Ep8: រើសឆុតរៀបការ

Start from the beginning
                                    

«ខ្ញុំប្រាប់ម៉ាក់ហើយតើ? ថាបើកូនកម្លោះរបស់ខ្ញុំមិនមែន Jungkook ខ្ញុំមិនការដាច់ខាត» Taehyung នៅតែតវ៉ាដដែលៗថាបើមានមង្គលការកើតឡើងសម្រាប់គេ Jeon Jungkook តែម្នាក់គាត់ដែលជាអ្នកដែលគេរៀបការជាមួយ

«ការជាមួយមនុស្សបាក់ជើងនឹងហេ៎? ឯងទៅសង្ឃឹមអីគេ? សង្ស័យថាបើឲ្យឯងការជាមួយគេឯងជាអ្នករកសុីចិញ្ចឹមគេផងមិនដឹង» អ្នកស្រី Kim

«ចុះ Jung ទៅជាបែបនេះដោយសារអ្នកណា? មិនដោយសារម៉ាក់ទេហេ៎? ម៉ាក់អាចធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នា» Taehyung គ្រប់យ៉ាងមកពីការបង្ខំបើគ្មានការបង្ខំរឿងក៏មិនទៅជាបែបនេះដែរ

«យើងជាអ្នកធ្វើពិតមែនហើយក៏ធ្វើបានលើសនឹងដែល ឯងកុំឲ្យយើងនិយាយច្រើនឲ្យសោះទៅជាមួយយើងទៅរើសឆុតការជាមួយក្មួយ GechBin ចំណែកលោកកុំមកទាក់ទងជាមួយកូនប្រុសខ្ញុំទៀត ខ្ញុំឲ្យគេការជាមួយស្រី មិនមែនប្រុស» អ្នកស្រី Kim

«ការជាមួយស្រី? អ្នកស្រីបានសួរកូនអ្នកស្រីទេថាស្រឡាញ់ស្រីនោះ? ក្រែងអ្នកស្រីស្រឡាញ់កូនមិនចឹងម៉េចមិនដឹងពីកូនខ្លួនឯង?» Jungkook បន្ទាប់ពីអង្គុយស្តាប់ម្តាយកូនគេសន្ទនាចប់នាយក៏តបទៅវិញ

«ស្រឡាញ់ឬមិនស្រឡាញ់ខ្ញុំមិនខ្វល់ទេ សំខាន់លោកកុំមករវល់ជាមួយកូនខ្ញុំទៅបានហើយ» អ្នកស្រី Kim មិនគួរមកតែម្នាក់ឯងទេមើលចុះប្រកែកមិនឈ្នះពីរនាក់នេះផងហ្នឹង

«អ្នកម៉ាក់គ្មានសិទ្ធិមកបិទសិទ្ធិ Jung មិនឲ្យទាក់ទងខ្ញុំទេ អ្នកម៉ាក់ក៏គ្មានសិទ្ធិហ៊ានមិនឲ្យខ្ញុំនឹង Jung ស្រឡាញ់គ្នាដែរ» Taehyung

«ឯង........ឆាប់មកជាមួយយើងភ្លាមយើងមិននិយាយជាលើកទីបីទេ» អ្នកស្រី Kim មកនេះដើម្បីយកតែ Tae ទៅវិញទេតែមានណាពីរនាក់នេះដាក់ម៉ាប្រាវឡើងស្ពឹក

«អូនទៅជាមួយគាត់សិនទៅ ចាំមកមើលបងវិញក៏បានដែល បងនៅចាំ» Jungkook ងាកទៅរាងតូចហើយនិយាយតិចៗមើលទៅអ្នកស្រី Kim ខឹងណាស់ចឹងឲ្យ Taehyung ទៅសិនទៅ

«បងត្រូវចាំអូនណាអូននឹងមករកបងវិញ ណា Jung» Taehyung ចាប់ដៃរបស់ Jungkook មុននឹងដើរទៅរកម៉ាក់របស់គេហើយចេញទៅ

៚ស្នេហារបស់ពួកគេប្រៀបដូចទៅនឹងមេឃនឹងដី Jungkook នៅខ្ពស់ណាស់ព្រោះលោក Jeon នឹងអ្នកស្រី Jeon គាំទ្រតែ Taehyung វិញគឺទាបដល់ដីតែម្តងលោក Kim ក៏មិនគាំទ្រ អ្នកស្រី Kim ក៏មិនគាំទ្រ៚

