ជីមីន បានឲ្យមនុស្សជួយលើកប្រអប់កាដូដ៏ធំមួយ យកទៅជិត ដុងយ៉ុង។
" ដុងយ៉ុងហា៎! ពូមានរបស់បន្តិចបន្តួចជូនក្មួយណា៎ តែក្មួយត្រូវសន្យាថា ក្មួយត្រូវតែមើលថែរបស់នោះឲ្យបានល្អបំផុត ប្រៀបដូចជាជីវិតរបស់ក្មួយអ៊ីចឹង! "
" បាទ! ពូមីន ក្មួយនឹងថែរក្សាវាឲ្យល្អ! "
" បើកទៅ ដុងយ៉ុង! "
ហ្គូមីន អង្គុយជិត ដុងយ៉ុង នេះរំភើបជាងម្ចាស់កាដូគេទៀត។ ដុងយ៉ុង ក៏បានបើកកាដូរបស់គេថ្នមៗ ស្រាប់តែបានឃើញ នីង នីង គេងនៅក្នុងនោះ ទាំងទឹករីករាយ។ ដុងយ៉ុង ស្ទើរតែយំទៅហើយ ព្រោះភ័យជាមួយនឹងកាដូនេះពេក។
" ក្មួយសន្យាហើយ ហាមលេបសម្ដី! "
" បាទ! "
" មីន ឯងលេងស្អីទៀតហើយ? "
" មកពីកូនប្រុសបងទេ មិនលេងចូលកូនខ្ញុំ! ឥឡូវនីង នីង ជាមិត្តរបស់គេហើយ បងក៏ត្រូវតែអនុញ្ញាតឲ្យកូនបងទៅរស់នៅជាមួយខ្ញុំដែរ ដើម្បីឲ្យគេមើលថែ នីង នីង! "
" តែបងមាបតែកូនមួយទេណា៎មីន! បើគេទៅបាត់បងច្បាស់ជានឹកស្លាប់មិនខានទេ! "
" ហ៊ើយបងស្រី...ផលិតពីរបីទៀតទៅ ធ្វើកុំពិបាកពេកមើល! "
ជុងគុក នៅជិតនោះ ក្រវីក្បាលហួសចិត្តនឹងប្រពន្ធខ្លួន។
// រំលង //
ក្រោយសប្បាយនឹងការចួបជុំនេះអស់ជាច្រើនម៉ោងមក ជីមីន និងជុងគុក បាននាំកូនៗមកបន្ទប់របស់ពួកគេវិញ។
" នរណាជាអ្នករៀបចំគំនិតនេះហា៎? "
មិនទាន់បានអង្គុយស្រួលបួលផង ជុងគុក ក៏បានលើកសំណួរនេះឡើងមក ដោយទឹកមុខស្មើ។
" ម៉ាក់មីនហ្នឹងហើយ! ហិ ហិ ! "
" អូនជួយកូនតា៎! "
" ជួយកូន? "
" ត្រូវហើយ ដុងយ៉ុង ជាក្មេងល្អ បើមិនស្រវ៉ាគេទុកទេ ច្បាស់ជាមិនទាន់អ្នកមផ្សេងទេ! យ៉ាងម៉េចអូនឆ្លាតទេ? "
" ឆ្លាតណាស់ សមតែបីទឹកសន្លប់ស្ដូក! "
" យី! មនុស្សចាស់ស្អីក៏សាហាវឃោរឃៅរម្លេះ! "
ANDA SEDANG MEMBACA
រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )
Cerpenរឿងរ៉ាវស្នេហា រវាងក្មេង18ឆ្នាំ និងបុរសវ័យ50ឆ្នាំ។
ភាគបញ្ចប់ ( សុភមង្គលគ្រួសារ )
Mula dari awal
