" កូនឡើងចុះរាប់ភ្លេចហើយមិនដែលឃើញកើតអ្វីផង " អាល្អិតងើបមុខមើលលោកប៉ាញាក់ស្មាតមាត់អោយប៉ប៉ោច តិចច្រឡំថាគេខ្លាចរអាជាមួយក្រសែភ្នែកដែល ជុងហ្គុក កំពុងសម្លឹងមើលមកនោះគឺច្រឡំធំហើយនេះគឺ ថេវ៉ុន មិនមែន ជុងវ៉ូ នោះទេ ។
" ហឹស... ប៉ាមិនប្រកែកទៀតឡើយ ប្រាប់មកក្មេងនោះទៅណាហើយ? " ថេវ៉ុន គ្រាន់តែឮ ជុងហ្គុក សួរភ្លាមគេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ប៉ុន្តែក៏ពង្រឹងខំធ្វើខ្លួនឯងដូចធម្មតាទាំងដែលខួរក្បាលដោតទៅសំណួរថា ជុងហ្គុក បានដឹងរឿងមកពីណាបើគេនិយាយគ្នាជាមួយ ជុងវ៉ូ តែពីរនាក់នៅក្នុងបន្ទប់ហ្នឹង ។
" ក្មេងមួយណា? ទីនេះមានតែកូនម្នាក់ឯងទេ "
" ក្មេងដែលមានមុខមាត់ដូចជាកូន ប៉ាបានឃើញឥឡូវនេះគេទៅណាហើយ? " ច្បាស់ប្រាកដមួយរយភាគរយថា ជុងហ្គុក បានឃើញ ជុងវ៉ូ ថេវ៉ុន ក៏គ្មានអ្វីត្រូវនិយាយកុហកក្រៅតែពីឆ្លើយប្រាប់ការពិតតែប៉ុណ្ណឹង គេខ្ជិលនិយាយអ្វីវែងឆ្ងាយណាស់ ប្រាប់អោយចំៗតែម្តងទៅព្រោះតែគេចង់ដឹងអំពីទំនាក់ទំនងរវាង ជុងវ៉ូ ដូចគ្នាវាមិនដែលនៅសុខៗស្រាប់តែជួបមនុស្សមានអាយុស្មើខ្លួនហើយមានមុខមាត់ដូចគ្នាស្ទើរតែបែងចែកមិនចេញ ថានរណាជានរណានោះទេ ។
" ផ្ទះរបស់គេ!! "
" ផ្ទះគេនៅឯណា? នាំប៉ាទៅរកឥឡូវនេះ ពេលនេះ!! " ជុងហ្គុក ចំកោងខ្នងចាប់ស្មាកូនប្រុសអង្រួនសួរចង់ដឹងឮដោយភាពអន្ទះអន្ទែង នៅដាក់កំហិតបញ្ជាថែមទៀតផង ប៉ុន្តែធ្វើយ៉ាងម៉េចនឹងទៅផ្ទះរបស់ ជេហា កើតនោះបើ ជុងវ៉ូ មិនបានប្រាប់ថានៅឯណាគ្រាន់តែនិយាយថានៅម្តុំវិមាននេះ ។
" កូនមិនស្គាល់ គេគ្រាន់តែប្រាប់ថាផ្ទះនៅម្តុំនេះហើយជាអ្នកចំណូលថ្មីទើបផ្លាស់ចូលមកនៅ "
" មកតាមប៉ា!! " ទទួលបានចម្លើយ ជុងហ្គុក រហ័សអូសដៃ ថេវ៉ុន ចេញទៅជាមួយអាល្អិតស្ទើរតែតាមដំណើរមិនទាន់ព្រោះជំហានរបស់ ជុងហ្គុក វែងៗពេកគេខំប្រឹងរត់ផង ដើរផងសឹងដាច់ជើងទម្រាំចុះទៅដល់ជាន់ខាងក្រោម ។
SKIP
ក្រាក... ក្រឹប!!
" ជុងវ៉ូ ក្មួយ!! " គ្រាន់តែបើកទ្វារចូលផ្ទះភ្លាម ជេហា ប្រញាប់រត់ចូលមកអោប ជុងវ៉ូ ដោយក្តីបារម្ភ ។ នៅកន្លះម៉ោងមុនគេមកដល់ផ្ទះឃើញ មីនជូ អង្គុយយំហើយប្រាប់ថាបាត់គេ ជេហា ភ័យញ័រដៃជើងទទ្រើក គេបារម្ភខ្លាចក្រែងមានជនខិលខូចចាប់ ជុងវ៉ូ យកទៅខ្វេះយកគ្រឿងក្នុងដើម្បីលក់ ព្រោះរឿងបែបនេះវាធ្លាប់កើតឡើងតែជាញឹកញយ ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
ភាគទី៦៤:ខ្ញុំមកយកកូនទៅវិញ!!
Start from the beginning
