមិនទាន់រាំងនៅឡើយនាយសង្ហារឡើងទៅបន្ទប់វិញ ថេហ្យុង នៅមិនទាន់គេងនៅឡើយ ។
    "ហេតុអីមិនទាន់គេង?"
    "អូនគេងយ៉ាងម៉េចលក់បើបងមិននៅគេងជាមួយ អូនផងនោះ?"
     "គេងអោប? មែនហើយ...គេងអោប" នាយរហ័សឡើងទៅលើគ្រែគេងក្បែរនាយតូច ថេហ្យុង រហ័សខិតខ្លួនមកជិតអោបនាយជាប់ស្អិតតែម្តង ។
    "ជុង..."
    "ហឹម?..."
    "បង..." ថេហ្យុង ឡើងមកអង្គុយពីលើធ្វើអោយ នាយបើកភ្នែកភ្ញាក់ផ្អើល ។
     ឆ្វោក**
    អាវគេងរបស់នាយត្រូវបានហែកជាពីរដោយសារ ថេហ្យុង គេចង់ដឹងថាដៃនាយមានស្នាមសាក់ពិតឬអត់? អ្វីដែលគេឃើញបានធ្វើអោយគេស្លន់...

To be continue....

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now