Ep4: មិនការ

Start from the beginning
                                    

«សួស្តីបង Tae បងសង្ហារណាស់ដឹងទេ» GechBin និយាយសរសើរពីរូបរាងរបស់រាងតូច

«អរគុណ ម៉ាក់ខ្ញុំទៅក្រៅមួយភ្លេត» Taehyung និយាយអរគុណទៅកាន់ GechBin តែមិនបានមើលមុខទេ ហើយក៏សុំអ្នកស្រី Kim ទៅក្រៅតែ....

«មិនបាច់នៅទីនេះហើយ ម៉ាក់ចង់និយាយរឿងការ» អ្នកស្រី Kim ឃាត់មិនឲ្យរាងតូចទៅ ចំណែកឯ GechBin វិញដំបូងរកអន់ចិត្តដែលតែពេលអ្នកស្រី Kim ឃាត់ Taehyung ក៏រំភើបមកវិញ

«ខ្ញុំប្រាប់ម៉ាក់ហើយតើថាខ្ញុំមិនការបើអ្នកម៉ាក់ទៅដណ្តឹងកូនគេការខ្លួនឯងទៅ» Taehyung នៅតែនិយាយដដែលៗថាមិនការតែនៅតែបង្ខំមិនហត់ទេឬបង្ខំរាល់ថ្ងៃនេះ

«ម៉ាក់ក៏បាននិយាយដូចគ្នាបើមិនការអ្នកដែលឯងស្រឡាញ់វាទៅជាយ៉ាងណា» អ្នកស្រី Kim បើ Taehyung មិនទុកមុខឲ្យគាត់ គាត់ក៏លះទៅវិញដែរ

«ម៉ាក់ធ្វើបានខ្ញុំក៏ធ្វើបាន ចំណែកនាងមនុស្សប្រុសដែលនាងចាប់អារម្មណ៍ច្រើនណាស់កុំមកស្រឡាញ់ខ្ញុំ» Taehyung និយាយជាមួយអ្នកស្រី Kim តែភ្នែកដៀមទៅកាន់ GechBin

«ឯងគ្មានសិទ្ធិថាឲ្យក្មួយ GechBin ទេ បើឯងនៅតែជំទាស់យើងចាក់ការមែនទែនហើយ» អ្នកស្រី Kim ដំណោះស្រាយបែបនេះវាមិនល្អទេតែជាជម្រើសល្អសម្រាប់គាត់

«ម៉ាក់ក៏គ្មានសិទ្ធិថាឲ្យមនុស្សដែលខ្ញុំស្រឡាញ់ដែរ បើខ្ញុំគ្មានសិទ្ធិថាឲ្យនាងនោះ» Taehyung បើគេនិយាយពីនាងមិនបាន ម៉ាក់របស់គេក៏និយាយពី Jungkook មិនបានដូចគ្នា

«បានហើយ អ្នកមីងបង Tae អារម្មណ៍មិនល្អ ឲ្យគាត់ចេញក្រៅទៅ» GechBin ធ្វើជាចិត្តល្អយកចិត្តរបស់អ្នកស្រី Kim

«មាយារបស់នាងប្រើបានតែជាមួយអ្នកម៉ាក់របស់ខ្ញុំទេចាំទុក ខ្ញុំចេះមាយាជាងនាងទៀត» Taehyung មើលកាយវិការរបស់ GechBin ហើយនិយាយដៀមដាម

«មាយាអីទៅបង Tae អូនមិនយល់ទេ» GechBin នាងដឹងច្បាស់ថារាងតូចថាឲ្យខ្លួនទើបរកលះនិយាយរឿងផ្សេង

«នាងគួរតែដឹងហើយព្រោះនាងមិនមែនក្មេងបៀមដៃ» Taehyung និយាយហើយក៏ដើរចេញទៅបាត់

៚Taehyung បានណាត់ Jungkook ដើម្បីនិយាយគ្នាពីរឿងរ៉ាវរបស់ពួកគេ ម្នាក់ៗសុទ្ធតែត្រូវគ្រួសារបង្ខំ៚

«អតីតជាតិ» (END)Where stories live. Discover now