ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់

Start from the beginning
                                    

    ស្របពេលដែល ជុងហ្គុក មានការណាត់ជួបខាង ក្រៅ ថេហ្យុង ក៏មានណាត់ជាមួយមិត្តរបស់គេដូចគ្នា ថេហ្យុង កំពុងព្យាយាមសម្រេចការងាររបស់គេ ទាក់ ទងគេឯងអោយបានច្រើនអោយពួកគេជួយណែនាំ ហាងរបស់គេទៅកាន់អ្នកផ្សេងទៀតតាមអីដែលអាច ធ្វើទៅបាន ។
    តើវាជារឿងចៃដន្យទេ? កន្លែងដែលគេបានមកដល់នៅហាងមួយកន្លែងដែលគេត្រូវចូលមានមនុស្សប្រុសម្នាក់មុខមាត់ដូចស្វាមីរបស់គេកំពុងអង្គុយញាំអី ជាមួយមនុស្សស្រីស្រស់ស្អាតម្នាក់ ។ កាលពីល្ងាចនាយពាក់អាវក្រហ្សេពីក្រៅពេលទៅរកគេតែពេល អង្គុយញាំអីនាយដោះវាទុកទៅហើយ ។
   "ថេហ្យុង ខាងនេះ"
   "អូ៎" ថេហ្យុង ចូលទៅរកមិត្តដែលរង់ចាំ ពួកគេត្រូវ ឡើងទៅជាន់លើមួយទៀត ។
   សម្លេងហៅលឺល្វើយៗដល់ត្រចៀកនាយកម្លោះអោយរ៉េភ្នែកទៅមើលក៏ឃើញ ថេហ្យុង ដែលកំពុង ដើរទៅរកមិត្តឯភ្នែកបែរជាកំពុងមើលទៅនាយទៅវិញ ។ ជុងហ្គុក រហ័សបែរមកវិញយ៉ាងលឿន ។
   "ពួកយើងត្រូវទៅវិញហើយ"
   "ចាំបន្តិច អូនទៅបន្ទប់ទឹកសិន" ហេរីន ងើបចេញ ជុងហ្គុក ក៏ប្រញាប់ខលទៅបងប្រុសរបស់នាយជាបន្ទាន់ ។
    «ហាឡូ ជុងហ្គុក»
   "ហ្យុង ខលទៅ ថេហ្យុង ឥឡូវនេះ"
   «មានរឿងអី?»
   "ខលសិនទៅ សួរថានៅឯណាពេលណាមកផ្ទះ អីបែបហ្នឹងទៅ"
   «អា៎ៗ ដឹងហើយ»
   នៅពេលនារីស្រស់ស្អាតម្នាក់នោះបានដើរចេញពីតុ ថេហ្យុង បំណងចង់ចូលទៅរកអោយដឹងច្បាស់តែម្តង ប្រវែងប៉ុណ្ណឹងគេមើលមិនច្រលំនោះទេ ។
    នាយតូចបោះជំហ៊ានចូលទៅរកនាយដែលអង្គុយ បែរខ្នងតែម្នាក់ឯងមិនបានទៅដល់នោះឡើយទូរសព្ទ របស់គេបានរោទ៍ទើបគេបង្អាក់ដំណើរត្រឹមហ្នឹងសិន ដើម្បីលើកទូរសព្ទមកនិយាយ ។
   "ហាឡូ"
   «ថេហ្យុង នៅឯណាពេលនេះ?»
   "ជុង?"
   «មែនហើយគឺបង! នេះពេលណា ថេហ៍មកវិញ?»
   "គឺខ្ញុំមានណាត់ជាមួយមិត្ត ក៏ប្រហែលជាម៉ោង 9 ចុះបងនៅឯណាពេលនេះ?"
   «បងនៅផ្ទះ អឺគឺ...»
   "នៅផ្ទះ? អូ៎...ខ្ញុំចប់ធុរៈនិងត្រលប់ទៅវិញ"
   «អឺ...អញ្ចឹងប៉ុណ្ណឹងចុះ»
   "អឹម!" ថេហ្យុង អស់ចិត្តហើយបែរមករកមិត្តគេវិញ និងនាំគ្នាឡើងទៅជាន់លើតែម្តងព្រោះតែនាយ ម្នាក់ដែលគេឃើញថាមុខដូចស្វាមីរបស់គេនោះគឺអង្គុយស្ងៀមខណៈដែលគេកំពុងនិយាយទូរសព្ទជាមួយស្វាមីរបស់គេ ។ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ ស្វាមីដែលតែងតែហៅគេថាអូន តែអ្នកដែលគេនិយាយជាមួយមិញនេះហៅឈ្មោះរបស់គេ ។
    ជុងហ្គុក ប្រញាប់គិតលុយនិងត្រលប់មកផ្ទះវិញ អោយបានមុន ថេហ្យុង ដោយអោយ ហេរីន ត្រលប់ទៅវិញខ្លួនឯង ។ មុននេះភ័យសឹងស្លាប់ខ្លាចតែបែកការចប់មិនខាន គ្រប់យ៉ាងកំពុងដើរតាមអីដែលនាយ រៀបចំផង ។
    ថេហ្យុង ត្រលប់មកវិញនៅតែមិនអស់ចិត្តព្រោះតែគេម្នាក់នោះមុខដូច ជុងហ្គី របស់គេពិតមែន ប្រញាប់ឡើងទៅបន្ទប់តែពេលមកដល់ខុសពីអីដែលគេគិតនោះគឺនាយកំពុងអង្គុយធ្វើការងាររបស់នាយ នៅតុធ្វើការ ។
   "ជុង! បងមិនទាន់គេងទេឬ?"
   "បងបង្ហើយការងារបន្តិច ហេតុអីអូននៅយប់ម៉្លេះ?"
   "ជួបមិត្តច្រើនកន្លែងណាស់! ហឹម...បងកុំធ្វើការយូរពេកប្រញាប់សម្រាកផង ខ្ញុំទៅងូតទឹកបន្តិចសិន"
   "បងដឹងហើយ" ជុងហ្គុក ឆ្លើយឆ្លងជាមួយ ថេហ្យុង ពិតមែនតែនាយមិនបានងាកមកមើលមុខរបស់គេនោះទេ ខ្លាចគេឃើញទឹកមុខនាយចាប់កំហុក នាយបានថានាយកុហក ។
   ថេហ្យុង មិននិយាយអីច្រើន ប៉ុណ្ណឹងអស់មន្ទិលហើយគេទុកដាក់កាបូបរបស់គេហើយក៏ទៅបន្ទប់ទឹកតែម្តង ។ ជុងហ្គុក ច្រាលខ្យល់ដង្ហើមចេញធូរទ្រូងបានបន្តិចហើយក៏រៀបចំឡើងទៅគេងមុនតែម្តង បើនៅខ្លាចគេសួរនាំអីទៀត ។

To be continue...

ម្ចាស់គ្រងបេះដូង (ចប់)Where stories live. Discover now