ភាគទី25 : លើសដើម

Start from the beginning
                                    

មកដល់ក្រុមហ៊ុនវិញគ្មានអីក្រៅពីត្រូវ ជុងហ្គុក ជម្រិតសួរព្រោះតែទៅយូរពេក ដោយសារ មីនហ្យូ បើកឡានយឺតៗព្រោះតែនិយាយគ្នាតាមផ្លូវជាមួយ ថេហ្យុង ។
"យើងជូនដល់ហាងមួយគេថាចុះទីនោះ គឺជិតហាងរបស់គេហ្នឹងឯង"
"ម៉េចមិនចាំគេ?"
"ឯងអោយកូនចៅឯងទៅមើលទៅ"
"អឺមែនហើយ"
"ការងារឡើងគរហើយធ្វើទាន់?"
"មិនទាន់ធ្វើនៅផ្ទះ"
"ចុះប្រាប់ ថេហ្យុង យ៉ាងម៉េចបើរវល់ៗថ្នាក់នេះ?"
"យើងប្រាប់ថារវល់គ្មានពេលអោយទេ ក៏សុំកុំអោយគេអន់ចិត្ត"
"បែបនោះ ថេហ្យុង ច្បាស់ជាយល់អោយតែឯង ឆ្លៀតពេលខលរកបន្តិចគេនិងសប្បាយចិត្ត"
"ឯងមើលដឹងថាគេរីករាយទេ?"
"ពិតមែន! នៅជាមួយឯងគេរីករាយណាស់ គេស្រលាញ់ប្តីរបស់គេតាមលក្ខណៈជាឯង ជារួមមក គេស្រលាញ់ឯង"
"កុំចេះតែស្មាន"
"ឯងក៏...គិតបែបនោះលើ ថេហ្យុង មែនទេ? យើងមើលដឹង"
"គ្មានទេ"
"ពេលឯងកុហក ឯងនិងកាច់ម្រាមដៃរបស់ឯងម្តងមួយៗ ហេៗ យើងឈប់ញ៉ោះឯងក៏បាន" មីនហ្យូ បញ្ចប់ប្រយោគរួចក៏ដើរចេញទៅរកការងាររបស់ នាយវិញ ។ ជុងហ្គុក នៅអង្គុយគិតម្នាក់នេះពីរឿង មនោសញ្ចេតនារបស់វាងនាយនិង ថេហ្យុង វាអាច យ៉ាងម៉េចគេជាបងថ្លៃរបស់នាយ...ប៉ុន្តែនាយទើបជា អ្នកចុះអេតាសុីវិលមិនចឹង?
"ហ៊ើយ..." ជុងហ្គុក ទៅរៀបចំឯកសារយកទៅ អោយ ជុងហ្គី ធ្វើខ្លះឆាប់ហើយ បើអោយនាយនៅ អង្គុយធ្វើការក្រុមហ៊ុន ការងារនាយវិញមិនដឹងពេល ណារួចរាល់នោះទេ ។
ខណៈដែលកំពុងធ្វើការ ថេហ្យុង បានខលមក នាយប្រាប់ថាដល់ហាងហើយ ជុងហ្គុក ប្រាប់ថានិង ទៅទទួលពីហាងត្រលប់ទៅផ្ទះវិញនៅពេលល្ងាច ។

