ep 26 ( កូនអ្នកមើល ឬមីនអ្នកមើល )

Start from the beginning
                                        

   " ក្មេងក្បាលខូច! "

   ជុងគុក ទាញថ្ពាល់របស់ ជីមីន ទាំងសងខាង ធ្វើឲ្យរាងតូចឈឺ ហើយក៏ធ្វើមុខស្អុយដាក់គេ។

    // រំលង //

   ក្រោយពីងូតទឹករៀបចំខ្លួនរួច ពួកគេក៏ចេញមកខាងក្រៅ ដើម្បីញ៉ាំអាហារពេលព្រឹក។ ជុងគុក បានញ៉ាំថ្នាំ និងឲ្យគ្រូពេលបូមឈាមយកទៅពិនិត្យរកមើលជាតិពុលនៅក្នុងខ្លួនរបស់គេ។

   ជីមីន ញ៉ាំដោយប្រុងប្រយត្នជាងមុន គេខ្លាចណាស់ នៅពេលដែលផ្ទះដែលធ្លាប់តែស្ងប់សុខ ឥឡូវបែរជាមានអ្នកចង់ធ្វើរឿងមិនល្អមកលើគ្រួសាររបស់គេបែបនេះ។

     // រំលង //

   ក្រោយពិនិត្យយ៉ាងយកចិត្តទុកដាក់មក គ្រូពេទ្យក៏បានឃើញលទ្ធិផល។ ជាតិពុលនោះ វាកើតមកពីថ្នាំម្យ៉ាង ដែលសាហាវបំផុតបើអ្នកមានផ្ទៃពោះបានញ៉ាំវាចូលទៅ អាចបណ្ដាឲ្យស្លាប់ទាំងម្ដាយ និងកូន។

    ដោយឡែកនៅក្នុងឈាម ជុងគុក មានមិនសូវច្រើនទេ ព្រោះគេទើបតែញ៉ាំបានបន្តិចបន្តួចប៉ុណ្ណោះ។ ជុងគុក បញ្ចាឲ្យហៅអ្នកនៅផ្ទះបាយទាំងអស់មកចួបជុំគ្នា។

     គេបានសួរចម្លើយម្ដងម្នាក់ៗរហូតដល់អ្នកចុងក្រោយ ដែលជាបុគ្គលិកចូលថ្មី។ ដោយសារតែនាងភ័យពេក ទើបត្រូវ ជុងគុក ចាប់បាន ថានាងជាអ្នកមានបំណងដាក់ថ្នាំនោះឲ្យ ជីមីន ពិតមែន។

      នាងពិតជាបានទទួលបញ្ជា ឲ្យដាក់ថ្នាំឲ្យ  ជីមីន ជាអ្នកញ៉ាំមែន តែដោយក្ដីអាណិតចំពោះ ជីមីន និងជុងគុក ទើបនាងដាក់នៅក្នុងអាហាររបស់ ជុងគុក ជំនួសវិញ។ នាងក៏បានសារភាពដែរថា តាមពិតជាមិនចង់ទទួលការងារនេះទេ តែដោយសារ អ្នកគ្រូពេទ្យ ជេហ៊ី បានជួយព្យាបាលម្ដាយនាង ហើយថែមទាំងផ្ដល់ប្រាប់ឲ្យនាងមួយចំនួនធំទៀត ទើបនាងគ្មានជម្រើស។
  
     នាងជាអ្នកក្រ ទើបធ្វើរឿងបែបនេះ ដើម្បីឲ្យគ្រួសារនាងរួចផុតពីភាពលំបាកមួមគ្រា តែនាងក៏ជិតធ្វើឲ្យគ្រួសារអ្នកដទៃ ត្រូវមកចួបទុក្ខធំដោយសារនាងដែរទៅហើយ។

    ជុងគុក បានលើកលែងទោសឲ្យនាង ហើយគេក៏បានដាក់ពាក្យបណ្ដឹងទៅកាន់អ្នកគ្រូពេទ្យ ជេហ៊ី។ ក្រុមគ្រូពេទ្យបានប្រមូលទិន្នន័យមួយចំនួន ដើម្បីទុកធ្វើជាភស្តុតាង ចំណែកឯងអ្នកដាក់ថ្នាំក៏ស្មក្រ័ចិត្តជាសាក្សី និងទទួលសារភាពកំហុសដែរ។

    // ក្រុមហ៊ុនអចលនទ្រព្យ  JK //

   ជុងគុក បណ្ដើរ ជីមីន ចូលក្នុងក្រុមហ៊ុន ដោយមានបុគ្គលិក ចាំស្វាគមន៍ជាច្រើននាក់។ មួយអាទិត្យគេមកធ្វើការតែពីរថ្ងៃទេ ដល់តែមាបការងារសំខាន់ទើបមកធ្វើការ បើត្រឹមការងារល្មមៗ គេឲ្យបុគ្គលិកបញ្ចូនទៅផ្ទះ។

    ដូចជាពេលនេះអ៊ីចឹង គេត្រូវមកចួបបុគ្គលសំខាន់ ដែលចង់ទិញ អាគារខនដូររបស់គេ ដែលមានតម្លៃខ្ទង់លានដុល្លារ។

    " មីន! អូនចាំបងនៅទីនេះម្នាក់ឯងបានទេ? "

    " អត់បានទេ! អូនខ្លាច! "

    " ទៅជាមួយបងក៏បានដែរអ៊ីចឹង! "

    គេមិនចង់យក ជីមីន ទៅជាមួយទេ ខ្លាចមានអ្នកលួចមើលភរិយាសំណព្វចិត្តរបស់គេ។

     // បន្ទប់ទទួលភ្ញៀវ //

    " Wow! សង្ហាណាស់! "

    " ទៅផ្ទះវិញ! មិនបាច់រកស៊ីស្អីទេ! "

   " ចៅហ្វាយ!!! "

   " ឯងចាត់ការទៅ! "

  ជុងគុក ដឹកដៃរបស់ ជីមីន ចេញមកវិញយ៉ាងលឿន ធ្វើឲ្យរាងតូចខឹងគេជាខ្លាំង។

    មកដល់ឡាន ជីមីន ក៏និយាយឡើងថា៖

   " ចេញមកលឿនដូចព្យុះ រកតែមើលប្រុសស្អាតតិចក៏មិនបានដែរ! "

    " ចន ជីមីន! "

    " ហ៊ឹក ហ៊ឹក ហ៊ឹក... បើប្រុសស្អាតនៅនឹងមុខអូនហើយហ្នឹង បើមិនមើលវាមិនសមទេ! ហ៊ឹក...ណាមួយ មីន មើល ព្រោះតែកូនទេបងដឹងអត់! កូនយើងគេចូលចិត្តបុរសសង្ហា! "
  ________________________

កូន ឬម៉ាក់ហា៎ ?

  #យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now