Ep2: 2 ឆ្នាំ

Start from the beginning
                                    

«បាទ? អូនសួរមក ១០០ សំណួរក៏បានដែលឲ្យតែអូនសួរ បងឆ្លើយទាំងអស់» Jungkook សម្រាប់អូនគឺពិសេសជាងគេ 🥰

«ម៉ាក់ប៉ាអូននឹងរកគូឲ្យអូននៅពេលអូនរៀនចប់បងគិតយ៉ាងម៉េច? វាមិនយូរទេ Jung នៅតែកន្លះឆ្នាំទៀតអូនរៀនចប់ហើយ» Taehyung ចំពោះគ្រួសារកាន់តែជំទាស់កាន់តែបង្ខំ

«ប៉ាម៉ាក់បងក៏ដូចគ្នា នៅពេលអូនរៀនចប់បងក៏ឈប់ធ្វើការជាគ្រូបង្រៀនដូចគ្នា ហើយពួកយើងទៅនៅជាមួយគ្នាទៅណា Tae? អូនព្រមទេ?» Jungkook ចង់នាំកូនគេរត់ហ៎ 😭

«អូនជឿលើបងអូនតាមបងគ្រប់យ៉ាង អូនមិនស្រឡាញ់អ្នកណាក្រៅពីបងទេ» Taehyung ទោះបីជាជាតិនេះមិនបាននៅជាមួយគ្នាជាប្តីប្រពន្ធសូមផ្សងជួបជាតិក្រោយទៀត

«បងអរគុណណាស់ដែលជឿជាក់លើបង ជាតិនេះទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏បងមិនឈប់ស្រឡាញ់អូនដែរ បេះដូងបងប្រគល់ឲ្យអូនអស់ហើយ ជាតិនេះយើងមិនបានក្លាយជាប្តីប្រពន្ធជាតិក្រោយបងនឹងតាមញ៉ែអូនធ្វើជាប្រពន្ធទៀត បងសូមផ្សងជួបអូនគ្រប់ៗជាតិ» Jungkook ជាតិនេះសុខចិត្តនៅជាមួយគ្នាដោយលាក់លៀមតែបើមានជាតិក្រោយសូមកុំឲ្យបែបនេះទៀត

«បេះដូងអូនក៏ប្រគល់ជួនបងអស់ដែរ ជាតិនេះអូនសុខចិត្តលំបាកជាមួយបងបើមានជាតិក្រោយហើយបងញ៉ែអូន អូននឹងព្រមស្រឡាញ់បងទៀត....ហាស» Taehyung វាត្រឹមតែជាការស្រមៃតែប៉ុណ្ណោះព្រោះគ្មានអ្នកណាមើលឃើញពីអនាគតកាលទេ

«អូនលះបង់គ្រប់យ៉ាងជាមួយបងហើយ បងគ្មានថ្ងៃទៅចោលអូនទេ បើម៉ាក់ប៉ាអូននឹងម៉ាក់ប៉ាបងបង្ខំឲ្យកាលពេលណាយើងនឹងទៅជាមួយគ្នាពេលនោះ» Jungkook ពួកគេសុខចិត្តចោលគ្រប់យ៉ាងទាំងអស់ឲ្យតែបាននៅជាមួយគ្នាជាគ្រួសារតូចមួយគឺអស់ចិត្តហើយ

«ចុះបងចង់ទៅនៅឯងណា?» Taehyung

«បងបានសន្សំលុយទិញផ្ទះមួយនៅជិតឆ្នេរសមុទ្រពួកយើងនឹងទៅនៅទីនោះជាមួយគ្នា ហើយសាងគ្រួសារតូចមួយ» Jungkook លុយដែលបើកបានរាល់ខែនាយមិនចាយវាយផ្តេសផ្តាសទេព្រោះខ្លាចពេលមានបញ្ហាដោះស្រាយមិនបាន រាងក្រាស់នាយសន្សំលុយហើយទិញបានផ្ទះនៅជិតមាត់ឆ្នេរនាយលួចទិញស្ងាត់ៗមិនបានប្រាប់អ្នកណាទេ

«អតីតជាតិ» (END)Where stories live. Discover now