ភាគទី24 : មិនអាចអោយហួសព្រំដែន

Start from the beginning
                                    

    ថ្ងៃបន្ទាប់ ជុងហ្គី ដោយសារតែឯកសារសំខាន់មក ពីក្រៅប្រទេស ព្រឹកនេះក៏មានប្រជុំធំមួយព្រឹកធំដើម្បីរៀបចំទីផ្សារព្រោះនាយទៅចាត់ចែង នៅសាខាក្រៅប្រទេសរួចរាល់ហើយ ។
    "ល្ងាចបងទៅទទួល ត្រលប់មកផ្ទះវិញ"
   ថេហ្យុង ក្រោយមើលសារហើយក៏ញញឹមញញែមម្នាក់ឯង ថ្ងៃនេះនៅផ្ទះពេញមួយថ្ងៃ ដោយសារឡាននាយយកទៅប្រើ ហើយបើចេញនាយមិនចង់អោយគេចេញគេក៏មិនចង់ចេញ ។
    ក្រោយប្រជុំរួចរាល់ ជុងហ្គី ត្រូវចុះទៅខេត្តទៅ ដល់ចំការផ្ទាល់ដើម្បីពិនិត្យដើមតែនិងប្រមូលទិន្ន័យ ប៉ុន្តែចាំនិយាយជាមួយ ជុងហ្គុក ថាមិនត្រូវ ជុងហ្គុក អាចជាអ្នកទៅ ។ អោយតែដល់ពេលត្រូវប្រមូលផល នាំចេញគឺរវល់រកខ្យល់មិនបានដក ។
   "សួស្តី អគ្គនាយក"
   "អូ៎...ជេហា! មានអីឬ?"
   "ហ្យុង ដកបុគ្គលិករបស់ខ្ញុំចេញមួយកាលពីអាទិត្យ មុនដូច្នេះ ខ្ញុំសម្រេចបានបុគ្គលិកថ្មីជំនួសអ្នកចាស់ ហ្យុង...អត់ទេអគ្គនាយក សុីញ៉េអនុម័តផង"
   "អូ៎...បាន! អោយឯកសារមក"
   "នេះ" ជេហា ប្រគល់ឯកសារប្រវត្តិរូបបុគ្គលិកអោយទៅនាយសុីញ៉េរ ។
   "បុគ្គលិកចាស់ ហើយមិនមានជំនាញ? ទុកចិត្តបាន ឬអត់ថាធ្វើការកើត? អាយុដល់ទៅ 48ឆ្នាំ"
   "ជាមិត្តរបស់ម៉ាក់ ម៉ាក់គាត់ទុកចិត្ត តេស្តការងារ រួចហើយ បុគ្កលិកខ្ញុំបើធ្វើការមិនល្អខ្ញុំដេញគេចេញ ដោយខ្លួនឯង"
    "លី សុងអា?...នេះរួចរាល់ហើយ"
    "អរគុណអគ្គនាយក" ជេហា យកឯកសារហើយក៏មិនទាន់ទៅណាដែរ នៅនិយាយគ្នាសិន ។
    "អេ...ហេតុអីហ្យុង ដោះចិញ្ចៀនចេញ? បើ ថេហ្យុង ឃើញអន់ចិត្តមិនខានទេ"
    "បងប្រាប់ ថេហ្យុង រួចហើយបងដោះទុកពេល ទៅក្រៅប្រទេសព្រោះខ្លាចបាត់"
    "អញ្ចឹងផង? លាសិនហើយ" ជេហា ញញឹមបែប ស្មានមិនត្រូវមុននិងចេញទៅវិញ ។
    "ហុឹស...ចន ជុងហ្គុក"

    ល្ងាចមុនត្រលប់ទៅផ្ទះវិញ ជុងហ្គី បានទៅរក ជុងហ្គុក ព្រោះនាយប្រាប់អោយត្រូវប្តូរគ្នាវិញ ការងារសម្ងាត់នាយយ៉ាងណាត្រូវតែប្រញាប់បញ្ចប់ បើសិននៅយូរទៀតនាយមិនធានាបេះដូងខ្លួនឯង ចំពោះ ថេហ្យុង ដែលជាបងថ្លៃនោះទេ ។
   "បងគិតថា បងមិនទាន់ចង់ប្តូរទេ ជុងហ្គុក បងថាពួក យើង..."
