" ទៅវាលបញ្ចុះសព " ឮដូច្នេះ កៃជី ក៏មិនសួរនាំអ្វីគេក៏បើកឡានចេញទៅទីកន្លែងនោះតាមតែបញ្ជា ។
" អញ្ជើញម្ចាស់តូច "
" មិនបាច់តាមមកទេ យើងទៅម្នាក់ឯងបាន " ថេយ៍ និយាយនៅពេលចុះពីលើឡាន បាតស្បែកជើងប៉ះផ្ទាល់លើផ្ទៃដីនៃទីបញ្ចុះសាកសពកន្លែងដែល ជុងហ្គុក រស់នៅទីនេះអស់រយៈពេលមួយខែមកហើយ ។
កាយតូចកាន់បាច់ផ្កា ដេស៊ី ដែលជាផ្កាតំណាងអោយភាពស្មោះត្រង់អោយគ្នារវាងគ្នាប្រៀបដូចជាក្តីស្រឡាញ់ស្មោះសរបស់គេប្រគល់វាអោយ ជុងហ្គុក ឥតមានចិត្តចង់គេចកែយ៉ាងអ៊ីចឹង ។
" ជុង ហ៎ាអូនមកលេងបងហើយ... មួយរយៈនេះអូនរវល់ការងារច្រើនទើបមិនមានពេលមកលេងបង អោយអូនសូមទោសណា " គ្រាន់តែមកដល់ឈរមុខផ្នូររបស់ ជុងហ្គុក ភ្លាម ថេយ៍ រហ័សនិាយយគេញញឹមយ៉ាងស្រស់ប្រាប់ស្វាមីស្របពេលចំកោងខ្នងដាក់បាច់ផ្កាទៅលើផ្លាកឈ្មោះផ្នូរនោះ ។
" បងដឹងទេ ថេវ៉ុន ទទួលបានពាន់រង្វាន់ជើងឯករត់ប្រណាំងប្រចាំសាលា ចំណែក ជុងវ៉ូ គេទទួលបានឈ្នះការប្រកួតគូសគំនូរថ្នាក់ជាតិបានមេដៃមាស ហើយ លីនធៀរ៍ នាងហាត់តៃក្វាន់ដូទទួលបានខ្សែក្រវាត់ខ្មៅ ខាមីឡា ជាប់ចំណាប់ថ្នាក់លេខមួយនៅក្នុងថ្នាក់រៀន ចំណែក អារីណា កូនស្រីចិញ្ចឹមរបស់ពួកយើងពេលនេះនាងបានសម្រេចក្តីសុបិនដែលក្លាយទៅជាអ្នកដែលពូកែរាំរបាំបាឡេជើងឯកប្រចាំឆ្នាំហើយ បងដឹងទេអូនសប្បាយចិត្តខ្លាំងណាស់ កូនៗរបស់ពួកយើងពូកែមែនទែនប្រសិនបងបានមើលឃើញពួកគេឡើងលើឆាកទទួលពាន់រង្វាន់ មិនដឹងថាបងមានមោទនភាពយ៉ាងណានោះឡើយ " ថេហ្យុង ដាក់បង្គុយបត់ជើងរៀបរាប់ប្រាប់ ជុងហ្គុក យ៉ាងក្បោះក្បាយអោយរាងក្រាស់ស្តាប់ គេនិយាយបណ្តើរញញឹមបណ្តើរហាក់មានសេចក្តីសុខណាស់អ៊ីចឹង ។
នេះហើយដែលជាមូលហេតុនិងជាកម្លាំងចិត្តធ្វើអោយគេរឹងមាំរស់បន្ត កូនៗទាំងអស់តែងតែធ្វើអោយគេមានមោទនភាពជានិច្ច ពេលគេមកពីធ្វើការហត់មាន ជុងវ៉ូ ជាអ្នកលើទឹកយកមកជូន ខាមីឡា ធ្វើសរសៃអោយបំបាត់ ចុករយរីឯ លីនធៀរ៍ អារីណានិងថេវ៉ុន ក៏នាំគ្នាចូលផ្ទះបាយរៀនធ្វើម្ហូបជាមួយម៉ែដោះដើម្បីអោយ ថេហ្យុង ញុំារឿងបែបនេះកើតឡើងស្ទើរតែរាល់ថ្ងៃ ពួកគេធ្វើវាព្រោះតែមិនចង់អោយអាប៉ា ពិបាកចិត្តនឹកនាដល់លោកប៉ាដែលចែកឋានទៅខ្លាំងពេកតែប៉ុណ្ណោះ នឹងធ្វើដើម្បីបន្លប់បន្លំចិត្តខ្លួនឯងដែលកំពុងនឹក ជុងហ្គុក ផងដែរ ។
