ភាគទី15 : ត្រូវគ្នាវិញណា...?

Depuis le début
                                    

    រីងៗ រីងៗ
   សម្លេងទូរសព្ទនៅក្នុងកាបូបស្ពៀយតូចរបស់ ថេហ្យុង បានបន្លឺឡើង ជុងហ្គុក ហាក់ដាក់ស្មារតីមកវិញស្វាងដូចត្រូវគេជះទឹកដាក់មួយធុង ។ នាយប្រញាប់ងើបចេញពីរាងកាយមួយនោះយ៉ាងលឿន ។
   "មុននេះឯងធ្វើស្អី?" ជុងហ្គុក បន្ទោសខ្លួនឯងនឹកថាកំពុងធ្វើខុស ។ នាយបានលើកទូរសព្ទរបស់ ថេហ្យុង ព្រោះលេខជា save ដាក់ថា "ម៉ាក់"
   "ហាឡូ អ្នកម៉ាក់! ខ្ញុំគឺ ជុង! អូ៎...ថេហ្យុង គេគេង ទៅហើយ គេនៅជាមួយខ្ញុំសូមកុំបារម្ភអី បាទ ជំរាបលាអ្នកម៉ាក់"
   "ហ៊ើយ..." ជុងហ្គុក ដកដង្ហើមធំ មុននេះសឹងតែធ្វើ អោយរឿងរញ៉េរញ៉ៃទៅហើយ ។
   "ប៊ិសទៅហើយ ចន ជុងហ្គុក ឯងមិនអាចធ្វើបែប នេះបានទេ គេគឺបងថ្លៃឯង...សុំទោសផង" ជុងហ្កុក លើក ថេហ្យុង មកគេងត្រឹមត្រូវ ព្រោះពេលដែលនាយងើបចេញគឺគេបានគេងលក់វិញទៅហើយ ដោយសារតែមិនមានសម្លៀកបំពាក់ជាប់ខ្លួន មានតែខោក្នុងមួយ ជុងហ្គុក បានយកទឹកមកជូតខ្លូនអោយគេ បន្តិច ខ្លាចគេងៗស្ទុះងើបមកទៀត រួចហើយនាយក៏ យកអាវរបស់នាយមកពាក់អោយគេស្រួលបួល ល្មមបានគេងលក់ទាំងអស់គ្នាគឺហត់ណាស់ ។

   ឥឡូវនេះវិញ...
   ដោយសារតែមិនអាចនឹកឃើញ ថេហ្យុង គ្មានវិធីទេ យ៉ាងណានៅជាមួយប្តីរបស់ខ្លួនសោះមិនមានអ្វីត្រូវខាតបង់ឯណា?
   "នឹកមិនឃើញទេមើលទៅ?" ជុងហ្គុក តែងខ្លួនរៀបរយដើរចេញមកវិញបន្លឺឡើងកាត់ផ្តាច់ការគិតរបស់គេ ។
    "មិនទៅធ្វើការទេឬ?" ព្រោះតែ ជុងហ្គុក តែងខ្លួន បែបសាមញ្ញ ខោខាប៊យជើងធំរលុងជាមួយអាវយឺត ធម្មតាៗទើបគេសួរ ។ ថេហ្យុង មិនធ្លាប់ឃើញនាយ តែងខ្លួនបែបហ្នឹងពីមុនមកទេ ព្រោះតែ ជុងហ្គី នាយតែងតែទីនុយជាប់ទោះថ្ងៃសម្រាកក្តី ។
    "ថ្ងៃសម្រាកហើយ"
    "អូ៎..."
    "ថេហ្យុង...គឺបងសុំទោស" ជុងហ្គុក ដើរមកជិត នាយតូចដែលអង្គុយលើគ្រែ នាយមកអង្គុយជិតហើយចាប់កាន់ដៃរបស់គេទាំងសងខាង ។
    "ហឹម?"
    "សុំទោសដែលបងមិនមានពេលសម្រាប់អូន តែអោយតែអូនផ្តល់ឱកាសបងនិងកែប្រែ"
    "ខ្ញុំមិន..."
    "ត្រូវគ្នាវិញណា?"
    "មិនដឹងទេ" ថេហ្យុង លួចញញឹមនិងបែរមុខគេចចេញពីនាយ ។
    "ប្រយត្ន័តែបងទៅមានស្រីក្រៅទៅ បើអូនលេងឬកបែបនេះ" ជុងហ្គុក ប្រលែងដៃហើយងើបឈរអស់កម្ពស់វិញ"
   "ចង់ទៅណា?"
   "បងមានណាត់ជាមួយមិត្ត"
    "ទៅផងបានទេ?"
    "បាន! តែងខ្លួនទៅ...តែអូនមិនមានសម្លៀកបំពាក់ទេ មែនទេ?"
    "ហេតុអីថាគ្មាន? ខ្ញុំយកខោអាវទៅផ្ទះតែប៉ុន្មាន សម្រាប់ប៉ុណ្ណោះ ចាំបន្តិច" ថេហ្យុង រហ័សទៅបន្ទប់ ទឹក តែដំណើរលឿនៗគូទទយៗជាមួយជើងស្រលូន ចេះតែអោយនាយគិតមិនល្អរហូត ។
    "ឱកាសរបស់ឯងមកហើយ ជុងហ្គុក សម្រួលជាមួយគេដើម្បីកុំអោយរឿងដឹងដល់ ជុងហ្គីហ្យុង" ជុងហ្គុក ប្រាប់ខ្លួនឯងតិចៗ ថ្ងៃនេះនាយសម្រាក ម៉ាក់ ចុងរបស់នាយក៏នៅជាមួយប៉ារបស់នាយមិនមានទៅ ណាដែលគួរអោយតាមដាន ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Où les histoires vivent. Découvrez maintenant