   "ហេតុអី? ហ្យុង ចង់បញ្ចប់?"
   "មែនហើយ បងគិតថាខំទៅក៏មិនបានអ្វីដែល បងមិនខ្វល់ថាអ្នកណាចង់បាន ឬត្រូវការអ្វីបងសុំត្រឹមតែ មានអ្វីសព្វថ្ងៃនេះបានហើយ ពួកយើងបញ្ចប់រឿងទាំងនេះទៅ"
    "អត់ទេ"
    "ជុងហ្គុក..."
    "ខ្ញុំខំមកបានប៉ុណ្ណេះ មិនមែនងាយទេ ហ្យុងដឹងទេ មួយអាទិត្យអ្នកស្រី គីម ជេហុី ចាយលុយប៉ាហ្យុង អស់ប៉ុន្មាន? ថ្ងែនេះហ្យុងមាន តែថ្ងៃក្រោយសំបក ខ្លួនដើរចេញមកអញ្ចឹងឬ?"
    "វាមិនអាចបែបហ្នឹងទេ"
    "ហ្យុង អត់អាណិតប៉ាហ្យុងទេឬដែលត្រូវស្រី កញ្ជ្រោងម្នាក់នោះបោកប្រាស់? អ្វីដែលខ្ញុំរកបានខ្ញុំ បានប្រាប់ហ្យុងអស់ហើយ ពួកគេនៅតែតាមធ្វើបាន ហ្យុង តែលើកនេះជា ថេហ៍ រង់គ្រោះចុះលើកក្រោយហ្យុង គិតថារួចជីវិតឬ?"
    "អាចមិនមែនពួកគេក៏ថាបាន"
    "ខំការពារគេ តើគេធ្វើល្អស្អីខ្លះដាក់ហ្យុង ហើយឬនៅ? ស្រលាញ់ការពារអ្នកដែលទុកហ្យុង ដូចសម្រាបទើសមុខគេរាល់ថ្ងៃអញ្ចឹងមែនទេ?"
    "និយាយត្រង់ៗ បងមិនចង់អោយឯងទៅវិញ បងមិនចង់អោយឯងទៅស្នឹតស្នាលជាមួយ ថេហ្យុង នោះទេ គេជាប្រពន្ធបង"
    "អ្នកណាបង្គាប់អោយខ្ញុំទៅស្នឹតស្នាល? អ្នកណា និយាយដដែលអោយមើលថែគេ? ហ្យុងគិតថាខ្ញុំចង់ ដណ្តើម ថេហ្យុង ពីហ្យុងមែនទេ? ឆ្គួតឬអត់?"
    "ហ៊ើយ...បង..."
    "ខ្ញុំខំកន្លងមកដើម្បីអ្នកណា? គ្រែងដើម្បីហ្យុង មិនអញ្ចឹង? ខ្ញុំទៅទីនោះរកអ្នកប៉ងសម្លាប់ហ្យុង តែហ្យុងបែរជាគិតថាខ្ញុំទៅទីនោះដើម្បីដណ្តើមយក ប្រពន្ធហ្យុងទៅវិញ?"
    "សុំទោស"
    "បញ្ចប់ទៅ! តទៅចង់ហ្យុង ស្លាប់រស់ពួកយើងរស់ រាងខ្លួន ហើយមើលប្រពន្ធហ្យុងអោយមែនទែនបើ មិនចង់អោយគេមានគ្រោះថ្នាក់"
    "សុំទោស ជុងហ្គុក បងគ្រាន់តែ..."
    "ខ្ញុំយល់! គ្មានអ្នកណាចង់អោយប្រពន្ធខ្លួនស្នឹត ស្នាលជាមួយប្រុសផ្សេងទេ ហ្យុងក៏ដូចគ្នាពេលស្នឹត អ្នកណាម្នាក់ដែលគេមានម្ចាស់អោយចេះគិតដែន កំណត់ផង"
    "ឯងនិយាយបានន័យថាម៉េច? បងនិង ហេរីន គឺគ្រាន់តែ..."
