ភាគទី17 : ចប់ហើយ ចន ជុងហ្គុក

Start from the beginning
                                    

    ថ្ងៃនេះពេលព្រឹក ជុងហ្គី ជំនួសមុខអោយ ជុងហ្គុក ទៅជួបប៉ាម៉ាក់របស់ ហេរីន ដោយនាយមិនបានប្រាប់ទៅ ជុងហ្គុក នោះឡើយ ។ ក្រោយនិយាយសំណេះសំណាលជាមួយគ្រួសារខាងនោះពួកគេ ចូលចិត្តព្រោះនាយសុភាពរាបសារហើយលោកផាក ក៏ស្គាល់នាយថាជាអគ្គនាយកក្រុមហ៊ុនទៀតផង រឿងនោះធ្វើអោយពួកគេភ្ញាក់ផ្អើលប៉ុន្តែនៅមិនទាន់ បញ្ចេញអាការៈអ្វីទាំងអស់ ។ នៅពេលដែលកំពុង និយាយគ្នា ជុងហ្គុក បានខលមកនាយតែនាយមិនអាចនិយាយអ្វីបានច្រើនទេនៅពេលនេះ ។
   "ហ្យុង អាចមក..."
   «បងមានធុរៈប្រហែលមួយម៉ោងទៀត»
   "បើមិនមកឥឡូវ គ្រប់យ៉ាងនិងត្រូវចប់"
   «បងទៅមិនបានពិតមែន ជុងហ្គុក»
   "តាមដំណើរហើយអញ្ចឹង ទៅជាយ៉ាងណាមិនដឹងទេ"
   "ជុង! បងនៅយូរទៀតទេ?" ថេហ្យុង មកគោះ កញ្ចក់ឡាន ព្រោះមកដល់ហើយនាយមិនចុះនៅថា មានកិច្ចការត្រូវនិយាយបន្តិច ។
   "បងទៅហើយ ប៉ុណ្ណឹងចុះហ្យុង" ជុងហ្គុក រៀបចំដាក់ទូរសព្ទចុះនិងចេញពីឡានមក ។ ភ្នែកនាយ សម្លឹងមើលទៅខាងក្នុងជាមុន មកដល់ទីនេះហើយ យ៉ាងម៉េចយ៉ាងម៉ាទៀតមិនដឹងទេ ។
   "តោះយើង" ជុងហ្គុក នាំមុខអោយ ថេហ្យុង ទៅខាងក្នុងពួកគេមកចុះអេតាសុីវិល ។
   "សុីញ៉េរត្រង់នេះមក"
   "បាទ" ជុងហ្គុក បែកញើសញ័រដៃ បើមិនធ្វើគ្រប់ យ៉ាងរបស់នាយត្រូវចប់ បើ ថេហ្យុង ដឹងរឿងរលាយ ផែនការមិនខានទេ ។
   "រួចហើយ អូនម្តង" ជុងហ្គុក ក្រោយសុីញ៉េរហើយ ក៏ប្រគល់វាអោយ ថេហ្យុង ម្តង ។ សម្រាប់គេមិនគិត ស្ទាក់ស្ទើទេ ព្រោះគេត្រៀមយូរណាស់មកហើយ ។
   "រួចរាល់ហើយ"
   "ពេលនេះអ្នកទាំងពីរជាប្តីប្រពន្ធពេញសិទ្ធិហើយ"
   "អរគុណហើយ" ជុងហ្គុក អោនគំនាបអរគុណ រួចហើយពួកគេក៏នាំគ្នាចេញទៅវិញ ។
   "សប្បាយចិត្តបានឬនៅ?"
   "អត់ទេ!"
   "យ៉ាងម៉េចទៀតហើយ?"
   "ទាល់តែប្តីស្រលាញ់ទើបសប្បាយចិត្ត"
   "ប៉ុណ្ណឹងមិនបញ្ជាក់ថាស្រលាញ់ទេឬ?"
   "សោះកក្រោះណាស់"
   "ទម្រាំ...ជាគាត់នោះ?"
   "បងថាអី?"
   "គ្មានអីទេ! បងទៅក្រុមហ៊ុនវិញ អូនអាចទៅវិញ ខ្លួនឯងណា?"
   "អឹម អូនដឹងហើយ"
   ជុងហ្គុក ជូន ថេហ្យុង មកដល់ក្រុមហ៊ុនហើយគេ ត្រូវត្រលប់ទៅហាងវិញ ។ មកដល់ក្រុមហ៊ុន ជុងហ្គុក អង្គុយសម្កុកមុខឡើងក្រញ៉ូវៗតាមរបៀបអ្នកមិនចង់ បានប្រពន្ធអីនៅពេលនេះតែបែរជាទៅចុះអេតាសុីវិលទៅវិញ ។
   "ហ៊ើយ..."
   "យ៉ាងម៉េចហើយ?"
   "យើងចុះអេតាសុីវិល...ជុងហ្គីហ្យុង មិនដឹងជារវល់ ស្អីនៅពេលនេះ?"
   "អញ្ចឹងឯងក្លាយជាប្តីរបស់ គីម ថេហ្យុង ស្របច្បាស់បាត់ទៅហើយ"
   "ឆ្គួត! យើងគ្រាន់តែជំនួសទេ តែ...ហ៊ើយ..."
   "ប្រញាប់ការងារអោយរួចរាល់ ឯងនិងលែងឈឺ ក្បាលហើយ"
   "ពេលនោះ ថេហ្យុង និងខឹងទេ?"
   "ច្បាស់ជាខឹងហើយ ឯងគួរតែរកហេតុផលទុក អោយហើយទៅ បើគ្រាន់តែមើលថែជំនួសធម្មតាវា មិនអីទេ ខ្លាចតែលើសពីហ្នឹង ហើយបើសិនជា ថេហ្យុង លង់ស្រលាញ់ចរិកឯងនោះឯងគិតយ៉ាងម៉េច?"
   "យើងមិនសូវជាល្អជាមួយគេឯណា?"
   "មិនល្អតែក៏...របស់គេអោយពាក់ជាប់ដៃរហូត បានហើយអគ្គនាយក យើងស្គាល់ឯងច្បាស់ណាស់"
   "អត់ទេៗ ធ្វើការៗ" ជុងហ្គុក ឈប់និយាយចាប់យក ឯកសារមកមើលវិញ តែអារម្មណ៍នាយមិនមូលទេ ។ ចំណែករឿងដែល ជុងហ្គី ទៅជួបប៉ាម៉ាក់ ហេរីន ជំនួសនាយថ្ងៃនេះបើនាយដឹងនាយមិនអោយទៅនោះទេ នាយត្រូវការអោយគេទទួលនាយជានាយមិនមែនរូបរាងស្រស់ស្អាតនៅខាងក្រៅ ណាមួយនាយក៏មិនទាន់គិតពីរឿងរៀបការអីអស់នោះដែរ បើសូម្បីការងារនាយមិនទៅរកធ្វើផងនោះ? នាយមិនទាន់មានអ្វីជាបង្អែកដើម្បីចិញ្ចឹមកូន គេនៅឡើយទេ ។

