« អូនកុំគិតពីគេអី...ក្មេងនោះតែប៉ុណ្នឹងឯង! » ជុងហ្គុកនិយាយហើយក៏ដើរចូលបន្ទប់ទឹកបាត់ទុកឲឆេយ៉ុននៅចងចញ្ចើមម្នាក់ឯង ។

« មិនគិតមិនបានទេ!...មុខញីៗបែបនេះគឺទុកចិត្តមិនបានដាច់ខាត »ឆេយ៉ុនពោលឡើងតិចៗទាំងបារម្ភខ្លាចថាអាល្អិតនោះមានបំណងចង់ទាក់ដណ្ដើមមិត្តប្រុសរបស់ខ្លួនព្រោះមើលទៅរូបរាងមុខមាត់គេស្អាតគួរសមល្មមអាចធ្វើឲចិត្តរបស់ជុងហ្គុករង្គោះរង្គើរបានយ៉ាងប្រាកដប្រសិនបើនាងហ៊ានតែប្រហែស។

                  .................

JiHope room
« យើងថាឯងគួរតែគិតពីសម្ដីឆុងហូខ្លះទៅមើល ទៅគេពិតជាមិនចង់ឃើញឯងឈឺតែប៉ុណ្នឹងឯង» មកដល់បន្ទប់មិនទាន់ហូស៊ុកក៏និយាយដាស់តឿនជីមីនបន្ថែម ។

« ហ្ហើយ!...មិចក៏ពួកឯងម្នាក់ៗមិនយល់ពីចិត្តយើងខ្លះផងហ្ហាស៎?ជុងហ្គុកគាត់ជាស្នេហ៍ដំបូងរបស់យើងហើយយើងមិនអាចកាត់ចិត្តពីគាត់បានងាយៗទេណាមួយឋានៈត្រឹមជាមិត្តស្រីមិនមែនជាប្រពន្ធឯណាហេតុអីយើងត្រូវគិតច្រើនពីរឿងនេះ!»ជីមីនគឺជាប្រភេទមនុស្សដែលមាន្នៈដូច្នេះសម្ដីទាំងនេះមិនបានធ្វើឲគេយកមកគិតឡើយអ្វីដែលមាឌល្អិតតាំងចិត្តនៅពេលនេះគឺធ្វើតាមអ្វីដែលខ្លួនបេ្ដជ្ញាកាលពីម្សិលមិញ ។

« ជីមីនហា៎!..ឯងនៅក្មេងមិនខ្វះទេមនុស្សដែលចាប់អារម្មណ៍ដូច្នេះហើយយើងថាបញ្ឈប់គំនិតនេះទៅលោកពូមើលទៅស្រលាញ់មិត្តស្រីគាត់ម្នាក់នុងណាស់យើងថាកុំប្រលែងនិងភ្លើងអីនាំឈឺសាច់នៅពេលក្រោយ »ហូស៊ុកនិយាយដាស់តឿនបន្ថែមតែថាជីមីនដើរទៅដេកលើពូកធ្វើប្រងើយហាក់មិនខ្វល់នឹងសម្ដីគេឡើយ ។

« ហ្ហើយចំមែនហើយឯងនេះ!..ចរិតរឹសរួសមិនស្ដាប់នរណានេះគួរកែចោលខ្លះទៅ » ឃើញឥរិយាបទជីមីនដូច្នេះហូស៊ុកក៏ដកដង្ហើមធំនិយាតស្ដីឲគេមាំងៗ ។

                      ...............

     បីខែក្រោយមក
        ជីមីនបានជាប់អាហារូបករណ៍ចូលរៀននៅសកលវិទ្យាល័យមួយកន្លែងហើយមិនត្រឹមតែប៉ុណ្ណោះនាយក៏បានព្យាយាមដាក់ពាក្យចូលហាត់ការក្នុងក្រុមហ៊ុនរបស់ជុងហ្គុកជាច្រើនលើកជាច្រើនសារផងដែរដើម្បីមានបទពិសោធន៍ហើយជាពិសេសមានឪកាសបានជួបមុខជុងហ្គុករាល់ថ្ងៃទៀត ។

មមាចប្រលែងភ្លើង🔥Место, где живут истории. Откройте их для себя