ភាគទី36 : នាំអូនទៅជួបម៉ាក់

Start from the beginning
                                    

ក្រោយពីការទិញឡានស៊េរីទំនើបបានមួយគ្រឿង ហើយពួកគេបន្តទៅហាងរបស់ ថេហ្យុង បន្តិចព្រោះគេបាត់ពីហាងពីរថ្ងៃហើយ ។
"ទីនេះមិនអីមែនទេ?"
"មិនអីទេបងប្រុស ជាងដេររបស់បងប្រុសពូកែណាស់ ខ្ញុំក៏មិនអប្សុកព្រោះមានគាត់នៅជាគ្នា"
"អញ្ចឹងប្រសើណាស់"
"ចុះបងប្រុសជាមួយបងថ្លៃ?"
"បងយ៉ាងម៉េច?"
"ឃើញបងថ្លៃមករកបងប្រុសនៅហាងថ្ងៃមុន ខ្ញុំដឹងថាច្បាស់ជាឈ្លោះគ្នាជាមិនខាន"
"មិនមានទេ"
"គម្រាមលែងលះទៀតផង" ជុងហ្គុក
"យ៉ា...បង?"
"បងប្រុសកុំកាចពេក"
"បងគ្មានទេ"
"អត់ក៏អត់" ជុងវ៉ុន ឈប់ញ៉ោះគេហើយទុកអោយ ប្តីប្រពន្ធមួយគូរនេះនៅជាមួយគ្នា ។
"តោះអូន"
"ទៅណា?"
"ញាំបាយ ថ្ងៃត្រង់ហើយណានៅមានណាត់ពួក យើងទៀត"
"អញ្ចឹងតោះ"

