ភាគទី​២៥:សេចក្តីសុខ

Start from the beginning
                                        

" បងនាំអូនទៅគេង​ "​

រំលងជាង២០នាទីបន្ទាប់ពីចំណាយពេលអង្គុយត្រាំទឹកក្តៅក្នុងអាងជាមួយគ្នា អោបគ្នាស្អិតដូចតុកកែបេះមិនចេញ ជុងហ្គុក​ ក៏ពរ ថេហ្យុង​ ឡើងនាំទៅសម្រាកលើសាឡុងសិបទាំងអាក្រាតកាយ​ ទើបគេយកសម្លៀកបំពាក់ធូរលុងមួយឈុតអោយរាងតូចពាក់ ចំណែកគេក៏មានត្រឹមកន្សែងមួយរំល្វែងខាងក្រោម ចាប់ផ្តើមដោះកម្រាលពូកដែលប្រឡាក់យកទៅដាក់ម៉ាស៊ីនបោកគកយ៉ាងនិងហាលយ៉ាងរៀបរយ ។

" ជុង​ អូន​ឈឺពោះណាស់​ ហ្អឹកៗ... " អ្នកដែលគេដាក់អោយគេងលើសាឡុង ចាប់ផ្តើមត្អូញត្អែរឡើងដោយភាពឈឺចាប់ស្របពេលដៃទាំងគូក្តោបពោះដែលឈឺរមួលមិនព្រមបាត់ តាំងតែពីគេក្រោកពីគេងរហូតមកទល់ពេលនេះជិតមួយម៉ោងទៅហើយ ។

" ក្តៅខ្លួនណាស់ បងថាអូនទៅពេទ្យល្អជាង "​ គ្រាន់តែឮសម្រែករបស់់មនុស្សជាទីស្រឡាញ់ភ្លាម​ ជុងហ្គុក​ បញ្ឈប់សកម្មភាពរៀបចំបន្ទប់រហ័សមកអង្គុយក្បែរ ថេហ្យុង​ ប្រើខ្នងដៃស្ទាបថ្ងាស់ទើបដឹងដល់កម្តៅ ក្តៅសាយភាយឡើងក្រហមមុខមាត់ភ្នែកអូមេហ្គាវ័យក្មេងអស់រលីងទៅហើយ ។

" មិនទៅ​ទេ​ៗ​ "​ ថេហ្យុង​ រហ័សប្រកែកគ្រវីក្បាលទតាត​ អ្វីដែលគេស្អប់គឺមន្ទីរពេទ្យដូច្នេះហើយទើបគេ សុខចិត្តឈឺយ៉ាងណាក៏ទ្រាំមិនទៅមន្ទីរពេទ្យដែរ​ ។

រាល់ពេលដែល​ ថេហ្យុង​ ឈឺម្តងៗ មីន​យ៉ុន​ ដែលជាអាប់ប៉ាតែងតែទៅផ្សុំថ្នាំដើម្បីអោយកូនប្រុសលេប ព្រោះតែយល់ពីអារម្មណ៍កូនរបស់ខ្លួនថាគេមានប្រតិកម្ម ជាមួយមន្ទីរពេទ្យយ៉ាងណា ចាប់តាំងពីមានរឿងឧក្រិដ្ឋកម្មក្នុងត្រកូលគីមកើតឡើង ។

" ហេតុអី? ហ្អឹមម​ " ជុងហ្គុក​ ចងចិញ្ចើមសួរប្រអប់ដៃដាក់ដោយកម្តៅ កំពុងតែអង្អែល​ ត្រដុះដៃស្រឡូនដែលបែកញើសចុះត្រជាក់ស្រេបជារឿយៗ ។

" ............ "

" ថេយ៍​របស់បង​ហ៎ា​ កុំក្បាលរឹងពេក នេះអូនកំពុងឈឺណ៎ា "​ ពេល​ ថេហ្យុង​ មិនឆ្លើយ ជុងហ្គុក​ ហាមាត់វាចាឡើងទាំងមុខស្រពោន ព្រោះតែក្មេងម្នាក់នេះ​ក្បាលរឹងជាជាងដែកថែបទៅទៀត​ នេះដល់ថ្នាក់ឈឺឡើងស្លេកស្លាំងមុខមាត់អស់ទៅហើយ​ នៅចចេស ក្បាលរឹងជាមួយគេទៀត បែបនេះគឺមិនខុសឡើយដែល ជុងហ្គុក​ តែងតែបារម្ភ ខ្វល់ខ្វាយយកចិត្តដាក់ដាក់ពីគេដូចជាឪពុកព្រួយបារម្ភពីកូនអញ្ចឹង ។

