⌛ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔ភាគ5

9 2 0
                                    

ក្រោយពីទៅផ្ទះវិញរាងតូច Sunចូលទៅបន្ទប់ហើយអង្គុយញញឹម នឹកស្រម៉ៃនៅពេលថ្ងៃបុណ្យ ពួកគេទាំងពីរបណ្ដើរគ្នាយ៉ាងត្រសង នៅក្នុងពិធីបុណ្យ ។

នៅពេលកំពុងតែនឹកស្រម៉ៃធ្វើឲ្យនាងអៀននោះលោកតារបស់នាងក៏មកគោះទ្វា ។

<<Sun អ៊ុំប្រុសអ៊ុំស្រីចៅមកលេង ចៅចេញមកក្រៅបន្តិចមក>>តារបស់នាងបានគោះទ្វាហៅនាងតិចៗ

<<ចា៎សលោកតាខ្ញុំចេញទៅហើយ≥>នាងដែរទើបតែភ្ញាក់ពីការស្រម៉ៃនោះ ក៏នៅតែមុខក្រហមមិនបាត់

<<ជំរាបសួរលោកអ៊ុំទាំងពីរ>>នាងតូចSunឱនគោរពយ៉ាងសមរម្យ

<<ហ៊ឹម...តើក្មួយគិតថាចង់នៅទីនេះរហូតមែនទេ?>>អ៊ស្រីសួរ ទាំងមុខក្រៀមក្រំ

<<ខ្ញុំគិតមកជាយូរហើយអ៊ុំស្រី ណាមួយលោកតាគាត់មានវ័យជរាហើយ ខ្ញុំចង់នៅមើលថែគាត់ ហើយខ្ញុំចង់មានការងារតិចតួចមួយ សម្រាប់ចិញ្ចឹមជីវិត អ៊ុំទាំងពីរទុកចិត្តចុះ >>នាងតូចSunញញឹមនឹងអរគុណពីទឹកចិត្តរបស់អ៊ុំរបស់នាងដែរគាត់មើលថែនាងតាំងពីឪពុកម្ដាយនាងចែកឋាន គាត់មិនដែរស្ដីបន្ទោស នឹងប្រើពាក្យពេជន៍ធ្ងន់លើនាងឡើយ ពួកគាត់តែងចាត់ទុក្ខនាងដូចទៅនឹងកូនស្រីរបស់គាត់ម្នាក់ដែរ ។

<<អ៊ុំយល់ បើអញ្ចឹងអ៊ុំសង្ឃឹមថាក្មួយនឹងឧស្សាហ៍ទៅលេងពួកអ៊ុំណា>>អ៊ុំប្រុសគាត់និយាយទៅកាន់នាងដោយស្នាមញញឹម

<<ចា៎ស លោកអ៊ុំ...អឺ...អ៊ុំប្រុសអ៊ុំស្រីអ្នកណាមកជាមួយពួកអ៊ុំដែរទៅ?>>នាងតូចសួរដោយចម្លែកនឹងអ្នកខាងក្រៅដែរពុំទាន់ឃើញមុខ

<<ក្មួយសម្ដៅលើប្រុសម្នាក់នៅខាងក្រៅនោះមែនទេ?>>អ៊ុំប្រុសសួរទៅកាន់នាង

<<អ៎...នេះពិតជាមិនស្គាល់បងពិតមែនឬ >>អ៊ុំស្រីសួរទៅនាងតូចដែរធ្វើមុខឆ្ងល់បានត្រឹមក្រវីក្បាលតិចៗ

<<Yookaiហា៎ចូលមកក្នុងបន្តិចមកកូន>>ដោយលឺសម្លេងម្ដាយហៅរាងក្រាស់ដែរនៅខាងក្រៅលេងជាមួយក្មេងៗនោះក៏រត់ចូលមក

<<ជំរាបសួរលោកតា សួស្ដី Sun>>នេះ...នេះ នាងមើលមិនច្រលំទេមែនទេហេតុអីគេមានមុខមាត់សឹងតែដូចបងYoongiម្លេះ