    ពេលល្ងាចចេញពីធ្វើការរាងលឿនបន្តិច ថេហ្យុង ក៏បិទហាងលឿនដែរព្រោះទៅចូលរួមមង្គលការមិត្ត របស់គេនោះអី ។
    "បងមានការទើបមកយឺត ពេលនេះអូនរួចរាល់ ហើយចុះមកបងចាំនៅខាងក្រោម"
    "អញ្ចឹងក៏បាន" បញ្ចប់ការសន្ទនាតាមទូរសព្ទ ថេហ្យុង ក៏ចុះមកជាមួយឈុតស្រស់ស្អាតមួយឈុត ជាក្រហ្សេតែគេមិនពាក់អាវពីក្នុងទេ បិទឡេវហើយ ចំហរទ្រូង ចាប់ម៉ូដសក់តិចៗជាហេតុអោយនាយជាប្តីដែលនៅរង់ចាំនៅឡានមើលឡើងភ្លឹកចំហរមាត់ ។
   "អូនស្មានថាបងមិនអាចទៅជាមួយអូនទៅហើយយប់នេះ" ថេហ្យុង ញញឹមនិងស្រដីទៅកាន់នាយតែ នាយនៅភ្លឹកនៅឡើយទេ ។
   "ជុង...ជុងហ្គី? ជុងហ្គុក?"
   "ហាស? បាទ? នេះអូនស្លៀកឈុតនេះហេស?"
   "យ៉ាងម៉េច? មិនស្អាតមែនទេ?"
   "បងថាវាស្អាតពេក...គឺសុិចសុី..."
   "តែបងជាអ្នកនិយាយថាអោយអូនអាចធ្វើជាខ្លួនឯង ធ្វើអីដែលអូនចូលចិត្ត នេះហើយចំណូលចិត្តអូន"
   "តែបងថា..."
   "ឆាប់ទៅ លឿនឡើង" ថេហ្យុង ចូលក្នុងឡានមុន ជុងហ្គុក ឈរគិតមិនអស់ចិត្តតែនាយក៏ត្រូវតែទៅ ។ មិនគិតមិនបាន ថេហ្យុង ដែលនាយស្គាល់ដំបូងលាក់ ចរិកសាហាវណាស់ មើលចុះសម្តីមួយៗគេថាយ៉ាងម៉េចគឺបែបហ្នឹង តែពេលនាយអោយគេបណ្តោយឃើញទេ? ពីព្រឹកមិញគេវាយបោចសក់ជាមួយអ្នកមកសម្ភាសន៍ការងារ ទឹកមុខរបស់គេតែងតែបង្គប់ការ គម្រាមដល់នាយគ្រប់ពេល គេប្តូរពីរមទម្យមកសុីចសុី ថែមទាំងកាចឆ្នាស់ទៀតផង ចប់ហើយឯង ចន ជុងហ្គុក ។

To be continue

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now