ល្ងាចចេញពីធ្វើការមុនម៉ោងបន្តិចនាយប្រមូលឯក សារយកទៅអោយ ជុងហ្គី ពេលមកដល់ក៏បានឃើញឡានរបស់ ហេរីន នៅទីនេះដែរ នាងមករក នាយតែជួប ជុងហ្គី ជំនួស ។
ចូលមកខាងក្នុង ជុងហ្គី កំពុងកំដរនាយលេងហ្គេម សើចក្អាកក្អាយពេលបន្ទប់ទទួលភ្ញៀវ ។
"ហេមៗ" សម្លេងក្រហេមហៅអោយពួកគេបែរ មកដំណាលគ្នា ។
  "អា៎...ជុងហ្គុក! បងមកវិញហើយហេស" ហេរីន ទម្លាក់ដៃហ្គេមចោលងើបមកទទួលនាយ ។
"បងឆៀងយកឯកសារអោយបងប្រុសបង ចុះអូន ម៉េចក៏នៅទីនេះ?"
"អូនមករកបង រកបបួលទៅញាំបាយល្ងាចជាមួយ គ្នានៅផ្ទះអត់អ្នកណានៅ ប៉ាម៉ាក់ទៅក្រៅប្រទេស ជេយ៍ វិញដើរលេងបាត់ហើយ បងទៅញាំបាយជា មួយអូនណា"
"សុំទោស ហេរីន បងឆ្លៀតពេលមិនបានទេ ជុងហ្គីហ្យុង នេះឯកសារក្រុមហ៊ុន ហ្យុងដឹងថាត្រូវ រួចរាល់ពេលណាហើយមែនទេ?"
"ទុកលើតុនេះមក! ចុះអ្នកណាចុះទៅចំការតែ? ឯងឬបង?"
"ទៅប៉ុន្មានថ្ងៃ?"
"អាចនិង 3 ឬ 4 ថ្ងៃ បើឯងខ្លាចខាតការងារឯង បងជាអ្នកទៅក៏បាន"
"ខ្ញុំទៅវិញ ចាំខ្ញុំប្រមូលទិន្ន័យអោយហ្យុង យ៉ាងណាកំដរ ហេរីន ញាំបាយផង ហេរីន បងទៅវិញសិនហើយមានការបន្ត"
"អឹម" ហេរីន ងក់ក្បាលបញ្ជាក់អោយនាយទៅ ។