<<ហុឹម...ក្មួយ...Sun ...>>អ៊ុំប្រុស

<<ចា៎...ស...ចា៎ស...អ៊ុំ>>Sun

<<Sun នេះបងYoonkaiជាកូនប្រុសអ៊ុំ ដែរនៅបរទេសនោះអីគេត្រឡប់មកវិញហើយ>>អ៊ុំស្រីរបស់នាងប្រាប់ទើបនាងចាប់អារម្មណ៍

<<ចា៎ស...សួស្តីបងyoonkai រីករាយដែរបានជួប>>នាងតូចនិយាយដោយកាយវិការធ្វើមិនត្រូវ

<<សុំទោសដែរខ្ញុំមិនបានចេញមករាក់ទាក់អ៊ុំចឹងខ្ញុំធ្វើម្ហូបឲ្យច្រើនចាត់ទុក្ខថាជាការសុំទោស>>នាងតូចក៏ក្រោកចេញទៅធ្វើម្ហូប

<<ក្មេងម្នាក់នេះដូចជាមិនបានចោលចរិកឆាប់អៀននឹងទៀត>>អ៊ស្រីនាងនិយាយដោយក្រវីក្បាលញញឹមតិចៗ

<<Sunចាំបងជួយ ឲ្យបងជួយលាងបន្លែទេ>>នាយកម្លោះនិយាយដោយញញឹម

<<ចា៎ស...ចឹងសុំរំខាន...ជួយយកបន្លែលាងឲ្យខ្ញុំបន្តិចផងណាចា៎ស...>>នាងតូចនិយាយហើយក៏នាំគ្នាចាប់ផ្ដើមធ្វើអាហារពេលល្ងាច

<<ជិតរួចហើយ ចឹង...គួរហៅយ៉ាងម៉េចចេះ>>Sun

<<ហៅបងៗធម្មតាបានហើយ>>Yoonkai

<<ចា៎សចឹងបងគួរតែទៅតុអាហារមុនចុះខ្ញុំយកអាហារទៅតាមក្រោយ     អូយ៎...>>នាងតូចsunមិនប្រយ័ត្ននៅពេលដួសម្ហូបក៏ខ្តាតត្រូវដៃរលាក

<<យ៉ាងម៉េចហើយ...ម៉ោះចាំបងយកម្ហូបទៅវិញ>>បន្ទាប់ពីយកម្ហូបទៅរៀបចំកើតហើយគេក៏ត្រឡប់មកមើលរាងតូច

<<បងទៅញ៉ាំអាហារទៅខ្ញុំទៅលាងរបួសខ្លួនឯងបាន>>Sun

<<ម៉ោះចាំបងលាងរបួសឲ្យ >>Yoonkai

<<តែ....ខ្ញុំអាច...>>Sun

<<គ្មានតែអីទេលាងរបួសហើយអាលនឹងទៅញ៉ាំទាំងអស់គ្នា>>Yoonkaiបន្ទាប់ពីលឆងរួចពួកគេក៏នាំគ្នាទៅញ៉ាំអាហារ បន្ទាប់មកក៏ចូលទៅបន្ទប់រាងៗខ្លួន ដោយរាងក្រាស់Yoonkai នៅបន្ទប់ជិតរាងតូច

*តើពួកគាត់មានអីទាក់ទងគ្នាអត់ណ៎បានជាមានមុខមាត់សឹងតែដូចគ្នាបែបនេះ ខុសត្រង់ថា បងyoonkaiមានប្រជ្រុយត្រង់ចុងច្រមុះ ឬ ពួកគាត់ជាបងប្អូននឹងគ្នាមិនអាចទៅរួចទេ ឈប់គិតហើយទៅចូលគេងវិញនៅក៏នៅតែគិតមិនយល់ដដែល*បន្ទាប់ពីនោះទៅរាងតូចក៏ចូលគេងបាត់ទៅរង់ចាំថ្ងៃពិធីបុណ្យនៅថ្ងៃស្អែក

You've reached the end of published parts.

⏰ Last updated: Nov 15, 2022 ⏰

Add this story to your Library to get notified about new parts!

⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔Where stories live. Discover now