ភាគទី30 : ស្មានមិនខុសមែន

Start from the beginning
                                    

    ផែនការរៀបចំទុកជាស្រេច ការប្រជុំភ្លាមៗកើត ឡើងដោយសារ ជេហា បានរៀបចំគម្រោងរួចទៅហើយ ។ លើកនេះ ជុងហ្គុក នៅប៊ូសាន នាយឆ្មក់ ធ្វើបាប ជុងហ្គី ហើយយកឯកសារមកជារបស់ខ្លួនឯង ឡើងជាដំណាងអោយអគ្គនាយកសម្រាប់ការប្រជុំលើកនេះជាមួយឯកសារក្នុងដៃដើម្បីបញ្ជាក់ថា អគ្គនាយករាល់ថ្ងៃអសមត្ថភាពហើយការពិភាក្សារឿង អ្នកឡើងកាន់ដំណែងនិងត្រូវគិតគូឡើងវិញ ។ ហើយផែនការនេះគឺ លី សុងអា ជាអ្នកចាត់ចែងអោយនាយដោយផ្ទាល់ ។
    ហេតុផលដែលនាយឆ្មក់ពេល ជុងហ្គុក មិននៅព្រោះនាយដឹងថា ជុងហ្គុក អាចយករួចខ្លួនបាន ហើយ ជុងហ្គី គឺងាយធ្វើបាបជាងឆ្ងាយណាស់ ។
    ជុងហ្គី ហៅអោយ ជុងហ្គុក មកវិញតែនាយទៅ ប្រជុំក៏ដើម្បីកុំអោយ ថេហ្យុង សង្ស័យ ពេលមកដល់ សេអ៊ូលវិញ ជុងហ្គុក អាចទៅសម្រាកបានដោយ ជុងហ្គី ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន ។
    ក្រុមអ្នកតាមដានបាន តាម ជុងហ្គី ជាប់រហូតរង់ចាំតែពេលវាយឆ្មក់នាយតែប៉ុណ្ណោះ ។
   ជុងហ្គុក ជាមួយ ថេហ្យុង បានមកដល់សេអ៊ូលវិញ ម៉ោង 2យប់ឯណោះ នាយតូចគេលក់ពីពេលណាក៏មិនដឹង ចំណែក ជុងហ្គុក មិនបានទៅផ្ទះទេ នាយបានទៅកក់សណ្ឋាគារមួយកន្លែងដើម្បីសម្រាក មកដល់ទើបនាយដាស់គេអោយភ្ញាក់ ។
    "ថេហ៍..."
    "ហឹម?"
    "ដល់ហើយ"
    "ហាស...ដល់ហើយឬ?"
    "សម្រាកនៅសណ្ឋាគារមួយយប់សិនណា យប់ជ្រៅណាស់ហើយ"
    "ហឹម..." ថេហ្យុង មមីមមើចុះពីឡានទៅទាំងងងុយ ទៅដល់បន្ទប់សម្រាកគ្រាន់តែដោះអាវក្រៅ ជាមួយស្បែកជើងចេញហើយក៏ឡើងទៅគេងបន្ត ជុងហ្គុក ក៏ដូចគ្នា ដោយសារតែហត់ផងក៏គេងទាំងអស់គ្នាតែម្តងទៅ ។
  