" ពួកយើងរាំជាមួយគ្នាតើល្អទេ? មើលចុះមេឃរលឹមបែបនេះគឺល្អខ្លាំងណាស់ " នៅសុខៗ ថេយ៍ ស្រាប់តែក្រោកឈរឡើងដោះស្បែកជើងនិងអាវក្រៅបបួល ជុងហ្គុក អោយរាំជាមួយគ្នាក្រោមដំណក់ទឹកភ្លៀងដែលកំពុងធ្លាក់ចុះមកសស្រិច ។ គេរាំបញ្ចេញក្បាច់កាយវិការតែម្នាក់ឯងក្រោមក្រសែភ្នែក កៃជី ដែលលួចតាមមកមើលការពារសម្លឹងមិនដាក់ភ្នែក ចិត្តក៏លួចអាណិត ថេហ្យុង ណាស់ដែលមិនគួរណាគេត្រូវមកជួបរឿងអាក្រក់ៗបែបនេះទាល់តែសោះ តែធ្វើយ៉ាងម៉េចព្រហ្មលិខុតបានកំណត់ទៅហើយ វាជៀសមិនផុតនោះទេ ។
ដូចពាក្យចាស់លោកពោលថា មានជួបគឺមានបែក វាវដ្តសង្សារនៅក្នុងលោកនេះគ្មានអ្វីដែលនៅស្ថិតស្ថេរអមតៈនោះឡើយ សូម្បីតែជីវិត ។
" បងចាំទេពួកយើងបានរាំនៅក្នុងឧទ្យានជាតិ... បរិយាកាស Romantic ខ្លាំងណាស់អូនចងចាំវាមិនភ្លេចនោះឡើយ "
" ដៃបងក្រសោបចាប់ចង្កេះអូនជាប់មិនអោយដួលបាន.. ហឹកៗ ហើយបងក៏ថើបបបូរមាត់អូន... តើបងចាំទេ?? " ថេយ៍ បន្តរាំតែម្នាក់ឯងជារឿយៗរហូតដល់ជើងរបស់គេឡើងក្រហម ដាច់រលាត់ស្បែកចេញឈាមមករឹមៗទៅហើយក៏គេមិនព្រមបញ្ឈប់ ។
ចង្វាក់ដែលគេរាំគឺរស់រវើកខ្លាំងណាស់ប្រៀបបាននឹងកំពុងតែរាំជាមួយដៃគូរបស់គេយ៉ាងអ៊ីចឹង ។ ភ្លៀងកាន់តែធ្លាក់ចុះមកខ្លាំង ស្របពេលដែល ថេហ្យុង រាំចប់ល្មមទើបគេលា ជុងហ្គុក វិលត្រឡប់ទៅវិមានវិញ ដៃម្ខាងកាន់ស្បែកជើង ដៃម្ខាងកាន់អាវក្រៅ បោះដំណើរទាំងគ្មានកម្លាំងចាកចេញទៅក្រោមក្រសែភ្នែកមុតស្រួចរបស់បុរសចម្លែកដែលពួនសំងំមើលអស់ពេលជាយូរ ។
( គេស្រស់ស្អាតណាស់... )
___________________
To be continued...
Ara Ella
Enjoy your reading
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
ភាគទី៧៦:ពួកយើងរាំជាមួយគ្នាណា..
Start from the beginning