ពួកគេបានចេញដំណើរដោយឡានទំនើបរបស់ ជុងហ្គុក ដែលទើបនឹងទិញថ្មីទៅជាមួយគ្នា ជុងហ្គុក បានមកដល់ផ្សារទំនើបមួយទីនេះដែល ថេហ្យុង ឧស្សាហ៍មកនាយថែមទាំងនាំគេសម្តៅទៅហាង ពេជ្រមួយនោះទៀតផង ។
"បងនាំអូនមកទីនេះធ្វើអី?"
"ចូលទៅសិនទៅ" ជុងហ្គុក នាំដំណើរទៅមុន ក្នុងចិត្តនឹកថា ជុងហ្គុក នាំគេមកទិញអ្វីទៀតហើយ? លើកនេះជាអ្វីបើទើបនឹងទិញខ្សែរដៃអោយគេថ្ងៃមុន ហ្នឹង?
មិនមែនចូលមកទិញទេ នាយនាំគេទៅខាងក្នុង តើនាយចង់នាំគេទៅរកអ្នកណា?
"ម៉ាក់"
"អូ៎...មកហើយហេសកូន?"
"ជុង...គាត់គឺ..?" ថេហ្យុង ធ្វើមុខភ្លើៗមើលទៅ នាយ គេចាំបានថាគាត់ជាម្ចាស់ហាងនេះ ។
"គាត់គឺម៉ាក់បង ម៉ាក់បង្កើតរបស់បង ហើយនេះគឺ កូនប្រសាររបស់ម៉ាក់"
"អ្នកម៉ាក់? សួស្តីអ្នកម៉ាក់ អឺ...សុំទោសផងខ្ញុំ..."
"ស្វាគមន៍ណាកូន កុំភ្ញាក់ផ្អើលអី" អ្នកស្រីចន មកជិតនិងអោប ថេហ្យុង ដូចជាកូនរបស់គាត់ ។ ថេហ្យុង ឯណោះវិញធ្វើមុខ ធ្វើអារម្មណ៍មិនត្រូវទេ ភ្លាមៗពេកនាយគួរណាតែប្រាប់មួយម៉ាត់ថានាំមកជួប ម៉ាក់គេនិងបានត្រៀមខ្លួនទុកជាមុន ។
"តោះម៉ាក់ ខ្ញុំបានកក់ហាងអាហាររួចហើយ"
"តោះយើង" អ្នកស្រីចន កាន់ដៃ ថេហ្យុង ដើរចេញទៅជាមួយគាត់ធ្វើអោយ ថេហ្យុង មានអារម្មណ៍ថាកក់ក្តៅនិងមិនសូវភ័យ ។ លើកទីមួយហើយ ដែលជួបក្នុងនាមជាម៉ាក់ក្មេង ពិបាកធ្វើខ្លួនណាស់ ។
ជុងហ្គុក បានកក់ហាងអាហារនៅជាន់លើជា ហាងដែលនាយតែងតែនាំម៉ាក់នាយទៅញាំទីនោះ ។
"បង ហេតុអីមិនប្រាប់អូនមុនថានាំមកជួបម៉ាក់? ពិតជាពិបាកធ្វើខ្លួនណាស់" គ្រាន់តែអង្គុយភ្លាម ថេហ្យុង ក៏ស្តីអោយ ជុងហ្គុក ភ្លាមដូចគ្នា ។
"ចុះភ្ញាក់ផ្អើលទេ? រំភើបណាស់ត្រូវទេ?"
"ច្បាស់ណាស់"
"ធ្វើធម្មតាទៅកូន ម៉ាក់គិតថាថ្ងៃនេះពួកយើងនិង រីករាយជាមួយគ្នា"
"បាទ អ្នកម៉ាក់! ប៉ុន្តែអ្នកម៉ាក់...គឺមិនអីមែនទេបើខ្ញុំ បែបនេះ?"
"បែបណាក៏បានអោយតែកូនប្រុសម៉ាក់ស្រលាញ់ ម៉ាក់ក៏ស្រលាញ់ដូចគ្នា សោកស្តាយណាស់ ដែលថ្ងៃមង្គលការម៉ាក់មិនបានចូលរួម"
"មិនអីទេម៉ាក់ ចាំខ្ញុំរៀបការម្តងទៀតម៉ាក់និងបាន ចូលរួមហើយ" ជុងហ្កុក និយាយលេងផងមែនផង ដែលធ្វើអោយ ថេហ្យុង ហួសចិត្តជាមួយនាយចង់តែ ដាល់មួយដៃ ។
"បងរៀបការម្តងទៀតជាមួយអ្នកណា?" ថេហ្យុង សួរបញ្ឆេះនាយដែលចង់រៀបការម្តងទៀតនោះ ។
"ច្បាស់ជារៀបការជាមួយប្រពន្ធរបស់បងហើយ អ្នកណាទៅរៀបការជាមួយមនុស្សមិនស្គាល់គ្នាដូចអូននោះ?"
"ឆើស! ចុះគេឈ្មោះអី?"
"ឈ្មោះ គីម ថេហ្យុង ទេដឹង?"
"ពិតមែនឬ? អូនស្គាល់គេឬអត់?"