    ថ្ងៃបន្ទាប់! នៅពេលព្រឹក ជុងហ្គុក ភ្ញាក់លឿនគួរ សមដែរ នាយបាន Note ទុកអោយ ថេហ្យុង ពេលភ្ញាក់ពីគេងខលអោយអ្នកផ្ទះមកទទួលឬជិះតាក់សុីទៅ វិញបានព្រោះនាយទៅក្រុមហ៊ុនមុន ។ តែតាមពិតនាយបើកឡានទៅគេងនៅផ្ទះវិញតាំងពីប្រលឹមហើយអោយ ជុងហ្គី ប្រើឡានដើម្បីទៅក្រុមហ៊ុននៅព្រឹកនេះ ។
    ឡានបើកចេញបានប៉ុន្មានមកមានអារម្មណ៍ថា មានអ្នកតាមបានជា ជុងហ្គី បើកបង្វែងផ្លូវចង់ដឹងថាគេតាមនាយមែនឬអត់? សារបានលោតចូលមកមួយប្រាប់អោយនាយទៅជួប ។
    «ជុងហ្គីហ្យុង មករកខ្ញុំនៅម្តុំ xxxx មានការបន្ទាន់ ជុងហ្គុក»
    "មានការអី?" ជុងហ្គី បានខលទៅបញ្ជាក់តែនាយ មិនបានទទួលដោយសារតែគេងលក់ថែមទាំងបិទសម្លេងទូរសព្ទទៀតផងព្រោះមិនចង់អោយអ្នកណា មករំខាននាយគេង ។
    ដោយសារនាយមិនទទួល ជុងហ្គី ក៏ទៅតាមដែល នាយបានប្រាប់ព្រោះគិតថា ជុងហ្គុក ប្រហែលជាមានការសំខាន់អ្វីប្រាប់នាយ ហើយនាយក៏បានទាក់ទងទៅ មីនហ្យូ ដូចគ្នា ។
    មកដល់ទីតាំងបានប្រាប់ វាស្ងាត់និងមានមនុស្សប្រុសម្នាក់តែងខ្លួនរបៀប ជុងហ្គុក អង្គុយបែរខ្នងលើ បង់មួយនៅទីនោះ វាជារបៀបសួរច្បារដែលគេទុក ចោលមិនមានអ្នកមកនោះទេ ។ ជុងហ្គី ចុះពីឡានទៅ ដើម្បីសួរនាំនាយថាមានរឿងអី? គ្រាន់តែចុះពីឡាន ភ្លាម មិនដឹងមនុស្សមកពីមួយចេញមកមួយក្រុម សម្តៅមករកនាយតែម្តង ។
    "ជុងហ្គុក...?"
    "មិនមែនទេ"
    "ពួកឯងជាអ្នកណា?"
    "ចាប់វាទៅ"
    "នែ៎...ធ្វើស្អី? លែងយើង...អ្ហាក៎" គ្នាពួកវាចាប់ផ្តើមព្រួតវាយនាយយ៉ាងដំណំ ហើយចូលទៅក្នុងឡានយកឯកសារដែលនាយដាក់តាមខ្លួនទៅជាមួយផង ។
    "ក្មេងល្ងង់ ទ្រាំបន្តិចទៅ បន្តិចទៀតបានស្លាប់ជុំគ្រួសារហើយ" នាយម្នាក់នោះបន្លឺឡើងខណៈដែល នាយមានពាក់ម៉ាសនិងវែនតាខ្មៅដើម្បីបិទបាំងមុខ មាត់របស់ខ្លួន ។
   
    "ជុងហ្គុក ហា៎! ជុងហ្គុក កូនភ្ញាក់ឡើង"
    "ហឹម...ម៉ាក់?"
    "ភ្ញាក់អោយឆាប់ឡើង នេះគេខលមកសឹងផ្ទុះទូរ សព្ទហើយណា"
    "មានអីហេសម៉ាក់?"
    "មីនហ្យូ អោយកូនឯងរៀបចំខ្លួនទៅប្រជុំ គេកំពុង មកទទួលហើយ"
    "អើយ...ម៉េចចឹងម៉ាក់? ចុះបងប្រុស?" 
    "គ្មានពេលទេ លឿនឡើង"
    "អា៎...ទៅហើយៗ" ជុងហ្គុក ងើបមីងមាំងទៅរក រៀបចំខ្លួន ។ គិតមិនខុសមែនថាមានរឿង ព្រោះតែការប្រជុំរៀបចំនៅថ្ងៃសុក្រប៉ុណ្ណោះព្រោះតែនាយ មានកាលវិភាគធ្វើការតែ 3ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now