ជុងហ្គុក ចាប់ផ្តើមឃ្លាតពី ហេរីន រាល់ថ្ងៃសមនិង នាយមិនស្រលាញ់ ហេរីន ខ្លាំងផង នាយមិនមែនចង់ ដោះដៃប៉ុន្តែនាយចង់អោយ ហេរីន រកបានមនុស្ស ម្នាក់ដែលល្អជាងនាយ ហើយនាយនិងរកឱកាស និយាយរឿងនេះជាមួយនាង ។
ចេញពីផ្ទះមកហាង ថេហ្យុង នៅក្នុងហាងជាមួយ មេជាងម្នាក់វ័យប្រមាណ 30ក្រាសដែរជាមនុស្សស្រី ដែលនាយណែនាំមកពីម៉ាក់នាយដូចគ្នា តែពេលនាយមកដល់មេជាងម្នាក់នោះមិននៅជិត ថេហ្យុង ទេឬគេអនុញាតិអោយទៅផ្ទះហើយ?
"ថេហ៍?"
"ជុង...ចាំបន្តិច"
"នេះអូនអង្គុយដេរ?"
"អត់ទេ មិនប្រើជើងទេ គឺអង្គុយដេកផ្ការនេះប្រើ ដៃមិនប៉ះជើងទេ"
"ក្មេងក្បាលរឹង"
  "យ៉ា...មើលថាអូន?"
"ចុះបើពិតមែន?" ជុងហ្គុក ដៃច្រត់តុទប់លំនឹងខ្លួន ពេលកំពុងអោនមកជិតកៀកនិងផ្ទៃមុខរបស់គេ ។
"អេ...អាវរបស់បងជិតរបូតលេវហើយ អូនដេរអោយបង"
"ដោះចេញទេ?"
"កុំៗ អង្គុយអោយស្ងៀមមក"
"ទាល់តែអូនអង្គុយសង្កត់ពីលើបងទើបបងអាចអង្គុយស្ងៀមបាន"
"អង្គុយសង្កត់យ៉ាងម៉េច?"
"គឺបែបនេះ" ជុងហ្គុក អង្គុយលើកៅអីដែលនៅជិតនោះព្រមទាំងទាញដៃ ថេហ្យុង មកជិតលើកគេ ដាក់អង្គុយច្រកកៀវលើភ្លៅរបស់នាយតែម្តង ។
  "ជុង..."
"ដេរមកបងនៅស្ងៀមហើយ" ដែលថាស្ងៀមគឺ នៅពេលនាយដាក់ដៃអោបរឹងចង្កេះតូចរបស់ ថេហ្យុង ។
"អង្គុយបែបនេះកៀកពេក អូនដេរមិនកើតទេ"
"បែបនេះ?" ជុងហ្គុក ផ្អែកខ្នងទៅក្រោយឆ្ងាយកម្លាតគ្នាបន្តិច ថេហ្យុង ញញឹមពេញចិត្តនិងកាយ វិការបែបនេះមកកាន់គេ គេចូលចិត្តរបៀបដែលស្នឹត ស្នាលជាមួយគ្នា ។ ដៃតូចកាន់ម្ជុលដែលមានដោត អំបោះហើយស្រេចចាប់ផ្តើមដេរភ្ជាប់លេវអាវនាយ អោយជាប់វិញខ្លាចពាក់លើកក្រោយវារបូតបាត់ ។
កំពុងផ្តោតលើការងាររបស់គេ ទឹកមុខភ្លេចខ្លួនគួរអោយខ្នក់ខ្នាញ់ទាញអោយ ជុងហ្គុក មិនអាចហាម អារម្មណ៍ខ្លួនឯងមិនអោយថើបថ្ពាល់ប៉ោងៗនោះបានឡើយ ។
"អ៊ួយ...ជុង" ថេហ្យុង ភ្ញាក់ក្រោយទទួលបានស្នាម ថើបនៅថ្ពាល់របស់ខ្លួនមួយខ្សឺតនេះ ។
"បន្តមក ភ្ញាក់ផ្អើលទៅកើតគ្រាន់តែថើបសោះ"
"ភ្ញាក់នឹងហើយ មនុស្សកំពុងស្មឹងស្មាតដេរ"
"ឯណាប្រលឹងបួនដបើសព្វគ្រប់ត្រលប់មកវិញ" ជុងហ្គុក អង្អែលញីសក់ក្បាល ថេហ្យុង ឡើងរញ៉េរញ៉ៃធ្វើអោយនាយតូចសើចឡើងកាន់តែគួរ អោយខ្នាញ់ ។
"បងចេះបែបនេះដែរ?"
"ហេតុអីមិនចេះ? បែបណាក៏បងចេះ..." ចុងប្រយោគ ជុងហ្គុក រុលមុខមកជិតនិយាយតិចៗ ដៃទាញចង្កេះតូចមកអឹបនិងខ្លួនរបស់នាយដើម្បីស្រូប យកក្លិនខ្លួនក្រអូបជាប់ចិត្តបានកាន់តែកៀក ។
"ជុង..."
"តើអូនចូលចិត្ត...ការថើបរបស់បងមែនទេ?"
"...." ថេហ្យុង មិនតបគ្រាន់តែញញឹមបញ្ជាក់ទឹក មុខយ៉ាងច្បាស់ថាគេចូលចិត្តពិតមែន ។ មិនបង្អង់ ជុងហ្គុក រុលមុខរហ័សអឹបបូរមាត់ជាមួយបបូរមាត់តូចស្តើងដែលនាយលួចពេញចិត្តនិងតែងតែផ្តល់ស្នាម ថើបទៅអោយ ។ ដៃតូចស្រលូនលើកឡលងស្រាក់ ករនាយទាំងសងខាងតបជាមួយការថើបទៅកាន់នាយមិនអោយចាញ់គ្នា ។ អណ្តាតលូកប្រឡែងគ្នា ថើបលែងៗប្តូរចុះឡើងមិនចង់បញ្ឈប់ដោយសារ រស់ជាតិផ្អែមហើយមុត (ដូច Royal) ។
"ពេញចិត្តមែនទេ?" ជុងហ្គុក ចោទសំណួរទៅកាន់ នាយតូចក្រោយលែងចេញពីការថើប ។
  "អឹម..." ថេហ្យុង ងក់ក្បាលញញឹមតប
"បន្តទៀតទៅ..."
ជុងហ្គុក ថាហើយសម្តៅរកបបូរមាត់ ថេហ្យុង ជាថ្មី មិនទាន់ដល់នៅឡើយទេ...
"អ៊ួយ...សុំទោសៗលោកប្រុស..."

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now