⏳ប្រើពេលវេលាចុងក្រោយដើម្បីឱបនាង😔💔ភាគ2

6 0 0
                                    

  
___ព្រឹកថ្ងៃថ្មី___

តាមការសន្យា ដោយនាយកម្លោះyoongiនៅរង់ចាំនាងតូចsunnyនៅ ផ្លូវចូលទៅក្នុងព្រៃ នៅក្បែរថ្មក្រោយដើមឈើដ៏ខ្ពស់ឈរយ៉ាងមាំដើម្បីផ្ដល់នៅម្លប់ដ៏ត្រជាក់សម្រាប់ មនុស្សនឹងសត្វបានជ្រក។  មិនឲ្យខកសម្ដីនាងតូចក៏ខំរូតរះរៀបចំខ្លួន ដើម្បីមកជួបគេ ដោយនាំយកនៅអាហារខ្លះមកឲ្យនាយកម្លោះyoongiផងដែរ បន្ទាប់ពីរៀបចំហើយនាងបម្រុងចេញទៅតែលោកតារបស់នាងសួរ។

<<Sunny ចៅទៅណានឹង>>លោកតាSun

<<ចា៎សលោកតា Sunចង់ទៅដើរលេង ចៅទៅមិនឆ្ងាយទេនៅជិតៗនេះឯង>>នាងតូចប្រាប់ទៅជីតាទាំងកំពុងពាក់ស្បែកជើង

<<ហឹម...ចឹងទៅចុះតែប្រយ័ត្នខ្លួនផងណា>>ផ្ដែផ្ដាំចៅខ្លួនហើយនាងតូចក៏រត់សម្ដៅទៅរកព្រៃដែររាងក្រាស់រស់នៅ

<<បងប្រុស បងមកចាំខ្ញុំឬ ខ្ញុំសប្បាយចិត្តណាស់នេះខ្ញុំរបស់ផ្ញើឲ្យបង>>នាងតូចក៏ហុចប្រអប់មួយឲ្យទៅគេ

<<បងបើកមើលហើយណា>>yoongiសួរនាងតូចក៏ងក់ក្បាលបញ្ជាក់

<<បងសាកញ៉ាំទៅ >>នាងតូចsunny នឹងគេក៏អង្គុយនៅក្រោមដើមឈើមួយគេក៏ទុកមួយដុំសិនហើយក៏បបួលនាងតូចលេងបិតពួន

<<បងប្រុសមុនលេងខ្ញុំសួរបងខ្លះបានទេ>>នាងតូចធ្វើមុខភ្លឹសមើលមកគេដោយគ្រឺតខ្នាញ់នាងគេក៏យល់ព្រមហើយងក់ក្បាល

<<ហេតុអីបងមិនអាចប៉ះខ្ញុំបាន>>នាងតូចសួរធ្វើឲ្យរាងក្រាស់yoongiមើលមកនាងហើយគេក៏និយាយ

ថ្ងៃមួយមានទារកមួយមិនដឹងជាមកពីណា អ្នកណាយកមកទុកក្នុងព្រៃនោះទេ ធ្វើឲ្យទេវតានឹងបិសាចចេញមកមើល នឹងបានមើលថែរគេ តែដោយសារទារកនោះខ្សោយពេក ទេវតានៅក្នុងព្រៃក៏បានប្រើមន្តអាគមន៍ ដើម្បីឲ្យទារកម្នាក់នោះបានរស់នៅបន្តរហូតដល់សព្វថ្ងៃនេះ ហើយមន្តអាគមន៍នោះធ្វើឲ្យគេមិនចេះឈឺស្លាប់នោះទេ តែបើសិនជាគេហ៊ានតែប៉ះមនុស្សលោកនោះ គេប្រាកដជារលាយបាត់ពីពិភពលោកមួយនេះជាមិនខាន។

នាងតូចស្ដាប់ហើយនាងក៏មានអារម្មណ៍អាណិតyoongiតែនាងតូចមិនអាចធ្វើអីបាននាងតូចក៏នាំឲ្យyoongiលេងជាមួយនាង។

⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔Opowieści tętniące życiem. Odkryj je teraz