"អូនមិនស្គាល់ទេ គេស្អាតខ្លាំងណាស់ ត្រូវតែ ប្រញាប់រៀបការទុកយូរមិនបានទេ ព្រោះមានអ្នកចង់ មកដណ្តើមហើយ"
"ឡប់សតិ" ថេហ្យុង អស់សំណើចហើយក៏បន្ថែមការចេញរបៀបគ្រឺតខ្នាញ់ដាក់នាយ ចំណែកអ្នកជាម្តាយអង្គុយញញឹមមើលទៅកូនៗដែលកំពុងរីក រាយជាមួយគ្នា ។
"អូ៎...ម៉ាក់ហា៎" ជុងហ្គុក ងាកបែរមកមុខម៉ាក់របស់នាយម្តង ។
"យ៉ាងម៉េចកូន?"
"ថ្ងៃនេះខ្ញុំនាំម៉ាក់ដើរ Shopping"
"ច្បាស់ហើយ?"
"បាទ! អោយម៉ាក់ដើរលេងជាមួយកូនប្រសារម្តង"
"ច្បាស់ជាសប្បាយហើយមែនទេ ថេហ្យុង?"
"បាទ អ្នកម៉ាក់! ខ្ញុំថាឆាប់ញាំបាយទៅអ្នកម៉ាក់ បងដូចគ្នា"
"បាទ អូនសម្លាញ់"
ការញាំអាហារដ៏រីករាយបានបញ្ចប់ ម៉ាក់របស់ ជុងហ្គុក មិនសូវហ៊ាននិយាយច្រើនទេខ្លាចថាភ្លាត់ មាត់និយាយរឿង ជុងហ្គុក ពីក្មេងនាំហេតុអោយ ថេហ្យុង ចាប់ពិរុទ្ធបាននាំទុក្ខដល់ ជុងហ្កុក មិនខាន តែគាត់ក៏ព្យាយាមអោយស្នឹតស្នាលជាមួយ ថេហ្យុង ដូចគ្នា ។
បញ្ចប់ពីការញាំអាហារបន្តដើរទិញរបស់នេះនោះ ជាមួយគ្នា ថេហ្យុង បានទិញកាបូបថ្លៃមួយជូនជាអំណោយសម្រាប់ម៉ាក់ក្មេករបស់គេ និងមានទិញ អាវធំតម្លៃថ្លៃមួយជូនប៉ាក្មេកគេផង ចំណែករបស់ប៉ា ម៉ាក់គេវិញ ជុងហ្គុក សុំជាអ្នកជូនព្រោះនាយមិនដែលមានអំណោយសម្រាប់ប៉ាម៉ាក់ក្មេកឡើយ ។
"ទីនេះ ថេហ្យុង កូនអាចមករកម៉ាក់នៅទីនេះបាន គ្រប់ពេលមិនបាច់ក្រែងចិត្តទេណា"
"បាទអ្នកម៉ាក់! តាមពិតមកប៉ុន្មានដងហើយបែរជា មិនដឹងអី ពិតជាសុំទោសពិតមែន"
"ហៃយ៉ា...មិនអីនោះទេ ម៉ាក់ក៏ដូចគ្នា"
"មកពី ជុង មិនដែលរំលឹកពីរឿងនេះសោះ ខ្ញុំក៏ស្មានថាគាត់មិនដឹងថាអ្នកម៉ាក់នៅឯណា?"
"បងគ្រាន់តែមិនទាន់មានពេលតើ មិនបានថាមិន ដឹងឯណា?"
"បានហើយកូន! នេះមានត្រូវទៅណាក៏ទៅបន្តចុះ កុំនៅប្រកែកគ្នា"
"បាទម៉ាក់ អញ្ចឹងពួកយើងទៅសិនហើយ"
"ខ្ញុំនិងឧស្សាហ៍មកលេងអ្នកម៉ាក់"
"ស្វាគមន៍ជានិច្ច"
"លាសិនហើយ" ថេហ្យុង អោនគំនាក 90ដឺគ្រេ ឯណោះមុននិងចេញពីទីនោះ ។ ថ្ងៃនេះសំណាងល្អ ដែលគេមិនបានធ្វើអីអោយម៉ាក់ក្មេករបស់គេទើស ទាល់ ។ តាមផ្លូវគេនៅតែលួចបន្ទោស ជុងហ្គុក ដែល មិនបានប្រាប់រឿងនេះអោយគេដឹងមុនអីបន្តិច ។
ក្រោយពីចេញពីទីនោះ ជុងហ្គុក នាំ ថេហ្យុង មកនៅហាងហើយនាំទៅនេះទៅនោះផងទម្រាំល្ងាច នាយនាំ ថេហ្យុង ទៅញាំបាយផ្ទះប៉ាម៉ាក់របស់គេ តាមសន្យា យប់ជ្រៅបន្តិចទើបត្រលប់មកផ្ទះវិញ ហើយថ្ងៃស្អែកក៏ចាប់ផ្តើមការងារដូចធម្មតា ។

To be continue....

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now