ep 20 ( អូនចុកពោះណាស់ )

Start from the beginning
                                        

     គេចង់ថាឲ្យអ្នកនៅក្នុងផ្ទះបាយដែរ តែថាឲ្យពូកគេក៏មិនកើតដែរ ព្រោះពួកគេក៏ត្រូវ ជីមីន ធ្វើបាបដូចគ្នា។

     " អូនមានទម្ងន់ណាមីន! មិនអាចញ៉ាំស្រាបានទេ វាប៉ះពាល់ដល់កូនរបស់ពួកយើង! "

     " អូនឃ្លានណា៎បងតា! សូម្បីតែគេងក៏សុបិនឃើញដែរ! "

     " តែវាមិនល្អ!!! អូនយល់ទេ!!! "

   " ហ៊ឹក ហ៊ឹក បងស្រែកដាក់អូនទៀតហើយ! "

   " បងខ្លាចអូន និងកូនមានគ្រោះថ្នាក់ទើប បងនិយាយបែបនេះ! "

    " ហ៊ឹក ហ៊ឹក បើអូនមិនឃ្លាន ក៏អូនមិនញ៉ាំវាដែរ! បងអាងអីស្ដីឲ្យអូន! ចុះឯណាពាក្យថាឈប់ស្ដីឲ្យអូននោះ! "

    " ឈប់ប្រើវិធីបែបហ្នឹង មកប្រើជាមួយបងទៀតទៅមីន! បងឈប់តាមចិត្តអូនទៀតហើយ! "

    " ហ៊ឹក ហ៊ឹក ហ៊ឹក ជីមីន អើយឯងពិតជាកំសត់ណាស់ បានប្ដីចាស់ ចិត្តអាក្រក់ អត់ចេះថ្នាក់ថ្នមប្រពន្ធដូចប្ដីក្មេងទេ! ហ៊ឹក ហ៊ឹក ! "

   កុំថាឡើយ ជុងគុក សូម្បីអ្នកនៅក្នុងផ្ទះបាយទាំងអស់គ្នា ក៏ហួសចិត្តជាមួយ ជីមីន ដែរ។

     " បង...អូនចុកពោះ! "

    ជីមីន ក្ដោបពោះរបស់គេយំឮៗ ធ្វើឲ្យ ជុងគុក បារម្ភជាខ្លាំង។ គេរត់មកឱបភរិយា រួចនិយាយទៅកាន់ ជីមីន ថ្នមៗថា៖

     " អូនបានញ៉ាំស្រាទេមុននេះ? "

     " អត់ទេ! តែអូនញ៉ាំមីខ្មៅ! ហ៊ឹក "

     " ហិលណាស់! "

    ជុងគុក បានដួសវាញ៉ាំបន្តិច រួចក៏ខល ទៅយ៉ុង ឲ្យគេរៀបចំឡាន ទៅពេទ្យជាបន្ទាន់។

     ជុងគុក បី ជីមីន ចេញមកខាងក្រៅ កូនចៅរបស់គេបានត្រៀមឡានតាមបញ្ជា យ៉ុង រួចជាស្រេច។

    // ក្នុងឡាន //

  
   " បងហា៎...ហ៊ឹក ហ៊ឹក អូនឈឺណាស់! ហ៊ឹក ហ៊ឹក កូនរបស់ពួកយើង...អូនខុសហើយ! "

  " អូនកុំគិតច្រើនអីណា៎ មីន! បន្តិចទៀតដល់ពេទ្យហើយ! អូនកុំយំអីណា៎! "

   ទឹកភ្នែករបស់ ជុងគុក ដែលមិនដែរធ្លាប់ហូរនោះ ក៏ហូរចុះមក ព្រោះតែអាណិតភរិយាខ្លាំងពេក។ ជុងគុក ឱប ជីមីន កាន់តែណែនជាងមុន ថើប​លួងលោមគេរហូត កុំឲ្យ ជីមីន ខ្លាចហើយកាន់តែប៉ះពាល់ដល់កូន។

   ឡានរត់កាន់តែលឿន ត្រឹមតែប៉ុន្មាននាទីសោះ ក៏បានមកដល់មន្ទីរពេទ្យ ដោយសុវត្ថិភាព។

    ជុងគុក បី ជីមីន ដាក់លើរទេះរុញរបស់គ្រូពេទ្យ ដែលចេញមកទទួលនៅមុខមន្ទីរពេទ្យ។

    // បន្ទប់សង្គ្រោះបន្ទាន់ //

  
   " បងអូនចុកពោះណាស់! ហ៊ឹក ហ៊ឹក ! "

   " អូនមកដល់ពេទ្យ! កុំភ័យអីណា៎ បងនឹងនៅក្បែរអូនរហូត! "

   " លោកហា៎ ពួកយើង...! "

   " ខ្ញុំមិនចេញទៅណា ចោលភរិយារបស់ខ្ញុំទេ! លោកធ្វើការរបស់លោកទៅ ខ្ញុំមិនមើលទេ! តែខ្ញុំសុំនៅទីនេះក្បែរភរិយារបស់ខ្ញុំផងណា៎! "

   " បាទ! "

   ដោយមើលឃើញពីក្ដីបារម្ភរបស់ ជុងគុក មានទៅកាន់ ជីមីន ខ្លាំងពេក គ្រូពេទ្យក៏បានអនុញ្ញាត។

   _______

ចង់និយាយថារឿងហ្នឹងអត់សេដទេ😂

#យូជី

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now