    "ខ្ញុំមិននិយាយមិនមែនខ្ញុំមិនដឹងទេ តែយល់ថាហ្យុងជាបងប្រុស ហើយខ្ញុំទុកចិត្តបំផុតតែហ្យុងមិន បានទុកចិត្តខ្ញុំទេ"
    "ខ្ញុំខកបំណងណាស់ ជុងហ្គី" មីនហ្យូ
    "ហ៊ើយ..." ជុងហ្គី ដកដង្ហើមធំណែនថប់ក្នុងទ្រូង រកនិយាយមិនចេញពេលដែល ជុងហ្គុក ដើរចេញទៅអោយមាន មីនហ្យូ ទៅតាមពីក្រោយផង ។ នាយនៅម្នាក់ឯងមួយសន្ទុះ នៅអង្គុយគិតចុះគិតឡើង តាមពិតគំនិតនាយគឺមិនចង់បៀតបៀនអ្នកណា ចង់អោយនៅរាងខ្លួន ហើយអីម្នាក់ៗចង់តែបំផ្លាញគ្នាទៅវិញទៅមក? នាយចង់អោយ ជុងហ្គុក ឈប់ទីមួយខ្លាចប្អូនមានគ្រោះថ្នាក់ ទីពីរទាក់ទងនិងប្រពន្ធ របស់ខ្លួន ។ ចំពោះខ្លួននាយ នាយក៏មិនយល់ពីខ្លួនឯង នៅជិត ថេហ្យុង អារម្មណ៍មានលើ ថេហ្យុង នៅជាមួយ ហេរីន នាយបានភ្លេចខ្លួមប្រគល់អារម្មណ៍ល្អៗ ជាច្រើនអោយទៅនាងដែលមានឈ្មោះជាសង្សារ ប្អូនរបស់ខ្លួនទៅវិញ ។
    ពេលនេះនាយបានបំផ្លាញការ តាំងចិត្តរបស់ ជុងហ្គុក អោយរលាយអស់ហើយ ជុងហ្គុក នៅពេល ដែលអ្នកដែលនាយខំដាក់ចិត្តដាក់កាយប្រថុយគ្រោះថ្នាក់ដើម្បីជួយបែរជាបោះពាក្យសម្តីមកបែបនេះ នាយស្រងាកចិត្តខ្លាំងណាស់ ។
    "ជុងហ្គុកហា៎..." ជុងហ្គី សសៀរៗមកជិត ជុងហ្គុក ដែលបានគេចចេញពីនាយមុននេះ ។
    "....."
    "បងសុំទោស...បងគិតយល់ពីទឹកចិត្តឯងចំពោះបងនិងប៉ាហើយ តែបងគ្រាន់តែ...ហឹម...សម្រេចថា បងសុំទោស"
   "ត្រលប់ទៅវិញទៅ កុំនៅនាំឈឺក្បាល"
   "សុំទោសៗ បងល្ងង់! តទៅបងនិងស្តាប់តាមឯង"
   "....."

   ល្ងាចប្រែជាយប់ ថេហ្យុង នៅរង់ចាំអោយប្តីមក ទទួលត្រលប់ទៅវិញសូម្បីបាយមិនទាន់ញាំផង ។
   "ថេហ្យុង ញាំបាយសិនទៅកូននិងបានញាំថ្នាំ"
   "ចាំបន្តិចសិនទៅម៉ាក់ ខ្ញុំចាំអោយ ជុងហ្គី មកសិន"
   "តែកូនចាំគេយូរហើយ"
   "ខ្ញុំចាំបាន"
   "តាមចិត្តចុះ ពេលគេមកញាំបាយសិនចាំទៅវិញ"
   "បាទអ្នកម៉ាក់គួរអោយស្រលាញ់ជាងគេក្នុងលោក" ថេហ្យុង តបវិញយ៉ាងវែងរបៀបក្រឺតខ្នាញ់អីបែបហ្នឹង ។
    បន្ទាប់ពីរង់ចាំប្រមាណ 30នាទីក្រោយមកឡាន របស់គេបានបត់ចូលមក ស្នាមញញឹមក៏លេចឡើង ស្របពេលវត្តមានស្វាមីរបស់ខ្លួនចុះចេញមក ។
   "ជុង..."
