« ហឹមគេងទៀតចុះបងមិនរំខានទៀតទេ...ជុប! »
នាយថាហើយក៏អោនថើបថ្ពាល់ទន់រលោងបន្ដិចរួចក៏ប្រាស់ខ្លួនចេញពីរាងកាយអាក្រាតរបស់ឆេយ៉ុនក្រោកដើរចូលទៅក្នុងបន្ទប់ទឹកទាំងសភាពស្រាតគ្មានអ្វីបិទបាំង។

« ហឹម៎!..រាងសង្ហារណាស់អនាគតប្ដីខ្ញុំ »ឆេយ៉ុនញេចមាត់ញញឹមព្រមទាំងលាន់មាត់តិចៗដោយក្រសែរភ្នែកដៀងភ្នែកសម្លឹងមើលរាងកាយមាំអាក្រាតដើរចូលបន្ទប់ទឹកអំបាញ់មិញ ។

................

2ថ្ងៃក្រោយមក
    ក្រឡេកមកជីមីនឯនេះវិញគេបានធូរស្រាលចិត្តជាងប៉ុន្មានថ្ងៃមុនច្រើនណាស់ហើយពេលនេះក៏ចុះមកជួយធ្វើកិច្ចការផ្ទះតាមធម្មតាព្រោះតែជារៀងរាល់ថ្ងៃចន្ទ័សុក្រគេទំនេរទៅរៀនតែសៅរ៍អាទិត្យទេ។

« ជីមីន!..កាលពីប៉ុន្មានថ្ងៃមុនមានរឿងអីហ្ហាស៎អាចប្រាប់បងបានទេ?បងឃើញឯងដូចជាមិនសូវស្រស់បោះសោះតាំងពីមកពីកម្មវិធីយប់នោះហើយ »ជីនឆ្លៀតឪកាសសួរក្រោយឃើញទឹកមុខជីមីនរាងគ្រាន់បើជាងម្សិលម្ងៃ ។

« គឺគ្មានអីទេបង!...អរ៎ត្រូវហើយ!...ខ្ញុំសម្រេចចិត្តហើយថានឹងទៅដាក់ពាក្យហាត់ការនៅក្រុមហ៊ុនផ្សេងវិញម្ដងព្រោះមិនចង់តស៊ូឥតអំពើទៀតទេបើតាមមើលទៅលើកនេះបែបមិនជាប់ដូចតែលើកមុនៗហ្នឹងឯង »ជីមីននិយាយទាំងទឹកមុខស្រពាត់ស្រពោនជីនឃើញដូច្នេះក៏យល់សភាពការណ៍ភ្លាមថាប្រាកដជាមានបញ្ហាអីចំពោះប្អូនខ្លួនហើយ ។

« មិនអីទេ!បងចាំគាំទ្រឯងជានិច្ចណាមួយប្ដូរកន្លែងក៏ល្អព្រោះសម្ថតភាពឯងមិនមែនទុកសម្រាប់ឲក្រុមហ៊ុននោះមកមើលស្រាលនោះទេ »ជីននិយាយលើកទឹកចិត្ត

« បាទបង!...រីងៗ!រឺង!រឺង »រំពេចនោះសម្លេងទូរសព្ទដៃរបស់ជីមីនបានបន្លឺឡើងធ្វើឲនាយភ្ងាក់ខ្លួនព្រើតរហ័សលើកយកមកមើល ។

« នរណាខលមកឬ? »ជីនសួរ

« អត់ដឹងដែលព្រោះលេខមិនស្គាល់ »ជីមីនតបហើយក៏ចុចទទួល ។

មមាចប្រលែងភ្លើង🔥Where stories live. Discover now