ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ

4K 353 9
                                    

បង្វែរចំណាប់អារម្មណ៍មកខាងនេះវិញ ជុងហ្កុក អង្គុយពិបាកចិត្តនៅបន្ទប់ធ្វើការនៅជាន់ក្រោម ដោយសារតែមុននេះនាយបានបដិសេដការទាមទារ របស់ ថេហ្យុង នាយបដិសេដអារម្មណ៍ដែលខ្លួនឯង កំពុងត្រូវការយ៉ាងខ្លាំង ។
មុននេះពេលដែលនាយនិង ថេហ្យុង កំពុងតែអូស ទាញគ្នាចូលទៅក្នុងតណ្ហារក្តៅកគុកជាមួយគ្នាទៅហើយ ។ ស្រមពេលដែលរាងកាយអាក្រាតល្វែង លើរបស់ ថេហ្យុង បង្ហាញអោយនាយបានឃើញនាយមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេ ។ ខណៈដែលការថ្នាក់ថ្នមនេបនិត្យកំពុងតែបន្ត ជុងហ្គុក បម្លាប់អោយ ថេហ្យុង នៅក្រោមទ្រូងរបស់នាយវិញ ព្រមនិងការថែថើបតក់ក្រហល់ជាមួយគ្នា ។ ដៃរបស់ ថេហ្យុង លូកចូលអង្អែលសាច់ដុំពោះអ្នកខាងលើ គេចង់ចាប់ដោះអាវនាយចេញតែក៏ត្រូវនាយបដិសេដភ្លាមៗហើយងើបមុខចេញពីការថ្នាក់ថ្នម ។
"អឺ...ថេហ៍ បង...បងសុំទោស" ជុងហ្គុក បន្លឺឡើង អោយនាយតូចកើតចង្ងល់ភ្លាមៗ ហេតុអីមិនអាច? ព្រោះតែនាយបែរជានឹកដល់សម្តីមិត្តរបស់នាយ នាយភ្លេចឋានៈខ្លួនត្រឹមជាប្អូនថ្លៃមិនមែនជាប្តី ថេហ្យុង នៅតែជាប្រពន្ធបងប្រុសនាយដរាបណា ជុងហ្គី នៅមិនទាន់សម្រេចផ្តាច់ ថេហ្យុង អោយមក នាយ ព្រោះនាយជាអ្នកជ្រែកខ្លួនចូលមកចន្លោះរវាង ថេហ្យុង និង ជុងហ្គី ដែលរៀបការស្របច្បាប់ នាយជាអ្នករៀបចំផែនការចូលមកហើយនាយខ្លួនឯងដែលបង្ខំអោយខ្លួនឯងចុះអេតាសុីវិល គ្រប់យ៉ាងគឺជានាយ អញ្ចឹងនាយមិនអាចទៅហួសនេះបានទេ ។ បើគ្រាន់តែអោបថើប នាយនៅតែរអៀសចិត្ត ចុះបើនាយធ្វើបែបនេះ ហើយបងប្រុសនាយត្រូវការ ថេហ្យុង តើអ្នកណាជាអ្នកឈឺចាប់?
"ជុង...ហេតុអី?"
"បងសុំទោសពិតមែន យប់នេះមិនបានទេ បងប្រញាប់កិច្ចការមិនទាន់រួចរាល់ បើបើកបន្ទប់ធ្វើការ ជាន់ក្រោម អឺ...អូន...អូនគេងមុនចុះណា យប់ជ្រៅ ឯណោះទើបបងរួចរាល់"
"...." ថេហ្យុង មិនតបគ្រាន់តែសម្លឹងមើលមុខនាយយ៉ាងស្ងៀមស្ងាត់បំផុត មានអារម្មណ៍ថាអាម៉ាសណាស់ គេជាអ្នកផ្តើមបែរជាត្រូវនាយកាន់ផ្តាច់ពាក់ កណ្តាលផ្លូវទៅវិញ?
"គេងណា អូនសម្លាញ់ សុបិន្តល្អ" ជុងហ្គុក លើកបី ថេហ្យុង ដាក់គេងអោយស្រួលបួល នាយអោនទៅថើបថ្ងាសនាយតូចមួយខ្សឺតហើយក៏ប្រមូលរបស់នាយចេញពីបន្ទប់ចុះទៅជាន់ក្រោមដើម្បីធ្វើការងារ របស់នាយ ។
ថេហ្យុង គេងគិតស្រងាកចិត្ត វាបែបនេះទៅហើយ? ប៉ុន្មានដងហើយ? នាយមិនត្រូវការគេមែនទេ? នាយមិនមានចំណង់ជាមួយគេមែនទេ? ការងារគឺតែងតែសំខាន់ជាងគេឬ? រៀបការជិត 3ខែមិនលើកពីអោបថើប គេមិនទាក់ទាញឬមួយនាយរអើមនិងធ្វើវាជាមួយគេ? បើបែបនោះសូម្បីមុខនាយក៏គេមិនហ៊ានមើលអោយចំដែរ ពេលនេះទាំងខកចិត្ត អន់ចិត្ត គ្រប់យ៉ាង... ។ (ស្អែកសុំលែងទៅកូនប្តីម៉ាក ហ្នឹង) 😏
ឈានចូលដល់ម៉ោង 1អាធ្រាត ជុងហ្គុក ទើបនិង រួចការងារហើយឡើងមកបន្ទប់សម្រាកវិញ កុំថាតែ ថេហ្យុង សូម្បីនាយក៏មិនហ៊ានប្រឈមមុខជាមួយគេ ដែរនៅថ្ងៃស្អែកនេះ ព្រះអើយតឹងទ្រូងណាស់ តែយ៉ាងណាយប់នេះសុំគេងអោបសិនហើយ ។