  "តោះទៅ"
   "ញាំបាយសិនចាំទៅ"
   "មិនទាន់ញាំបាយទេឬ?"
  "ព្រោះចាំបង! ម៉ោះទៅញាំបាយសិន"
   "អឹម" ពួកគេបណ្តើរគ្នាទៅតុអាហារ ចាស់ៗក៏នៅ ជជែកគ្នាពួកគេមិនទៅរំខាននោះទេ ។
    មើលទៅការងារនាយហត់បានជាមកវិញមិនសូវ និយាយគ្នា? ឃើញនាយជាប្តីសង្ងំញាំបាយមិននិយាយអ្វីមួយម៉ាត់ ទឹកមុខក៏មិនស្រស់ប៉ុន្មាន ចិត្តចង់ សួរនាំតែគិតថាចាំទៅដល់ផ្ទះវិញសឹមនិយាយទៅចុះ។
   "ញាំថ្នាំផង"
   "កំពុងញាំហើយ" ថេហ្យុង ពេបមាត់មិនពេញចិត្ត ពាក្យសម្តីតឿនរបស់នាយមុននិងយកថ្នាំមកលេប ។
    ក្រោយពីរួចរាល់ពួកគេក៏លាមនុស្សចាស់ត្រលប់ មកវិញ ។ តាមផ្លូវស្ងាត់មាត់មិននិយាយអ្វី ថេហ្យុង ជាតិថ្នាំបញ្ចេញមកអោយគេគេងលក់មិនដឹងតាំងពី ពេលណា?
    មកដល់ផ្ទះនាយមិនបានដាស់តែក៏ប្តូរជាលើកបី រាងកាយតូចឡើងទៅបន្ទប់គេងតែម្តង ។
   "អ៊ំ ជួយយកឥវ៉ាន់ក្នុងឡានទៅទុកក្នុងបន្ទប់អោយផង"
   "ចាស៎អ្នកប្រុសធំ" អ៊ំមេផ្ទះយករបស់ទៅតាម នាយពីក្រោយ ទុករបស់ហើយនាយក៏អនុញាតិអោយគាត់ ទៅសម្រាកបាន ។
    រាងកាយតូច្រលូនស្រាលស្ងើកទម្លាក់ចុះស្រាលៗ លើគ្រែគេង king size ពូកទន់ល្មើយនិងរៀបចំអោយគេគេងស្រួលបួល ។ នាយជាប្តីបន្តដោយការ ដោះស្បែកជើងនិងស្រោមជើងចេញ បន្តដោយអាវ ក្រៅសាច់ចាក់ការពារភាពត្រជាក់ពេលចេញក្រៅ មុននិងលើកភួយមកដណ្តប់ត្រឹមទ្រូងអោយគេ ។
    រាងកាយមាំទម្លាក់ខ្លួនអង្គុយគែមគ្រែ ដៃមាំលើក អង្អែលលើសក់ទន់រលោងរលាស់ចុះឡើងៗមុននិងបន្លឺសម្លឹងតិចៗទៅកាន់ ។
   "តទៅ...ពួកយើងមិនអាចដូចមុនបានទេ រវាងយើង មិនអាចធ្វើអ្វីអោយហួសដែលកំណត់ពាក្យថាសាច់ ថ្លៃបានទេ សុំទោសកន្លងមកដែលបងលើសឡោះ លើអូន...តទៅមិនមានរឿងបែបនេះទៀតទេ..." ជុងហ្គុក និយាយតិចៗគិតថាគេមិនអាចលឺបានព្រោះតែគេគេងលក់ទៅហើយ ។ នាយសន្សឹមៗអោបមក ថើបថ្ងាស់ ថេហ្យុង មួយដង្ហើម អាចថានេះជាស្នាម ថើបចុងក្រោយដែលនាយផ្តល់អោយគេមិនមែន ក្នុងនាមជាអ្វីទាំងអស់ ។
   

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now