ep 26 ( កូនអ្នកមើល ឬមីនអ្នកមើល )

1.5K 119 8
                                        

#រឿងប្ដីចាស់
#ភាគទី26

       ជីមីន ចុះពីលើគ្រែដើរសំដៅទៅបន្ទប់ទឹកថ្នមៗ រួចក៏អើតលួចមើល ជុងគុក ដែលអង្គុយឱនមុខដាក់ចានបង្គន់។ ជីមីន បើកភ្នែកធំៗ ពេលឃើញសកម្មភាពស្វាមី មើលទៅដូចជាពិបាកណាស់។ គេក៏បានដើរទៅជិត ជុងគុក ហើយជួយរឹតខ្នងឲ្យនាយថ្នម។ ជីមីន ក៏បានសួរទៅស្វាមីថា៖

    " បងយ៉ាងម៉េចទៅហើយ? "

    " បងលែងអីហើយ! គ្រាន់តែពុលអាហារប៉ុណ្ណឹង បងមិនអីនោះទេ! "

    " ពុលអាហារ? នេះបងអត់ចាញ់កូនទេ? "

    " ចាញ់កូន? ហាស ហាស បងមិនបានចាញ់កូនទេ! បងបានញ៉ាំគ្រឿងសមុទ្រមុននេះ ហើយឥឡូវវាធ្វើទុក! "

    តាមពិតគេបានចេញទៅញ៉ាំអាហារពេលព្រឹក ពេលដែល ជីមីន នៅគេង ហើយអាហារដែលញ៉ាំនោះ វាជាគ្រឿងសមុទ្រ មិនដឹងថា វាមានសាធាតុអីក្នុងនោះទេ ទើបញ៉ាំហើយទៅជាក្អួតបែបនេះនោះ។ ជុងគុក ក៏បានប្រាប់ឲ្យជំនិតថ្មីរបសគេ ខលហៅដុកទ័រ មកពិនិត្យ នៅក្នុងផ្ទះបាយដែរ។

    នេះសំណាងហើយ ដែលគេបានញ៉ាំមុន ចុះបើ ជីមីន បានញ៉ាំដែរនោះ វាប្រាដកជាប៉ះពាល់ដល់កូនរបស់ពួកគេមិនខានទេ។

     "  អូនស្មានតែបងចាញ់កូនជំនួសអូនតា៎ ខំតែអរ! "

   ជីមីន អស់អារម្មណ៍ដែលសប្បាយចិត្តមុននោះបាត់ គេខំតែអរ ឥឡូវដដែល។

    " អូនចង់ឲ្យចាញ់ជំនួសមែនទេហា៎? "

    " ហ៊ឹម! "

    " បើសិនអាច បងក៏ចង់ដែរ ព្រោះបានជួយសម្រាលភាពហត់ណើយរបស់អូនខ្លះ! "

     " ហ៊ឹក ហ៊ឹក មីន ស្រលាញ់បង! ហ៊ឹក បងជាប្ដីល្អណាស់! សឺត! "

    គេយំព្រោះរំភើបចិត្តពេក ។ ជុងគុក ទាញ ជីមីន មកអង្គុយលើភ្លៅរបស់គេ រួចថើបរាងតូច។ គេត្រៀមនឹងបឺតមាត់ ជីមីន ទៅហើយតែត្រូវ ជីមីន ទាញចេញរួចនិយាយឡើងថា៖

    " មាត់បងទើបក្អួតហើយ អត់ឲ្យបឺតទេ! "

    " ចុះមាត់អូនវិញ ងើបពីគេងមិនទាន់ដុសធ្មេញផង មកថើបបង! "
    " មាត់អូនផ្សេង មាត់បងផ្សេងគ្នា! "

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now