ភាគទី​៤៨:កុំខឹងឬស្អប់បងអី...

Start from the beginning
                                        

តើគេមានរឿងអ្វីកង្វល់ លាក់បាំងក្នុងចិត្តឬ?

" កុំខឹង កុំស្អប់បងណា បងមានហេតុផលដែលត្រូវធ្វើបែបនេះ " ជុងហ្គុក ញញឹមស្ងួតគេនិយាយតែម្នាក់ឯង កែវភ្នែកចេះតែសម្លឹងមើលផ្ទៃមុខរបស់ ថេហ្យុង មិនដកក្រសែភ្នែក រហូតមួយសន្ទុះធំទើបគេក្រោកពីជាយគ្រែដើរទៅបើកទូរយកអាវធំពណ៌ខ្មៅមកពាក់ដើម្បីចេញទៅឃ្លាំងដាក់ទំនិញដែលបោះបង់ចោលជាយូរនៅឯកំពង់ផែ Incheon​ ដើម្បីចាត់ការ ជីងអ៉ី ។

គ្រាន់តែមកដល់ភ្លាម ជុងហ្គុក យកកាំភ្លើងដែលគ្រាប់វាជាគ្រាប់ពិសេស មានផ្សំសារជាតិគីមីនិងថ្នាំពុលលាយបញ្ជូលគ្នា បើបាញ់ចំណុចដែលធ្វើមិនអោយស្លាប់ ម្ចាស់រាងកាយដែលត្រូវបានគ្រាប់កាំភ្លើងនោះចូលទៅក្នុងខ្លួននោះ មុខជាស្លាប់មិនខានក្រោយត្រូវថ្នាំពុលធ្វើទុកបុកម្និញ កាត់ផ្តាច់ប្រព័ន្ធសរសៃទាំងអស់ក្នុងខ្លួន ។

" ជុជុ... ហៃយ៉ា ទ្រុធទ្រោមដល់ហើយ ហ៊ឹសៗ "​ ជុងហ្គុក ផ្ញោចស្នាមញញឹមសម្លឹងមើលទៅរាងកាយអាក្រាតសុទ្ធតែរបួសស្នាមរបស់ ជីងអ៉ី ក្រោយត្រូវកូនចៅរបស់គេ រំលោភបំពានអស់ជាច្រើននាក់ ។

" សម្លាប់យើងទៅ "​ ជីងអ៉ី ខំប្រឹងត្រដរនិយាយ ពេលនេះនាងគ្មានអ្វីតករូវខ្លាចហើយក៏គ្មានអ្វីត្រូវខ្មាសដូចគ្នា ព្រោះរាងកាយនាងទាំងមូលប្រឡូកប្រឡាក់ជាមួយមនុស្សប្រុសរាប់ភ្លេចអស់ទៅហើយ ។

ប៉័ង!!

" អួយយ... ហ្អឹកក "​ នាងក្តាប់ដៃខាំមាត់ទប់ទល់ជាមួយភាពឈឺចាប់ត្រង់កំភួនជើងដែលត្រូវ ជុងហ្គុក បាញ់ដោយមិនផ្តល់ដំណឹងអោយនាងដឹងខ្លួនសូម្បីបន្តិច ។

" ឈឺទេ?? " ម៉ាហ្វៀរូបសង្ហាលើកចិញ្ចើមសួរ គេចង់ដឹងណាស់ថានាងទបទល់ជាមួយភាពឈឺចាប់នៅក្នុងខ្លួនបានយូរដល់កម្រិតណា ។

" កាកគ្រាប់កាំភ្លើង វាអាចធ្វើស្អីយើងបាន អ៎ា... " និយាយមិនទាន់ផុតពីមាត់ផងនាងស្រាប់តែស្រែកស្លឺភ្នែកទន់ខ្លួនក្រាបទៅលើឥដ្ឋត្រជាក់ស្រេបសារជាថ្មី នៅពេលសារជាតិក្នុងគ្រាប់កាំភ្លើងដែលបៀមក្នុងសាច់របស់នាង ចាប់ផ្តើមបញ្ចេញរិតធ្វើទុក្ខ នាងអោយឈឺចាប់មិនស្ទើរឡើយ ។

" យ៉ាងម៉េចហើយ?? កាកគ្រាប់កាំភ្លើងហ្នឹងវាកំពុងតែធ្វើអោយនាងឈឺចាប់ខ្លាំងណាស់មែនទេ? "

"​ ហ្ហឹកក.. ខឹខឹ " ឈាមខាប់ពណ៌ខ្មៅបានច្រាលចេញតាមប្រអប់មាត់របស់ ជីងអ៉ី ស្រីស្រស់ញ័រដៃទទ្រើកលាតបាតដៃមើលឈាមនោះ ដែលខុសពី ជុងហ្គុក គេកំពុងញញឹមសមចិត្តជាទីបំផុត បន្តិចទៀតឈាមនិងចាប់ផ្តើមច្រាលចេញតាមរយៈរន្ធទាំង៧នៃរាងកាយរបស់នាង បន្ទាប់មក នាងច្បាស់ជាឈឺខួរឆ្អឹងរហូតដល់មេរោគស៊ីខួរឆ្អឹងរបស់នាងអស់ទម្រាំតែនាងស្លាប់ គឺវេទនាខ្លាំងណាស់ ។

" អ៎ាយយយយ.... ហ្ហឹក អួយ ឈឺណាស់ "​ នាងស្រែកត្អូញត្អែបង្ហូរទឹកភ្នែកដែលជាឈាម វាកំពុងតែជ្រាបចេញមកគឺអាក្រក់មើលខ្លាំងណាស់ ។ កូនចៅនៅក្រោមបង្គាប់របស់ ជុងហ្គុក ឃើញហើយខ្លាចរអាមិនស្ទើរឡើយ តែក៏មានចិត្តអាណិតនាងដូចគ្នាដែលត្រូវមកទទួលទារណ្ឌកម្មដ៏សាហាវព្រៃផ្សៃបែបនេះពី ជុងហ្គុក ។

"​ ពេលនាងងាប់ហើយ យកគ្រាប់បែកនេះបំផ្ទុះទីនេះចោលទៅ "​ គេបោះគ្រាប់បែកដែលយកមកជាមួយអោយ កៃជី ទើបនាំរាងកាយសង្ហារបស់ខ្លួនត្រឡប់ទៅភូមិគ្រឹះវិញ កាលបើម៉ែដោះផ្ញើរសារមកថា ថេហ្យុង របស់គេបានភ្ងាក់ពីគេងហើយ ប៉ុន្តែរករឿងយំមិនបាត់ ។

" ក្មេងនេះចំមែន "​ គេបើកឡានសើចញឹមៗហឹសៗតែឯង ពេលមើល Video ខ្លីដែលម៉ែដោះលួចថតសកម្មភាពរបស់ ថេហ្យុង កំពុងទ្រហោយំរកគេនៅលើគ្រែមិនដាច់សូរពីមាត់ ។ នេះបាត់គេត្រឹមប៉ុន្មានម៉ោងក៏យំហ៊ូទឹកភ្នែកស្ទើរលិចបន្ទប់ ចុះទម្រាំតែបាត់គេមួយសប្តាហ៍ឬយូរជាងនេះតើ ថេហ្យុង និងទៅជាយ៉ាងណា?

_________________
សូមរង់ចាំភាគបន្ត
អារ៉ា អេឡា
អានដោយក្តីរីករាយ





ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now