Ep1: រវាងបងនឹងអូន

Start from the beginning
                                    

«បាទលោកគ្រូសង្ហារ» Taehyung ញញឹមរួចបន្តញុំាបាយជាមួយរាងក្រាស់រហូតដល់ម៉ោងចូលរៀនវិញ

៚Taehyung នឹង Jungkook ស្រឡាញ់គ្នាណាស់តែគ្រួសារទាំងសងខាងមិនឲ្យទាក់ទងគ្នាទេ គ្រប់ពេលដែលពួកគេជួបគ្នាគឺសុទ្ធតែលួចចេញពីផ្ទះ។ ទោះបីជាគ្រូនឹងសិស្សនឹងគ្នាក៏ដោយក៏ពួកគេមិនខ្វល់ថាមនុស្សខាងក្រៅនិយាយយ៉ាងម៉េចខ្លះដែលសំខាន់សេចក្តីសុខរបស់ពួកគេស្ថិតនៅលើពួកគេផ្ទាល់៚

៚ផ្ទះត្រកូល Jeon៚

«កូន Jung ម៉ាក់មានរឿងចង់និយាយជាមួយ» អ្នកស្រី Jeon និយាយប្រាប់កូននៅវង់អាហារពេលល្ងាច

«បាទ អ្នកម៉ាក់មានប្រសាសន៍មក» Jungkook ទោះបីជាដឹងហើយថាគ្រួសាររបស់ខ្លួនមិនស្រឡាញ់ Taehyung ក៏ Jungkook នៅគោរពឪពុកម្តាយដែរ

«ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយអំពីរឿងដែលឯងទៅពាក់ព័ន្ធជាមួយ Kim Taehyung នោះ?» អ្នកស្រី Jeon បានប្រាប់ឲ្យ Jungkook ផ្តាច់ទំនាក់ទំនងជាមួយ Taehyung តាំងពីទាក់ទងបាន 2 ខែម្លេះ

៚មូលហេតុនោះព្រោះគ្រួសារទាំងពីរនេះធ្លាប់មានជម្លោះជាមួយគ្នា ហើយមិនមែនតែហេតុផលនេះទេដែលធ្វើឲ្យពួកគាត់មិនឲ្យកូនទាក់ទងគ្នា ហេតុផលដែលសំខាន់គឺពួកគាត់ចង់ឲ្យកូនដើរផ្លូវល្អរៀបការជាមួយអ្នកមានទ្រព្យដើម្បីកែប្រែជីវភាព។ អាចថាមកពីស្រឡាញ់កូនខ្លាំងពេកក៏បានដល់ថ្នាក់បិទសិទ្ធិកូនគ្រប់យ៉ាង៚

«ម៉ាក់រឿងនេះកូនសុំចុះពួកកូនស្រឡាញ់គ្នា ម៉ាក់មិនយល់ពីកូនបន្តិចសោះឬ?» Jungkook បើស្រឡាញ់កូនណាស់ចាំបាច់បំបែកបំបាក់កូនធ្វើអ្វី?

«យល់ហេ៎? ចុះឯងមានយល់ពីម៉ាក់ទេ? គេល្អពិនណាទើបឯងលង់ងើបក្បាលមិនរួចនេះហា៎?» អ្នកស្រី Jeon ឲ្យតែនិយាយពីរាងតូចគ្រួសារនេះមិនដែលត្រូវគ្នាទេ ចំណែកឯគ្រួសារ Taehyung ឲ្យតែនិយាយពី Jungkook ក៏មិនដែលត្រូវគ្នាដែរ

«គេល្អខ្លាំងណាស់ម៉ាក់មិនដឹងទេ កាលដែលកូនស្រឡាញ់គេព្រោះគេជាមនុស្សល្អ ម៉ាក់បើកចិត្តទទួល Tae ខ្លះទៅ ខ្ញុំមិនការជាមួយអ្នកណាក្រៅពី Kim Taehyung ទេម៉ាក់ចាំឲ្យច្បាស់~~» Jungkook ពួកគេបានសន្យាហើយទោះបីជាមានរឿងអ្វីក៏ដោយក៏មិនបោះបង់ចោលគ្នាដែរ

«អតីតជាតិ» (END)Where stories live. Discover now