ឈានចូលដល់ថ្ងៃបន្ទាប់ ថេហ្យុង សង្ងំគេងរហូត អោយនាយចេញទៅធ្វើការបាត់ព្រោះគេមិនហ៊ាន ប្រឈមមុខជាមួយនាយនោះទេ នឹកឃើញរឿងកាលពីយប់គេពិតជាអៀនខ្មាសខ្លាំងណាស់ ។
ជុងហ្គុក មិនស្រណុកចិត្តឃើញគេគេងយូរបែប នេះគ្រែងឡ៎មិនស្រួលខ្លួនទើបឆ្លៀតសួរនាំមុននិង ចេញទៅធ្វើការ ។
"ថេហ៍...ថេហ្យុហា៎..."
"ហឹម?" ថេហ្យុង តបគ្រាន់តែមិនចង់បើកភ្នែក ។
"អូនមិនស្រួលខ្លួនឬអត់?"
"អត់ទេ"
"ប្រាកដ?"
"អឹម"
"បងទៅធ្វើការហើយ មិនស្រួលត្រង់ណាប្រញាប់ទាក់ទងទៅបងណា"
"អឹម" ថេហ្យុង ងក់ក្បាលតិចៗ ជុងហ្គុក អោនមក ថើបហើយក៏ចេញទៅតែម្តង ។
គ្រាន់តែ ជុងហ្គុក ចេញទៅផុត ថេហ្យុង ក៏ងើបទៅរៀបចំខ្លួនដើម្បីទៅហាង ទៅរកមិត្ត ទៅដើរខាង ក្រៅដើម្បីកុំអោយគិតច្រើន រាល់ថ្ងៃគេក៏មិនបាននៅ ខាងពេញមួយថ្ងៃដែរ ហាង Wedding dress មិនមែនហាងសម្លៀកបំពាក់ធម្មតាដែលមានភ្ញៀវចេញចូលរាល់ថ្ងៃនោះទេ ។
ចុះមកខាងក្រោមហួសទៅចង្ក្រានបាយដើម្បីរកអីញាំទ្រាប់ពោះបន្តិចមុននិងចេញទៅក្រៅ អ្នកមីង របស់គេក៏នៅក្នុងចង្ក្រានបាយដែរ ។
"អ្នកមីង កំពុងធ្វើអី?" គ្រាន់តែលឺសម្លេង ថេហ្យុង អ្នកស្រីជេហុី ដូចជាភ្ញាក់ផ្អើលប្រញាប់ប្រញាលយក របស់ទុកដាក់សឹងមិនទាន់ ។
"ថេហ្យុង! មករកអីហាស?"
"គឺខ្ញុំមករកអីញាំ អ្នកមីងធ្វើអី?"
"យើងឆុងតែអោយលោកបង ថ្ងៃនេះឯងមិនទៅណាទេឬ?"
"ទៅបន្តិចទៀតនេះ ខ្ញុំអោយមិត្តមកទទួល"
"ចុះប្តីឯង?"
"គាត់ទៅធ្វើការបាត់ហើយ ហឹម...ម្សៅអីប្រឡាក់..." មិនទាន់និយាយចប់ផងក៏ត្រូវអ្នកស្រី ជេហុី កាត់សម្តី ។ ដោយសារប្រញាប់ពេកម្សៅថ្នាំ ប្រឡាក់ពេញតុអស់ ។
"នែ៎! គ្មានស្អីទេ ឯងចង់ធ្វើស្អីក៏ធ្វើចុះ"
"ខ្ញុំដឹងហើយ" ថេហ្យុង មិនចាប់អារម្មណ៍ខ្វល់ច្រើន គេរកនំបុ័ងខ្លះជាមួយពងមាន់ចៀនញាំបន្តិច ហើយរង់ចាំអោយមិត្តរបស់គេមកទទួល ។

ម្ចាស់គ្រងបេះដូង (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin