ភាគទី14 : ស្នាមសាក់?

Beginne am Anfang
                                    

    អ្នកដែលគេឃើញនោះច្បាស់ណាស់ មិនមែន ជុងហ្គុក ទេព្រោះប៉ុន្មានថ្ងៃនេះនាយរវល់ហើយមិន បានទៅរក ហេរីន ដូចគ្នាតែពីរនាក់ដែលគេតែងតែឃើញគឺ ជុងហ្គី ស្វាមីពិតរបស់គេ និង ហេរីន សង្សាររបស់ ជុងហ្គុក ។ លើកមុនដែលឃើញនៅហាងពេជ្រគឺ ជុងហ្គី ពឹងអោយនាងជូនទៅរកម៉ាក់នាយ ព្រោះនាងទំនេរណាមួយនាយមិនមានឡានសម្រាប់ប្រើហើយមិនហ៊ានយកឡានអ្នកផ្ទះម៉ាក់នាយទៅប្រើដូចគ្នា ។ ថ្ងៃនោះអ្នកស្រី បូអា ក៏លួចប្រាប់ថា ថេហ្យុង បានទៅមុននាយបន្តិចដែរ ។
   ចំណែកថ្ងៃនេះវិញ នាយត្រូវការរបស់ប្រើប្រាស់ ហេរីន ក៏ត្រូវទិញរបស់ខ្លះពួកគេបានមកជាមួយគ្នា ហើយរឿងដែលសំខាន់នោះគឺ...
    "ម៉ាក់និងប៉ារបស់ខ្ញុំអោយខ្ញុំណាត់គូស្រករហើយ តែខ្ញុំមិនអាចទេ ជុងហ្គុក ក៏ទាក់ទងមិនបានតែប៉ាគាត់ ចង់អោយខ្ញុំណែនាំមិត្តប្រុសរបស់ខ្ញុំទៅអោយគាត់ ស្គាល់ ពិតជាពិបាកណាស់"
    "ខ្ញុំអាចទាក់ទងទៅ ជុងហ្គុក បាន...តែគេអាចនឹងកំពុងរវល់"
    "គឺបែបហ្នឹងហើយ មនុស្សដូចជាគាត់ បើការងារ ដែលគាត់ធ្វើមិនទាន់រួចគាត់និងមិនឆ្លៀតពេលសម្រាប់អ្នកណាទេ"
    "តែនាងជាមិត្តស្រីគេ"
    "គឺខ្ញុំនឹងរង់ចាំគាត់រួចរាល់ការងារ"
    "ចុះពេលនេះធ្វើម៉េច?"
    "គឺ...បងប្រុសជំនួសគាត់បានទេ មុខមាត់គឺដូចគ្នាហើយ បើយើងមិននិយាយគាត់ក៏មិនដឹង ណាមួយខ្ញុំគ្រែងថាបើកាត់ឃើញស្នាមសាក់របស់ ជុងហ្គុក គាត់អាចមិនពេញចិត្ត"
    "មិនសម ទេដឹង?"
    "ជួយខ្ញុំបន្តិចទៅណា ចាត់ទុកថាជួយដល់ ជុងហ្គុក ពេលគាត់រវល់"
    "យល់ថានាងជួយមើលថែខ្ញុំកន្លងមក ខ្ញុំព្រម"
    "បងគួរអោយស្រលាញ់ណាស់ អរគុណ"
    "តែអាចជូនខ្ញុំទៅទិញរបស់បន្តិចបានទេ?"
    "ល្អៗ ខ្ញុំក៏ចង់ទៅទិញដែរ ខ្ញុំនិងរើសឈុតសម្រាប់បងនៅថ្ងៃស្អែក"
    "ស្អែកនេះ?"
    "តោះទៅ" ហេរីន សប្បាយចិត្តដែលអាចមានអ្នកជួយសម្រាលទុក្ខនាងបាន ។ ហេរីន ចូលចិត្តមករក ជុងហ្គី និយាយគ្នាលេងណាស់ព្រោះនាយទំនេរនៅស្តាប់នាងនិយាយហើយពេលនាយនិយាយខ្លះគឺរីករាយដូចគ្នា ។
    ប៉ុន្មានថ្ងៃនេះអាចថាឃើញឡានរបស់ស្វាមីគេបើកកាត់មុខហាងតែគេគិតថានាយគ្រាន់តែជិះកាត់ប៉ុណ្ណោះ តាមពិតគេនឹកនាយណាស់ចង់ទៅរកនាយ ចង់គេងជិតនាយ នឹកក្លិនខ្លួនរបស់នាយ តែគ្រប់យ៉ាងមើលមិនឃើញផ្លូវវាហាក់កំពុងទៅដល់ផ្លូវបញ្ចប់ហើយ ។ បិទហាងត្រលប់មកវិញដោយជិះតាក់សុីតែមិនបានទៅផ្ទះទេពេលនេះកំពុងនៅកន្លែងដែលគេចូលចិត្តលួចទៅកាលពីនៅរៀន ។
   "ហាឡូ ជីមីន! ឯងមកជួបយើងបន្តិចបានទេ?"
«បាន តែឯងនៅឯណា?»
"ក្លឹប"
បញ្ចប់ការសន្ទនា ជីមីន ប្រញាប់មករកមិត្តសម្លាញ់របស់ខ្លួន នឹកឆ្ងល់ទៀតថាហេតុអីសុខៗគេទៅទីនោះ? ឬទៅជាមួយប្តីរបស់គេទេដឹង?
មកដល់ឃើញ ថេហ្យុង នៅតែឯងទេទើបគេប្រញាប់ចូលទៅរក ។
"ថេហ្យុង"
"មកលឿនគ្រាន់បើ"
"យើងនៅម្តុំនេះស្រាប់ តែហេតុអីសុខៗមកទីនេះ? តាមប្តី? ឯណាគេ?"
"យើងមកតែឯងទេ...ហឹម..." ថេហ្យុង ដកដង្ហើមធំ បន្តិចមុននិងត្រូវនិយាយ គេមានតែ ជីមីន ដែលអាចអោយគេនិយាយប្រាប់បានគ្រប់រឿង ។
"នៅបែកគ្នា? ហាសហា៎ ឯងលេងសើចណាស់ ឯងទើបនឹងរៀបការបានមួយខែទេណា" ក្រោយពីស្តាប់ ថេហ្យុង បានប្រាប់បន្តិច ជីមីន ក៏ចេញប្រត្តិកម្មមកបែបនេះ ។
"អោយធ្វើម៉េច? មានតែធ្វើបែបនេះ ពួកយើងរាល់ ថ្ងៃដូចជាគ្រាន់តែជាមិត្តរួមបន្ទប់..."
"មិនទាន់....ទេ? ឬឯងមិនទាក់ទាញ?"
"មិនបាច់និយាយដល់នោះ ត្រឹមតែថើបគេមិនទាំង ថើបយើងសូម្បីម្តង..." និយាយដល់ត្រង់នេះដូចជា អាណិតខ្លួនណាស់ ថេហ្យុង ក៏និយាយបន្ត ។
"គេខ្ពើមយើង យើងជាប្រុស...គេមិនមានចំណង់ជាមួយទេ គេមិនចូលចិត្តប្រភេទបែបនេះទេ ទើបយើងចង់អោយគេរកមនុស្សស្រីផ្សេងហើយបែកផ្លូវគ្នា"
"គេនិយាយបែបនេះមែនទេ ថាមិនចូលចិត្តឯង ឬមិនចង់ជាមួយព្រោះឯងជាប្រុសដូចគេ អញ្ចឹងមែនទេ?"
"អត់ទេ! គេមិននិយាយអ្វីទាំងអស់ វាកាន់តែពិបាក បើគេនិយាយប្រហែលជាស្រួលជានេះ ឯងគិតមើល រៀបការបានមួយខែ មួយខ្សឺតក៏គ្មាន ទៅជាយើងជាអ្នកចង់ថើបគេទៅវិញ? ហេតុអី?"
"ឯងស្រលាញ់គាត់ហើយមើលទៅ"
"អត់ទេ! យើងមិនស្រលាញ់មនុស្សសម្ពឹកម្នាក់ហ្នឹងទេ" បញ្ចប់មួយប្រយោគៗលើកអ៊កមួយកែវទាំងខ្លួន ឯងមិនពូកែផឹក ។
"កុំផឹកពេក ឯងមិនពូកែផឹកទេ"
"ស្រាក្រឡុកហ្នឹង? ផឹករាល់ដងសោះ"
"យើងថាបើគេសោះកក្រោះហើយឯងក៏សោះកក្រោះដូចគ្នា វាដូចស្នេហាបាយក្រៀមយ៉ាងអញ្ចឹង ឯងមិនសាកបង្ហាញចរិកពិតរបស់ឯងគ្រែងឡ៎ គេចូលចិត្តបែបនោះក៏ថាបាន ហ៊ាយ៉ុន ស្មានថាគាត់ចាប់ផ្តើម មកស្រលាញ់យើងតែម្តងឬ?"
"ស្លូតពេកឬ? មិនទាក់ទាញ? តែយ៉ាងណា...គេមិនត្រូវការយើងដដែល យើងចេញប៉ុន្មានថ្ងៃហើយគេ មិនបានមករវល់ជាមួយយើងសូម្បីម្តង"
"រឿងនោះយើងក៏មិនដឹងដែរ អេ...ហ៊ាខលមក យើងត្រូវទៅវិញហើយ ឆ្លៀតមកទិញស៊ុបអោយអាម៉ា ខ្លាចទៅត្រូវមាត់ ឯងកុំផឹកអោយសោះយើងទៅហើយ"
"អឹម ទៅៗ"
ជីមីន ចេញទៅផុត ថេហ្យុង ក៏ហៅស្រាមកផឹកមួយកែវទៀត ចៃដន្យមានអ្នកចូលមករក ។
"សួស្តី! មកតែម្នាក់ឯងទេឬ?" មនុស្សប្រុសសង្ហារ ម្នាក់ចូលមកជិត ។
"សួស្តី"
"ជូនមួយកែវ ទុកជាការរាប់អានគ្នា" នាយម្នាក់នោះហ៊ុចកែវស្រាអោយគេ វាជាប្រភេទវីស្គីខ្លាំងជាស្រា ដែលគេផឹកមុននេះ តែវាមិនមានថ្នាំនោះទេ ។ ថេហ្យុង មកយកផឹកតែក៏លើកមួយកែវដាច់ មុនប្រែជា ក្រហមហើយធ្លាក់ភ្នែកភ្លាមៗតែម្តង ។
"នេះលោក! ខ្ញុំ...អឹក...ខ្ញុំទៅវិញហើយ" ថេហ្យុង ត្រេតត្រូតដើរមិនត្រង់ផ្លូវ ពេលនេះក្នុងភ្នែកគេមនុស្សបែងភាគជា 3 ជា 4 អស់ហើយ ។
"ខ្ញុំជួយ...ជូនទៅបានទេ?"
"មិនបាច់ទេ លែងខ្ញុំ"
"ខ្ញុំចង់ជូន...ទៅសប្បាយទេ?"
"អត់ទៅទេ...មើល..." ថេហ្យុង ទន់ខ្លួនរកតែទប់ ខ្លួនមិនជាប់ផង ។
"ម៉ោះ..."
"ឈប់!" ភ្លាមៗក្មេងស្ទាវប៉ុន្មាននាក់បានចូលមកឃាត់ដំណើរមិនអោយនាយម្នាក់នោះនាំ ថេហ្យុង ទៅជាមួយបាន ។
"ពួកឯងជាអ្នកណា?"
"ខ្ញុំជាអង្គរក្សគាត់ ខ្ញុំអាចជូនគាត់ទៅវិញបាន"
"កុហកទេដឹង?"
"ចុះលោកវិញជាអ្នកណា? ពួកឯងស្គាល់ទេ?" ម្នាក់ក្នុងចំណោមនោះកេះគ្នាសួរ ដោយសារនាយតែម្នាក់ តែគេមានគ្នាច្រើនជាងទើបនាយប្រលែងអោយ ថេហ្យុង ទៅពួកគេហើយដើរចេញទៅ ។
"គិតយ៉ាងម៉េចពួកឯង?"
"ហៅលោកបងអោយមកទទួល"
"លោកបងចេញមិនបានទេ នេះយប់ជ្រៅហើយ"
"ជូនគាត់ទៅផ្ទះ"
"ហើយប្រាប់អ្នកផ្ទះគេថាម៉េច?"
"ជូនទៅផ្ទះលោកបង គឺបងប្រុសលោកបង"
"អឺៗ អញ្ចឹងតោះ"
ពួកគេនាំគ្នាជួយគ្រា ថេហ្យុង ទៅដាក់ឡាននាំទៅ ផ្ទះគ្រួសារចនតែម្តង ។

ម្ចាស់គ្រងបេះដូង (ចប់)Wo Geschichten leben. Entdecke jetzt