Ep3: ថ្ងៃប្រឡង

Start from the beginning
                                    

«ពិតមែនឬបង? ចឹងប្រាកដជាជាប់ហើយ បង Jung ជួនអូននឹងបង Tae ទៅញុំាអីតិចមកណា ទុកថាជាការជប់លៀងដែលបង Tae ប្រឡងចេះ ណាៗ» Taehyu ទៅរំអុកឲ្យរាងក្រាស់ជួនទៅញុំាអីព្រោះអង្គុយចាំឡើង 4 ម៉ោង ឃ្លានបាយណាស់

«តោះបងអ្នក pay ណា តោះ Tae» Jungkook ក៏មិនប្រកែកដែលទុកថាជាការជប់លៀងដែលសង្សារប្រឡងចេះ

«តោះ អូនឃ្លានហើយ» Taehyung

៚Taehyung & Jungkook & Taehyu អង្គុយញុំាបាយនៅកន្លែងអាហារដ្ឋានមួយយ៉ាងរីករាយ មើលទៅពួកគេម្នាក់ៗសប្បាយណាស់៚

«បង Jung ម៉ាក់ប៉ាថាពេលបង Tae រៀនចប់ឲ្យការហើយបងគិតយ៉ាងម៉េច ខ្ញុំមិនចង់បានបងថ្លៃអ្នកផ្សេងក្រៅពីបងទេ» Taehyu សុខៗក៏និយាយចេញមកព្រោះក្នុងចិត្តកំពុងគិតបើ Taehyung ការចុះ Jungkook ធ្វើយ៉ាងម៉េច?

«ចុះ Yu គិតថាបងព្រមឲ្យអូន Tae ការហេ៎?» Jungkook សន្យារជាមួយគ្នាហើយទោះបីជាដល់ទីបញ្ចប់យ៉ាងណាក៏មិនក្បត់សន្យាដែលត្រូវតែនាំកូនគេរត់ឲ្យបាន

«អូនជឿជាក់លើបង Jung ព្រោះបង Jung ស្រឡាញ់បង Tae ពិតៗ no fake » Taehyu ទោះបីជាគេនៅក្មេងតែគេពិតជាស្រឡាញ់ស្នេហារបស់បងខ្លួនណាស់មិនដែលចេះឈ្លោះគ្នាទេស្រឡាញ់គ្នាខ្លាំងទៀតផង

«ចឹងបានសមជាប្អូនថ្លៃរបស់បង» Jungkook ញញឹមដាក់ Taehyu បើគ្រួសាររបស់គេទាំងពីរបានពិត yu មិនដឹងល្អយ៉ាងណាទេ

«នាំអូនញុំាឲ្យច្រើនៗណាបង Jung អូននៅឃ្លានច្រើនទៀត» Taehyu អង្អែលពោះហើយធ្វើភ្នែកគេស្រឡាញ់ Jungkook ត្រង់នេះឯងពូកែតាមចិត្ត

«បានហើយ Yu ឈប់និយាយបានហើយ ហើយឆាប់ញុំាបាយទៅត្រជាក់អស់ហើយ បងក៏ចឹងដែល Jung ដឹងហើយឮហើយថា Yu និយាយច្រើនតែនៅតែនិយាយជាមួយ» Taehyung ដាក់ម៉ាប្រាវពីរនាក់ប្អូនថ្លៃបងថ្លៃក៏ឈប់និយាយនាំគ្នាញុំាបាយហើយគេចពីភ្នែករបស់ Taehyung ដែលកំពុងសម្លក់

«ឃើញទេ Yu បងរបស់អូនកាចណាស់» Jungkook អោនក្បាលទៅជិត Yu ហើយក៏និយាយប្រាប់តិចៗតែនៅមិនឆ្ងាយពីគ្នាទេ Taehyung អាចស្តាប់ឮ

«មែនហើយបង Jung បង Tae មិនដែលចឹងទេ តែលើកនេះខ្លាចូលខ្លួនច្បាស់ណាស់» Taehyu ក៏អោនក្បាលទៅវិញហើយនិយាយតបតគ្នា

«អតីតជាតិ» (END)Where stories live. Discover now