" ស្តាប់បង្គាប់តាមសម្តីបងមួយថ្ងៃមកតើបានទេ?? " គេបន្តសម្តីចោទសំណួរសួរដោយសម្លេងស្រាលបំផុត ។ មនុស្សដូច​ជា​ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ គេមិនដែលអង្វរនរណាម្នាក់ដូចជាកំពុងតែធ្វើដាក់ ថេហ្យុង​ ក្នុងកំឡុងពេលនេះឡើយ នេះវាបញ្ជាក់យ៉ាងច្បាស់ថា រាងតូចមានសារៈសំខាន់ក៏ដូចជាមានតម្លៃយ៉ាងណាក្នុងបេះដូងគេ ។

" ហ្អឹម​ អូនស្តាប់តាមបងក៏បាន!! "​ ទីបំផុតក៏ជៀសមិនផុតពីការយល់ព្រមតាម ។ ថេហ្យុង​ ងក់ក្បាលផងនិយាយផងធ្វើអោយ ជុងហ្គុក​ ញញឹមត្រេកអរសប្បាយចិត្តមិនស្ទើរឡើយដែលគេអាចជំនះចិត្តដ៏សែនរឹងរបស់ ថេយ៍​ នាំគេទៅមន្ទីរពេទ្យបាន ។

មិនមែនមិនដឹងថា ថេហ្យុង​ មានប្រតិកម្មជាមួយមន្ទីរពេទ្យយ៉ាងណានោះឡើយ គ្រប់យ៉ាងចំពោះរាងតូច ជុងហ្គុក​ គឺដឹងទាំងអស់ ។ ដែលគេអង្វរលន់តួសុំអោយ ថេយ៍​ ទៅមន្ទីរពេទ្យក៏ព្រោះតែចង់អោយគេសុំាឈប់ភ័យខ្លាចជាមួយស្រមោលអតីតកាលដែលតាមលងបន្លាចនោះទេ មួយវិញទៀតមិនយូរឡើយ ថេហ្យុង​ ក៏ប្រាកដជាត្រូវចេញចូលមន្ទីរពេទ្យជាញឹកញយបន្ទាប់ពី ទាយាទនៃត្រកូលព្រីនស៊ីសគ្រីស្តាល់ ជំនាន់ថ្មីមកចាប់កំណើតក្នុងផ្ទៃរបស់គេ ។

" ល្អណាស់ចាំបន្តិចបងសុំខ្ចីសម្លៀកបំពាក់ប៉ារបា់អូនមួយឈុតសិន​ បន្តិចទៀតបងមកវិញហើយ  " និយាយ​តែប៉ុណ្ណឹង​ កំលោះអាល់ហ្វាសង្ហារហ័សបើកទ្វារបន្ទប់ចុះទៅជាន់ខាងក្រោម យកសម្លៀកបំពាក់លោកដេចន មួយឈុតមកពាក់បណ្តោះអាសិន្នសិន បើអោយគេទៅមន្ទីរពេទ្យដោយពាក់តែខោអាវគេងយប់បែបនេះ វាដូចជាមិនសមថាមិនត្រូវអ្នកកាសែតឃើញថតរូបគេយកទៅចុះផ្សាយព័ត៌មាន ល្បីពេញទំព័រមុខផងក៏មិនដឹង ។

"​ គាត់ល្អខ្លាំងណាស់​  " ថេហ្យុង​ ញញឹមស្រាលស្រទន់ដោយមានសេចក្តីសុខខ្លាំងបំផុត គេមានអារម្មណ៍ថាកក់ក្តៅ និងសំណាងជាទីបំផុតដែលបានជួបនឹងបុរសដ៏ល្អម្នាក់នេះ ទាំងមើលថែ​ ស្រឡាញ់ថ្នាក់ថ្នមគេដូចជាកែវភ្នែកយ៉ាងអញ្ចឹង ។

_________________
សូមរង​ចាំភាគបន្ត​
អារ៉ា​ អេឡា​
រីករាយក្នុងការអាន​

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now