៚នៅហាងលក់ឆុតការមួយកន្លែងនៅទីក្រុង

«បង Tae មើលនេះទៅស្អាតទេ?» GechBin នាងសួរទៅកាន់រាងតូចនៅពេលមកដល់កន្លែងលក់ឆុតការមួយកន្លែង ពួកគេមកជាមួយនឹងអ្នកស្រី kim ដែរ

«បង......Tae?» GechBin នាងសួរជាលើកដំបូង Taehyung មិនឆ្លើយទើបសួរសារថ្មីតែ Taehyung នៅតែមិនឆ្លើយធ្វើដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួនចឹង

«កូន Tae ឮក្មួយ GechBin ហៅទេហា៎? ម៉េចមកធ្វើដូចមនុស្សគរបែបនេះ?» អ្នកស្រី Kim

«ខ្ញុំឮហើយម៉ាក់តែខ្ញុំមិនឆ្លើយ រ៉ូបនាងរើសខ្លួនឯងទៅ» Taehyung កាលដែលគេភ្លឹកមិនឆ្លើយព្រោះរវល់តែមើលទៅខោអាវអាពាហ៍ពិពាហ៍មួយឆុតសម្រាប់គូរបុរស រាងតូចហាក់បីដូចជាពេញចិត្តនឹងឆុតមួយនោះសម្រាប់ខ្លួនគេនឹង Jungkook

«អ្នកមីង? បង Tae មិនជួយក្មួយរើសសោះ» GechBin ក្រោយពីឮរាងតូចឆ្លើយបែបនោះហើយគេក៏មករំអួយដាក់អ្នកស្រី Kim

«ម៉ាក់ឲ្យឯងមករើសជាមួយគ្នាមិនមែនមករើសតែពីរនាក់ទេយល់? ឆាប់ចូកទៅរើសជាមួយក្មួយ GechBin ទៅ» អ្នកស្រី Kim ដេញរាងតូចឲ្យចេញទៅរើសឆុតជាមួយ GechBin

«នាងស្រឡាញ់បែបម៉េចរើសទៅហេតុអ្វីក៏យ៉ាប់ម្លេះ? ស្លៀកខ្លួនឯងសោះ» Taehyung មិនបានជួយរើសគ្នាទេគេបានដេញឲ្យនាងរើសតែឯង

«បើបងមិនទៅខ្ញុំនឹងប្តឹងអ្នកមីងថាបងមិនជួយរើសគ្នា» GechBin បើគ្មានអ្នកស្រី Kim GechBin ក៏មិនដល់ថ្នាក់នេះដែរ

«ហី!!? ចឹងយកមួយនេះទៅ» Taehyung ដកដង្ហើមមួយៗហើយក៏ទៅយករ៉ូបមួយឲ្យនាង តែមើលទៅនាងមិនពេញចិត្តទេ

«បងយកមួយនេះហេ៎? មិនស្អាតផងហ្នឹង ហើយថោកទៀត» GechBin នាងតវ៉ាមិនព្រមទទួលយករ៉ូបដែល Taehyung រើសឲ្យ

«ចឹងក៏រើសខ្លួនឯងទៅកុំរឿងច្រើនពេក ព្រោះបើខ្ញុំរើសឲ្យនាងមិនព្រមពាក់ដដែលហៅខ្ញុំមករើសធ្វើអ្វី? ខាតពេល» Taehyung

«កុំមកនិយាយស្តីឲ្យខ្ញុំណា ប្រយ័ត្នថាខ្ញុំមិនបានប្រាប់» GechBin នាងបាននិយាយតបទៅរាងតូចវិញដោយការគម្រាមតែ Taehyung មិនខ្លាចទេ

«នាងប្រុងសម្លាប់ខ្ញុំហេ៎?» Taehyung គ្រាន់តែឮភ្លាមក៏សួរបញ្ឈឺនាងភ្លាម

«មិនសម្លាប់បងទេ តែសម្លាប់ Jeon Jungkook ~~~» GechBin នាងនិយាយបង្អូសសម្លេងត្រង់ឈ្មោះរបស់រាងក្រាស់ នាងទៅខ្លាចអីទៀតបើអ្នកស្រី Kim ហ៊ានធ្វើហើយនាងក៏ហ៊ានដូចគ្នាដែរ

«នាងធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នាចាំទុក»

Waiting for the next part 💗

«អតីតជាតិ» (END)Where stories live. Discover now